EP36-មិនស្រឡាញ់ក៏ហីទៅ

2.8K 257 20
                                    

គូស្វាមីភរិយាក្លែងក្លាយដែលថេយ៍អារកាត់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត ប៉ុន្តែបន្តិចក្រោយជុងហ្គុកក៏ភ្ញាក់ ។ សម្លឹងមុខថេយ៍បានបន្តិចគេក៏កម្រើកត្របកភ្នែកឡើងមកសន្សឹមៗ. ។

« ក្រោកឡើង ! ចេញពីខ្ញុំ » ជុងហ្គុកក៏ព្រមដកដៃចេញពីស្មារបស់ថេយ៍ហើយក្រោកអង្គុយតាមបញ្ជាររបស់គេ ។

« // ឌឹប // អាក៎ » ត្បិតតែកម្រើកជើងមិនសូវបាន ថេយ៍ក៏ក្រោកអង្គុយដៃម្ខាងខ្ទប់ភួយជាប់នឹងទ្រូងឯដៃម្ខាងទៀតរាទៅរុញជុងហ្គុកអោយធ្លាក់ពីលើគ្រែមួយទំហឹងបោកថ្ងាសនឹងឥដ្ឋចង់បែកឈាម ។

« អ្ហាយ..... អាឡប់សតិ » ថេយ៍ស្រែកឡើងប្រញាប់ប្រញាលលើកដៃបិទភ្នែកព្រោះតែជុងហ្គុកងើបឈរមកមិនមានសូម្បីតែខោខ្លីពោលគឺននលគោកតែម្ដង ។ អាប្រុសម្នាក់នេះ ពិតជាអត់បំណិនជីវិតសោះ ចេះមិនស្លៀកខោទៅកើត ខូចភ្នែកគេអស់ហើយ ។

« ទើបតែឃើញយប់មិញហើយសោះធ្វើឯងអីណា៎ » ជុងហ្គុកក្រវីក្បាលហួសចិត្តនឹងចរិតរបស់ថេយ៍បន្តិចហើយក៏ទាញកន្សែងមករុំល្វែងខាងក្រោមហើយដើរចូលទៅបន្ទប់ទឹក រីឯថេយ៍ក៏ព្រមទម្លាក់ដៃចុះវិញ ។

[ S K I P ]

ទម្រាំតែបានបីគេចុះមកខាងក្រោម ជិត 1 ម៉ោងឯណោះ បើស្រែកបញ្ជារជាងស្អីទៅទៀត ទើសនោះទើសធ្វើអីក៏ខុស អ្ហាយ... មិនមែនអញ្ចឹងទេ លោកឯងកុំមកបន្លំ... ល. ។

ដោយសារតែការងារប្ដីប្រពន្ធយប់ម្សិលមិញជ្រៅអាធ្រាតពេករហូតទៅដល់ម៉ោង 2 Am ទើបតែម៉ោង 8 ហើយទម្រាំតែរៀបចំខ្លួនរួចគឺអាហារពេលព្រឹកមានតែពីរនាក់គេប៉ុណ្ណោះ ។

គ្រាន់តែជុងហ្គុកបីថេយ៍ចុះមកភ្លាមក្រសែភ្នែកមនុស្សចំណាស់ដែលនៅអង្គុយលើសាឡុងជញ្ជក់មាត់ខ្សឹបខ្សាវគ្នាចុះឡើងមើលទៅពួកគេរហូតបាត់ស្រមោលទៅកន្លែងញុំាអាហារ ។

« បងញុំាឆ្អែតហើយ បងទៅធ្វើការសិនហើយណា៎ »

« លោកចង់ទៅធ្វើការមិនបីខ្ញុំទៅ ចង់អោយខ្ញុំអង្គុយទីនេះហ្ហេស?? »

« ក្រែងអូនថាបងបីអូនច្រើនដងពេក អូនថាបងបន្លំហ្ហេស?? » មិនបីក៏ខុស បីក៏ខុស ពោលគឺបងចាំតែខុសរហូត ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Nơi câu chuyện tồn tại. Hãy khám phá bây giờ