EP48- តើខ្ញុំឈឺអីមែនទេ??

2.6K 245 76
                                        

កាយតូចស្ដើងក្នុងឈុតអ្នកជម្ងឺកំពុងតែគេងសន្លប់ដោយមានប៉ាម៉ាក់និងលោកតារបស់ជុងហ្គុកបារម្ភជាខ្លាំង ។ គាត់ក៏ខំចុចទូរស័ព្ទទៅរកជុងហ្គុកដែរប៉ុន្តែបែរជាមិនចូលទៅវិញ ។

« ( ក្រាក ) » សម្លេងបើកទ្វារក៏មានមក គឺជាប៉ូលិស 2 - 3 នាក់ ។ ពួកគាត់កាលដែលឃើញបែបនេះក៏ចងចិញ្ចើមមានចម្ងល់ឡើងមក ។

« លោកប៉ូលិសមានការអីឬ?? » អ្នកស្រីចនស្ទុះស្ទាមកនិយាយជាប៉ូលិសម្នាក់ខណៈដែលក្នុងចិត្តកំពុងតែបារម្ភពីសុខទុក្ខមនុស្សពីរនាក់ ម្នាក់គឺថេយ៍ម្នាក់ទៀតគឺកូនប្រុសរបស់គាត់មិនដឹងថាគេបាត់ទៅណាទេអោយមីរេឡើងទៅមើលដល់បន្ទប់ក៏មិនឃើញសួរបុគ្គលិកក្រុមហ៊ុនក៏មិនដឹងទៀត ។

« គឺកូនប្រុសអ្នកស្រីបានជួបគ្រោះថ្នាក់ចរាចរណ៍ ពួកយើងសង្ស័យថាមានមនុស្សប៉ន់ប៉ងចង់ធ្វើបាបគេ »

« ជុង.. ( ក្រាក ) » សម្លេងរបើកទ្វារម្ដងទៀតក៏បន្លឺឡើង ។

« គឺថាពេលនេះកូនប្រុសអ្នកស្រីនៅបន្ទប់ T A - 502 សាច់ញាតិអាចទៅសួរសុខទុក្ខបានហើយ » គាត់ជាគ្រូពេទ្យមើលអាការៈរបស់ជុងហ្គុក និយាយហើយក៏ដើរចេញវិញ ។

« យ៉ាងណា៎ ខ្ញុំនឹងប្រញាប់វែកមុខឃាតករអោយបាន សង្ឃឹមថាសាច់ញាតិមើលថែគេអោយបានដិតដល់ផង » ប៉ូលិសនាំគ្នាប្រញាប់ប្រញាលបញ្ចប់ប្រយោគហើយក៏ដើរចេញពីបន្ទប់នេះ ព្រោះតែជុងហ្គុកពេលនេះកំពុងតែនៅម្នាក់ឯង ខ្លាចថាគេអាចនឹងគ្រោះថ្នាក់ម្ដងទៀតទើបប្រញាប់ទៅមើលមុនហើយពេលដែលសាច់ញាតិទៅដល់គាត់នឹងស៊ើបមើលបន្តទៀត ។

  « ពួកយើងទៅមើលជុងហ្គុកសិនទៅ » លោកតាចន

« ចាស៎ »

ពួកគាត់ក៏នាំគ្នាចាកចេញពីបន្ទប់ថេយ៍ទៅរកបន្ទប់ជុងហ្គុកម្ដង មិននឹងស្មានដល់ថាមានរឿងនេះកើតឡើងនោះទេ កូនប្រុសគាត់មិនដែលបង្កជម្លោះជាមួយអ្នកណា៎ស្រាប់ហើយ ប៉ុន្តែហេតុអីបានជាមានមនុស្សប៉ន់ប៉ងចង់សម្លាប់នាយទៅវិញ??! ។

« ជុង... » អ្នកស្រីចនបើកទ្វារបន្ទប់ដើរមកក្បែរគ្រែដែលជុងហ្គុកគេងអង្អែលសក់នាយបន្តិច ប៉ូលិសដែលឈរក្បែរនោះក្រោយឃើញសាច់ញាតិគេមកបែបនេះក៏និយាយឡើងមក ៖

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Donde viven las historias. Descúbrelo ahora