EP54-ផ្ទះខ្ញុំអត់បានបុកគ្រឹះទេ ឥឡូវខ្យល់បក់ប៉ើងបាត់ហើយ

2.6K 274 32
                                        

ពេលល្ងាចថេយ៍ត្រូវជុងហ្គុកជូនមកផ្ទះវិញ ។

« អូយ៎.. » ថេយ៍ត្អូញឡើងមកសកប្រអប់ដៃស្រឡូនទាំងត្រសងអោបពោះព្រោះគេមិនទាន់បានញុំាអីតាំងពីព្រឹកមកគេមិនទាន់បានញុំាអីនៅឡើយនោះទេ ឃ្លានស្ទើរតែដាច់ពោះវៀនទៅហើយ ហើយណា៎មួយគេក៏បារម្ភពីអាល្អិតដែលនៅក្នុងពោះដែលតូចប៉ុនគ្រាប់សណ្ដែកនោះដែរ ។

« បងទៅធ្វើអីអោយអូនញុំា » ជុងហ្គុកក៏ដើរទៅក្នុងផ្ទះបាយ រយៈពេល 9 ឆ្នាំហើយនាយមិនដែលចូលផ្ទះបាយនោះទេ ព្រោះតាំងពីត្រឡប់ពីរៀននៅក្រៅប្រទេសនៅទីនេះមានអ្នកធ្វើអោយញុំាស្រាប់ ។

ថេយ៍ក៏ដើរទៅមើលទាំងដៃម្ខាងអោបពោះជាប់ គិតថានាយគ្រាន់តែនិយាយធម្មតាប៉ុណ្ណោះ អ្នកណា៎ទៅដឹងថាគេចេះធ្វើនោះ ។

« អង្គុយទីនេះសិនទៅ » ជុងហ្គុកក៏នាំថេយ៍ទៅអង្គុយកៅអីនៃតុអាហារ ។

បន្ទាប់ពីអង្គុយចាំរាងយូរបន្តិចជុងហ្គុកក៏លើកអាហារនោះមក ។

« លោកមិនញុំាទេឬ?? » ដោយសារតែឃើញជុងហ្គុកគិតតែពីអង្គុយមើលគេញុំារហូតទើបគេក៏សួរ ។

« បងធ្វើតែសម្រាប់អូនប៉ុណ្ណោះ ថេយ៍ញុំាចុះ » ជុងហ្គុកឈោងដៃវែងសក់ដែលបាំងភ្នែកនោះទៅក្រោយស្របនឹងពាក្យសម្ដីទៅជាមួយ ។

« អញ្ចឹងលោកមិនអត់អីញុំាទៅហើយហ្ហេស?? » ថេយ៍ទម្លាក់ស្លាបព្រាចុះចាប់ផ្ដើមអន់ចិត្តនឹងជុងហ្គុក ។

« អញ្ចឹងអូនញុំាអោយអស់សិនទៅ យប់បន្តិចទើបបងញុំា »

« បើលោកមិនញុំាខ្ញុំក៏មិនញុំាដែរ » ថេយ៍ផ្អែកខ្នងនឹងកៅអីអោបដៃចូលគ្នានិយាយទាំងងាកមុខចេញពីនាយ ។

« បើអញ្ចឹងថេយ៍ចាំបន្តិច បងទៅធ្វើម្ដងទៀត » ជុងហ្គុកប្រាប់ចប់ ក៏ងើបចេញពីកៅអីប៉ុន្តែក៏ត្រូវប្រអប់សៃស្រឡូនរបស់ថេយ៉ុងឃាត់ ។

« មិនអីទេញុំាជាមួយគ្នាទៅ »

« អូនញុំាគ្រាន់ដែរឬ?? »

« អឹម.. » ថេយ៍ងក់ក្បាលតិចៗ. ជុងហ្គុកក៏ដាក់ខ្លួនអង្គុយវិញ ។

« ហារមាត់ទៅខ្ញុំបញ្ចុកលោក » ថេយ៍ក៏ដួសអាហារមួយស្លាបព្រាលើកឡើងក្បែរមាត់ជុងហ្គុកនិយាយអោយគេហារមាត់ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now