មនុស្សគ្រប់គ្នានាំគ្នាងាកមកសម្លឹងមើលពួកគេទាំងពីរហាក់ភ្លឹក ។ ជីមីនងាកមកសម្លឹងយ៉ុនហ្គីទាំងមិនយល់ មិចក៏ទៅជាបែបនេះ ក្រែងបោះអោយតែថេយ៍ម្នាក់ទេមិនចឹង រួចចុះហេតុអីលោកចន បែរជាមកទ្រោពសង្កត់មិត្តគេយ៉ាងដូច្នេះទៅវិញ?? ឬក៏លោកចនមកដណ្ដើមបាច់ផ្កាពីមិត្តគេ?? ។
ជុងហ្គុកក៏ងើបចេញពីថេយ៍ រីឯថេយ៍ក៏ដូចគ្នាដែរក៏ប្រញាប់ក្រោកឡើង គេធ្វើខ្លួនសឹងតែមិនត្រូវទៅហើយ ។ ក្រោកមកភ្លាមឃើញមនុស្សគ្រប់គ្នាងាកមកមើល ភ្នែកច្រើនគូត្របាញ់មកបែបនេះ ថេយ៍ក៏ចាប់ផ្ដើមភ័យ ។
សម្លេងទះដៃស្រែកហ៊ោរកញ្ច្រៀវក៏បន្លឺឡើងកងរំពងពេញទាំងក្នុងរាំងក្សាល ទាំងជុងហ្គុកទាំងថេយ៍សុទ្ធតែធ្វើខ្លួនមិនត្រូវ តែចំណែកនាងក្រមុំវិញបែរជាមិនបានចូលរួមសប្បាយអរនឹងរឿងនេះទេ រឹតតែប្រែក្រសែភ្នែកសម្លឹងថេយ៍ដោយការមិនពេញចិត្តលើសដើម ។
ដោយឃើញថាសភាពការកំពុងតែតានតឹន កូនកម្លោះក៏ចុះពីលើឆាក ដើរសម្ដៅមករកជុងហ្គុកដែលកំពុងតែឈរមុីងមាំងៗមិនដឹងខ្យល់អីនោះ!! មកកៀកគេសឹមលោរទៅខ្សឹបក្បែរត្រចៀកគេតិចៗ ។
« មិញនេះធ្វើអីដាក់ថេយ៉ុង?? មិចក៏ទៅទ្រោពគេបែបនេះ??? » គេមិនយល់ទេ មិចក៏មិត្តម្នាក់នេះស្ទុះមកទ្រោពពីលើកាយតូចដែលឈរស្ងៀមនោះទៅវិញ?? មិញនេះឃើញច្បាស់ណាស់ ព្រោះតែគេបានឈរមើលការបោះរបស់ជីមីន ។ ជុងហ្គុកឮហើយពិតជាឆ្លើយមិនចេញទេ មិនដឹងថាត្រូវផ្ដើមចម្លើយពីណាមកមុន ។
<< អូហូ.... ប្រហែលជាសង្សារគ្នាហើយមើលទៅ បានបាច់ផ្កាជាមួយគ្នាទៀត ពិតជាគូនឹងគ្នាពិតមែន ក្លាប់ៗៗៗ*..... >> ថេយ៍ឈរកាន់បាច់ផ្កាសម្លឹងទៅមើលគ្រប់គ្នា សុខៗក៏នាំគ្នានិយាយបែបនេះ សង្សារអី?? គូអី?? ចាប់បាច់ផ្កាជាមួយគ្នាអី ពួកគេកំពុងតែយល់ច្រឡំធំហើយ.... នេះចៅហ្វាយនិងកូនចៅទេ ។
<< អ្ហា.... ពេលនេះយើងបានរកឃើញម្ចាស់សំណាងហើយ គឺ..... ម្នាក់ដែលកាន់បាច់ផ្កានោះជាអ្នកនរណា បាទ ?? >> ពិធីករក៏លើកដៃមកបិទមេក្រូ ងាកសួរទៅរកជីមីនតិចៗ ។
YOU ARE READING
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Fanfictionរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...