EP65-ដៃលោកកើតអី??

2.1K 219 30
                                    

« ទៅលឿនឡើង » នាងតូចដាស់តឿនកម្លោះតូចលើកដៃគោះខ្នងរបស់គេតិចៗ. ព្រោះតែគេវារមិនទាន់ចិត្តនាងទេ ។

« Mommy ប្រាប់ហើយថាកុំអោយលេងជាមួយបងបែបនេះ » ថេយ៍ដើរចេញពីផ្ទះបាយជាមួយនឹងចាននំសូកូឡាដាក់ចុះលើតុក្នុងបន្ទប់ទទួលភ្ញៀវ អោនមុខមកស្ដីអោយកូនស្រីហើយលើកនាងចេញពីកម្លោះតូចសេហុន អាងតែខ្លួនជាក្មេងស្រីទៅឡើងជិះពីលើគេហើយនៅបង្ខំគេអោយវារទៅមុខថែមទៀត ។

« នេះសេហុនរបស់កូន ហើយនេះរបស់ជីយ៉ុង ឆាប់អង្គុយមក ញុំាជាមួយគ្នា » ថេយ៍កាត់នំដាក់ចូលចានពួកគេម្នាក់មួយដុំៗ. ទាញស្លាបព្រាបន្តហើយក៏ងាកមុខមកនិយាយជាមួយពួកគេទាំងពីរ ។

« បាទ៎ / ចាស៎ » ពួកគេក៏ដើរមកអង្គុយកាន់ស្លាបព្រាបម្រុងនឹងដួសញុំា ។

« ញុំាពេលនេះមិនទាន់បានទេ?? »

« មិចចឹង Mommy?? »

« រៀបចំរបស់របរពួកកូនអោយអស់សិន ទើប Mommy អោយញុំា » ថេយ៍ទាញចាននំពួកគេទាំងពីរនាក់អោយមកក្បែរខ្លួន និយាយប្រាប់លក្ខខណ្ឌពួកគេដើម្បីបានញុំាត្រូវយករបស់របរពួកគេលេងទៅទុកក្នុងកន្រ្តកអោយរៀបរយសិន ទើបគេព្រមអោយញុំា មិនចង់អោយពួកគេទម្លាប់មិនល្អ ។

ពួកគេទាំងពីរក៏ឡើងយករបស់របរដែលពួកគេលេងនោះទៅទុកតាមការបង្គាប់បញ្ជារបស់មនុស្សធំហើយមកអង្គុយរងចាំនំរបស់ពួកគេវិញ ។

« Okay ញុំាបានហើយ » ថេយ៍យកចានដាក់ពីមុខពួកគេទាំងពីរនិយាយទាំងញញឹម ឈោងដៃញីសក់កម្លោះតូចនិងកូនស្រីរបស់ខ្លួនតិចៗ. ។

« Mommy ប៉ាៗ.ទៅធ្វើការយូរមេស៎?? ក្រែងងៃអាទិត្យហ្ហេស?? » ថ្ងៃអាទិត្យច្បាស់ជាថ្ងៃឈប់សម្រាកហើយប៉ុន្តែប៉ាៗ.របស់គេបែរជាទៅធ្វើការហើយទៅយូរទៀតផង ។ នាងតូចធ្វើមុខជូរហួញដាក់ Mommy សួរគេទាំងមានចម្ងល់ ។

« បន្តិចទៀតប្រហែលមកហើយ » ថេយ៍ដែលអង្គុយផ្ទាល់នឹងឥដ្ឋជាមួយពួកគេ លើកដៃអង្អែលសក់កូនស្រីតិចៗ. សូម្បីតែគេក៏រងចាំនាយមកផ្ទះវិញដែរ ប៉ុន្តែក៏ខំលួងកូនស្រីកុំអោយនាងសួរទៀត ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now