ថេយ៍ដើរចុះមកជាន់ក្រោមបន្ទាប់ពីស្រុះស្រូបអាហាររួចរាល់ហើយក៏ត្រូវមានតួនាទីលាងចានដូចកាលដែលគេនៅម្នាក់ឯងដូចសព្វមួយដង ។
« ផាំង * ថេយ៍..?? » លោកគីមក៏ចូលមកដល់ក្នុងផ្ទះបាយខណៈដែលថេយ៍កំពុងតែលាងចានល្មម ។ សម្លេងធ្លាក់វែកសម្លក្បែរជើងរបស់គាត់ គាត់ក៏អោនរើសវាឡើងមកវិញ ។
« ប៉ា... »
« មិញបងថេយ៍យកវែកគប់ខ្ញុំប៉ា » អាល្អិតមកយ៉ាងរហ័សអឺតឡឺមក្រោយខ្នងលោកគីមលានអណ្ដាតដាក់ថេយ៉ុងព្រោះតែគេទូលពិតមនុស្សចាស់បានសម្រេច ។ ថេយ៍ក្ដាប់មាត់ដាក់ជេសុន ពូកែណាស់អាខាងរត់ហើយទូលពិត ។
« ថេយ៍មិនមែនកូនក្មេងទៀតទេ ហេតុអីក៏ចូលចិត្តរករឿងប្អូនម្លេះ?? មិនមែនអាងថាបងមករករឿងប្អូនរហូតទេណា៎ » និយាយឡើងដូចគ្នានឹងប្រុសម្នាក់នោះ មួយម៉ាត់អាងបង ពីរម៉ាត់អាងបង កូនបងចាំតែខុស កូនពៅចាំតែត្រូវបានហើយ ។
( អាលោកឯងឆ្កួតបំផុត ) ថេយ៍បោសវាសការគិតពីសម្ដីជុងហ្គុកលើកមុនបន្តិច មុននឹងញញឹមទៅរកលោកគីមវិញ ។
« ( ខិៗ ) » ជុងហ្គុកដែលកំពុងតែញុំាអាហារពេលព្រឹកក៏ស្រាប់តែឈ្លក់ឡើងមក ។
« ជុងយ៉ាងមិចហើយកូន?? »
« ខ្ញុំមិនអីទេ »
[ S K I P ]
« // តុកៗ // ??? » ស្អីគេ?? មកទៀតហើយ?? មួយថ្ងៃៗគ្មានការងារធ្វើទេឬយ៉ាងមិច??
« បងទិញ Japchae ដែលអូនចូលចិត្តមក » ជុងហ្គុកលើកបង្ហាញថង់ប្រអប់អាហារដែលថេយ៍ចូលចិត្តញុំានោះមកអោយគេមើល ។
« ខ្ញុំមិនបានប្រើ លោកយកទៅវិញទៅ »
« មិនមែនប្រើទេ បងចង់ទិញអោយអូនខ្លួនឯង »
« តែខ្ញុំមិនញុំា » ប្រយោគខ្លីៗទាញទម្លាក់ទឹកមុខអ្នកដែលខំទិញមកអោយនោះចុះបន្តិច ប៉ុន្តែប៉ុណ្ណឹងវាមិនជាបញ្ហាសម្រាប់នាយទេ ។
« មិនអីទេពេលដែលអូនឃ្លាន ចាំយកវាទៅកម្ដៅញុំាចុះ » ហុី!! និយាយហើយថាមិនញុំានៅសុំាតាប៉ែរទៀតប្រុសម្នាក់នេះ ។
VOUS LISEZ
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Fanfictionរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...