EP70-ចាប់ពីពេលនេះទៅអូនមិនមែនជាប្រពន្ធបងទៀតទេ

2.5K 229 80
                                        

<< Girl ចង់បានអី Girl ប្រាប់ Boy ចាំ Boy យកអោយ Girl តែបើ Girl ចង់បានលុយចាយ ចាំ Boy លួចលុយប៉ាយ៉ុនអោយ Girl ចាយ >> សេហុននិយាយជាមួយនាងតូចតាមទូរស័ព្ទបន្ទាប់ពីចេញពីសាលាហើយមកដល់ផ្ទះរៀងៗ.ខ្លួន ។

« ដូចឆ្កួតចឹង ហិៗ. » នាងតូចសើចចម្អន់ឡើងមកខណៈដែលជើងស្រឡូនគ្របដោយជាយសំពត់វៃងៗ.ចុះតាមកាំជណ្ដើរមួយៗ. ។

<< ចឹងប៉ុណ្ណឹងសិនហើយជីយ៉ុង Mommy បងហៅបងញុំាបាយ >>

« បាយៗ. » នាងតូចថាហើយក៏ចុចបិទទូរស័ព្ទនោះ ។

« ព្រូស* » នាងតូចដើរមិនប្រយ័ត្នក៏ស្រាប់តែជាន់ជាយសំពត់ខ្លួនឯងដួលផ្កាប់មុខនឹងឥដ្ឋ ។

« ហ្ហាៗៗ. Mommy អេឺយ ឈឺហ្ហា៎ » នាងតូចរហ័សងើបអង្គុយទាញទូរស័ព្ទមកមើលឃើញថាបែកអេក្រង់ហើយទូរស័ព្ទនេះជាទូរស័ព្ទប៉ាៗ.ជុងហ្គុកទិញអោយថ្ងៃខួបកំណើតទៀត ។

« ជីយ៉ុងកើតអី?? ឈឺទេកូន..?? » ថេយ៍ស្ទុះស្ទារត់មកបន្ទាបជង្គង់ឈោងដៃលើកកូនស្រីអោយឈរទាញដៃនាងតូចមកមើលឆ្លាស់គ្នា ។

« ឈឺហ្ហា៎ Mommy »

« ញេញធ្មេញអោយ Mommy មើលតិចមើល៎ » នាងតូចក៏សើចរបៀបញេញធ្មេញទាំងពីរជួរខាងលើនិងក្រោមអោយថេយ៍មើល ។

« មិនអីទេ ធ្មេញកូនស្រី Mommy នៅពេញទាំងក្នុងមាត់ហ្នឹង »

« ហិៗ. Mommy ហ៎ តែជីយ៉ុងឈឺត្រង់នេះហ្ហា៎ » នាងតូចលាដៃចង្អុលក.ដៃតូចរបស់នាង រអ៊ូប្រាប់គេតិចៗ. ។

« បាត់នៅហ្អឹម..?? » ថេយ៍ឈ្លីដៃកូនស្រីតិចៗ. ហើយបានបន្តិចក៏ងើបមុខមកសួរនាង ។

« បាត់ហៃ Mommy តែទូរស័ព្ទ ប៉ាៗ. ទិញអោយបែកបាត់ហៃហ្នឹង » នាងលើកទូរស័ព្ទហុចអោយថេយ៍មើល ឃើញថាវាបែកអេក្រង់ចេញដូចសំបុកពីងពាងពេញទាំងហ្នឹង ។

« ចាំ Mommy យកទៅធ្វើអោយស្អាតវិញណា៎ »

« ចាស៎ »

« មោះ Mommy នាំទៅផ្លាស់ខោអាវជូនជីយ៉ុងទៅផ្សារ »

« Mommy បាច់ហៅ ប៉ាៗ.ទៅទេ ជីយ៉ុងខ្លាចប៉ាៗ.ឃើញវាហើយអត់សប្បាយចិត្ត »

« បាទ៎.. » ថេយ៍ក៏ដឹកដៃនាងតូចទៅខាងលើវិញ ឯដៃម្ខាងទៀតកាន់ទូរស័ព្ទនោះទៅតាមខ្លួន មិនចង់អោយប៉ាៗ.ទៅដែរទេ ខ្លាចឃើញកាដូនោះខ្ទេច ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Onde histórias criam vida. Descubra agora