EP09- ចង់បាននាងជាកូនប្រសារ

3.7K 327 9
                                        

ចុងក្រោយគេក៏ចូលអន្ទាក់ការញុះញ៉ង់របស់អ្នកស្រីចនទាល់តែបាន លោកតាចំណាស់និងមនុស្សគ្រប់គ្នាដែលនៅក្នុងកម្មវិធីសុទ្ធតែសម្លឹងមកមើលគូរាំរបស់ពួកគេទាំងពីរ សមគ្មានទាស់ ឥតខ្ចោះតែម្ដង ។

  យ៉ុនហ្គីដែលកំពុងអង្គុយច្រត់ដៃនឹងសាឡុង បែរខ្នងខណៈភ្នែកទាំងគូសម្លឹងទៅមើលពួកគេទាំងពីរ តែក៏មិនភ្លេចសង្កេតសកម្មភាព ទឹកមុននៃគ្រួសារទាំងសងខាងផងដែរ ។ ឃើញថាមុខម្នាក់ៗទឹកមុខរីកដូចគ្រាប់ជីត្រូវទឹក មិនត្រឹមតែប៉ុណ្នោះឃើញអ្នកស្រីចនលើកទូរស័ព្ទមកថតពួកគេជាបុស្តិ៍ទៀតផង មើលទៅគាត់ដូចជាពេញចិត្តនាងដល់ហើយ ។

ក្រឡែកមកមើលថេយ៍ឯណេះវិញ គ្មានខ្វល់នឹងពួកអ្នកនៅក្នុងកម្មវិធីនោះទេ ដោយគិតតែពីអង្គុយញុំាលេងទូរស័ព្ទដូចធម្មតា តែក៏ត្រូវបើកភ្នែកឡើងធំៗ រូបថតក្នុងកម្មវិធីរហ័សទាន់ចិត្តតែម្ដង មនុស្សប្រុសស្រីពីរនាក់ជាសកម្មភាពនឹងធឹងបានចូលមកក្នុងអេក្រង់ទូរស័ព្ទគេពេញៗតែម្ដង ។

« ជីមីន ឯងមើលនេះ » ថេយ៍ក៏បង្ហាញរូបនៅក្នុងទូរស័ព្ទនោះអោយជីមីនមើល ។

« មើល៍ ឯណាសុំមើលបន្តិច » យ៉ុនហ្គីក៏ព្រមងាកមុខមករកថេយ៍និងជីមីនវិញ ឃើញរូបក្នុងទូរស័ព្ទថេយ៉ុងពេញៗ ។

បន្ទាប់ពីចប់មួយបទនេះទៅ សម្លេចទះដៃ ញញឹមញញែមក៏កើតឡើងមក ជុងហ្គុកនិងនាងក៏ដើរត្រឡប់មកអង្គុយនៅសាឡុងដែលមានថេយ៍ ជីមីន និងយ៉ុនហ្គីនៅអង្គុយចាំទីនោះវិញ ។

« សប្បាយភ្នែកមើលណាស់វើយ ! » ស្របនឹងសម្ដី យ៉ុនហ្គីក៏បង្ហាញរូបភាពពួកគេទាំងពីរនាក់អម្បាញ់នេះ អោយជុងហ្គុកមើល ។

« រូបភាពនេះ ធានាថាល្បីខ្ចាយមិនខាន ស្នាដៃម៉ាក់ឯណា៎... » ស្នាដៃម៉ាក់គេឬ???

« ចន ជុងហ្គុក ច្បាស់មិនរួចខ្លួនទេ អ្នកម៉ាក់ពេញចិត្តអូនហើយ បងក៏ប្រកែកមិនកើតដែរ ហាសហា៎ » សម្លេងសើចក៏បន្លឺឡើង តែថេយ៍ នាង និង ជីមីន មិនបានដឹងទេថាពួកគេនិយាយអ្វី ប្រហែលជានិយាយគ្នាលេងធម្មតាហើយ ទើបពួកគេទាំងបីក៏មិនសូវជាខ្វល់ប៉ុន្មាននោះទេ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Donde viven las historias. Descúbrelo ahora