ជុងហ្គុកក៏ត្រកងកាយតូចច្រឡឹងឡើងទៅបន្ទប់ដាក់គេលើពូកថ្នមៗ.ព្រោះតែពេលនេះគេមិនអាចដើរបានទេ ។
កន្លងផុតទៅជាច្រើនម៉ោងមេឃក៏ចាប់ផ្ដើមងងឹតសន្សឹមៗ. ។ ជុងហ្គុកក៏ដើរចុះទៅខាងក្រោមបាត់ យូរនោះយូរមិនដឹងនៅធ្វើអីទេអោយថេយ៍អង្គុយផ្អែកខ្នងអោបដៃម្នាក់ឯង អាហាររត់មកជុំវិញការគិតរបស់គេព្រោះអោយថេយ៍ប្រញាប់ធ្វើទឹកមុខជូរលើកដៃអង្អែលពោះតិចៗ. ។ ជុងហ្គុកបើកទ្វារបន្ទប់ឡើងមកជាមួយនឹងកូនតុអាហារតូចមួយយកដាក់ក្បែរថេយ៍ ។
« ចង់ញុំាបន្ថែមទៀតទេ?? បងទៅទិញអោយ » ដោយសារតែគិតថាគេឈឺទើបចង់សួរនាំក្រែងលោរចង់ញុំាអីបន្ថែមព្រោះខ្លាចអ្នកជម្ងឺខ្នើសចិត្ត ។ ថេយ៍សម្លឹងទៅមើលអាហារ 2 - 3 នោះទាំងសញ្ចឹងគិត ។
« ចង់ថែម 2 - 3 មុខទៀត លោកទៅទិញអោយបានទេ?? » ដោយសារតែគិតថាប្រុសម្នាក់នេះចេះតែនិយាយយកចិត្តទេម្លោះហើយថេយ៍ក៏សួរបញ្ជាក់ទៅគេ ។
« អូនប្រាប់មកបងទិញអោយ »
« ខ្ញុំមិនមែនជ្រូកទេ ប៉ុណ្ណឹងក៏ញុំាបានហើយ » ថេយ៍ក៏សម្លក់ជុងហ្គុករួចហើយក៏កាន់ស្លាបព្រាធ្វើការដួសអាហារញុំា ធ្វើអោយជុងហ្គុកដែលឮហើយក៏អស់សំណើចឡើងមកហើយក៏អង្គុយមើលគេញុំាអាហារហូតដល់អស់ហើយក៏យកទៅវិញ ។
« អូនងូតទឹកទេ?? បងងូតអោយ » បន្ទាប់ពីដើរចេញពីបន្ទប់ទឹករួចរាល់ហើយ ជុងហ្គុកក៏សួរទៅរកថេយ៍ខណៈដែលកន្សែងជូតសម្ងួតសក់នៅឡើយ ។
« មិនបាច់!! ខ្ញុំធ្វើខ្លួនឯងបាន »
« មោះ ចាំបងនាំទៅ »
« ថយទៅ ខ្ញុំមិនត្រូវការ » ថេយ៍ក៏គំហកទៅរកជុងហ្គុកមិនចង់អោយគេប៉ះពាល់ខ្លួនទាំងដែលមកគេក្នុងបន្ទប់នេះដោយសារតែគេបីសោះ ។ ជុងហ្គុកក៏ព្រមថយជំហានត្រឡប់មកវិញ ។
« // ព្រូស // អូយ * » ថេយ៍ក៏ធ្លាក់ពីលើពូកចុះមកលើឥដ្ឋឈឺអុកគូ*យ៉ាងដំណំ ព្រោះតែក្បាលរឹងមិនចង់អោយគេបីហើយឆ្លៀតសម្លក់ជុងហ្គុកទៀតផង ។
« កំហុសមកពីលោកឯង ដែលធ្វើអោយខ្ញុំទៅជាបែបនេះ » ថេយ៍បន្ទោសជុងហ្គុកឡើងមក បើមិនដោយសារតែគេ ខ្លួនក៏មិនធ្លាក់ខ្លួនវេទនាគិតតែពីអង្គុយចង់ទៅណា៎មកណា៎អោយគេបីប៉ះខ្លួនប្រាណបែបនេះដែរ ។
ESTÁS LEYENDO
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Fanfictionរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...
