« Mission completed ☑︎ ហើយអាចៅ » ជីតាចំណាស់ញញឹកលើកចិញ្ចើមម្ខាងថែមមេដៃអោយជុងហ្គុករួចហើយងាកមករកអ្នកស្រីចនដែលអង្គុយអោបដៃមិនអស់ចិត្ត ចៅគាត់ធ្វើតាមលក្ខខណ្ឌគាត់បានសម្រេចហើយ អញ្ចឹងមានន័យថាគាត់ឈ្នះ បែបនេះម៉ាក់ជុងហ្គុកត្រូវអោយពួកគេទាក់ទងគ្នាហាមប្រកែកតវ៉ាដាច់ខាត ។
ពួកគាត់ព្រមព្រៀងលក្ខខណ្ឌតែពួកគាត់ទេប៉ុន្តែអ្នកដែលវេទនាមានតែជុងហ្គុកឯណេះទេ បីថេយ៍ផងលើកគេផងគេគក់សឹងតែធ្លាក់ថ្លើមទៅហើយ ។
ថេយ៍លើកដៃអោបខ្លួនងើយក្ដាប់មាត់សម្លក់ជុងហ្គុកទាំងក្រឺតខ្នាញ់ ហ្ហើយមនុស្សនេះ មកចាប់ជម្រិតគ្នាមកទីនេះតែម្ដង ប្រាប់ថាមិនចង់មកហើយនៅរឹងក្បាលទៀត ហើយសង្កេតចុះក្នុងឈុតខោអាវគេងយប់ទៀតបានតែចាប់ញឹងត្រចៀកអោយដាច់ទេ ។
« ប៉ាឃើញទេនោះ ក្មេងនេះផ្គើនណាស់ហ៊ានសម្លក់ជុង » អ្នកស្រីចនទម្លាក់ដៃចុះអោបដៃទាំងខឹងនឹងរាងតូច មើលចុះសម្លក់កូនគាត់សឹងតែជ្រុះគ្រាប់ភ្នែកហើយនៅចំពោះមុខប៉ាម៉ាក់និងលោកតាគេទៀតគ្មានញញើតអីបន្តិចទេ ។ ជុងហ្គុកដាក់ខ្លួនអង្គុយក្បែរថេយ៍មិនខ្វល់នឹងក្រសែភ្នែករបស់គេ គេធ្វើយ៉ាងមិចធ្វើទៅ សំខាន់នាយនិងលោកតាគេជាអ្នកឈ្នះ ។
« លីនចាញ់ហើយ ហាមប្រកែក » ជីតានាយកម្លោះបង្ហើរប្រយោគមួយម៉ាត់ដែលធ្វើអោយនាងមិនសុខចិត្តឡើងមក ចាញ់ហើយមិនព្រមចាញ់ទេកូនប្រសារស្រីម្នាក់នេះ ។
« ចាញ់អីគេ...?? » ស្ដាប់សម្ដីក៏អ្នកស្រីចនមិនពេញចិត្តដែរ ឡើងឈ្លើយតែម្ដង និយាយជាមួយមនុស្សចាស់ឡើងបំបុតបំបុយមើលតែនិយាយជាមួយពួកម៉ាកគ្នាឯង ។
« ថេយ៉ុងកុំខឹងបងអីណា មិញតានិងលីនភ្នាល់គ្នាបើជុងយកថេយ៉ុងមកញុំាអាហារល្ងាចជាមួយគ្នាបាននោះពួកចៅទាក់ទងគ្នាជាការបែបចំហបានហើយ » ថេយ៍ឮហើយក៏ងាកមកសម្លក់ជុងហ្គុកបន្ថែម ទុកថាគេជាល្បែងភ្នាល់គ្នាទៅកើត ចំមែន ។« សម្រេចថាជុំគ្នាហើយ ឆាប់នាំគ្នាញុំាអាហារពេលល្ងាចទៅ »
[ S K I P ]
ជុងហ្គុកជូនថេយ៍មកដល់ផ្ទះរបស់គេ ។
![](https://img.wattpad.com/cover/277106496-288-k237140.jpg)
VOUS LISEZ
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Fanfictionរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...