« អ៊ួកៗៗៗ* » សម្លេងក្អួតចង្អោរបន្លឺចេញពីបន្ទប់ទឹក ។
« លោក?? លោកយ៉ាងមិចហើយ?? » ថេយ៍ប្រញាប់ក្រោកចេញពីសាឡុងរត់ទៅរកជុងហ្គុកដែលនៅក្នុងបន្ទប់ទឹកសួរនាំនាយញាប់ៗ. លើកដៃស្រឡូនមកត្រដុសខ្នងនាយបន្ថែម ។
« បងមិនអីទេ.. » ទឹកមុខស្លេកស្លាំងលេចឡើងលើផ្ទៃមុខសង្ហាររបស់នាយ ។ ជុងហ្គុករាដៃនិយាយប្រកែកនឹងថាមិនដាច់ពីមាត់ទាំងការពិតនាយក្អួតមិញនេះខ្លាំងគួរសម ។
« លោកញុំាអីខុសឬ?? » ប្រអប់ដៃស្រឡូនក៏លើកទៅស្ទាបករបស់នាយ មិនដែលនៅសុខៗ.ក្អួតបែបនេះទេ ប្រហែលជានាយញុំាអីខុសហើយមើលទៅ ។
« គ្មានទេ » ដៃមាំក្រាស់ក៏លើកមកកាន់ដៃរបស់ថេយ៍ ធម្មតានាយកម្រញុំាអាហារផ្ដេសផ្ដាសណាស់ ។ ថេយ៍ក៏នាំជុងហ្គុកមកអង្គុយនៅសាឡុង ។
« ខ្ញុំថាលោកឈឺហើយ គួរតែទៅមន្ទីរពេទ្យទៅ » ថេយ៍ជម្រុញនាយឡើងហាក់ខ្វល់ខ្វាយពីគេ ព្រោះបើនាយកើតអ្វីឡើងគេមិនដឹងគួរធ្វើយ៉ាងមិចទេ ។
« ទៅពេទ្យធ្វើអី បងមិនឈឺអីទេ ថេយ៍ ~ ~ »
« ទៅមន្ទីរពេទ្យបើមិនចង់អោយខ្ញុំខឹងលោក » ថេយ៍ច្របាច់ថ្ពាល់ទាំងសងខាងរបស់ជុងហ្គុកបែរគេអោយមកមើលខ្លួននិយាយជាមួយនឹងពាក្យគម្រាម ខំបារម្ភហើយ ម្ចាស់ខ្លួនបែរជាមិនខ្វល់ទៅវិញ ។
« អឹម.. »
« តុកៗ. ចូលមក » ថេយ៍ក៏ប្រលែងដៃចេញ ហើយលេខាស៊ូក៏ចូលមកតាមការអនុញ្ញាតិរបស់នាយ ។
« លោក ហាន ចង់ជួបលោកអគ្គនាយនៅ XXX គាត់កំពុងរងតែចាំ » នាងអោនគំនាបពួកគេ ប្រាប់ការងារដល់ជុងហ្គុក ។
« អឹម.. ខ្ញុំទៅឥឡូវនេះ »
« ប៉ុន្តែលោកត្រូវទៅមន្ទីរពេទ្យ » ថេយ៍រហ័សប្រកែកទាំងខឹង មិញនិយាយហើយត្រូវទៅមន្ទីរពេទ្យប៉ុន្តែពេលនេះបែរជាយកការងារទៅវិញ ។
« ណា៎តែបន្តិចប៉ុណ្ណោះ មោះ ទៅជាមួយបង » លេខាស៊ូក៏ចេញទៅខាងក្រៅវិញ ជុងហ្គុកក៏បែរមកលួងលោមថេយ៍វិញហើយគេក៏ងក់ក្បាលតិចៗ. ។
បន្ទាប់ពីនិយាយការងារជាមួយលោកហានចប់គាត់ក៏សុំលាពួកគេទាំងពីរ ។ ថេយ៍អង្គុយញុំាអាហារលឿនៗ.ព្រោះតែខ្លាចជុងហ្គុកចាំយូរ ។

VOCÊ ESTÁ LENDO
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Fanficរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...