2. ប្រាប់អត់ជឿ !!!

669 34 0
                                        

នៅក្នុងបន្ទប់ office ជាន់លេីគេនៅអគាររបស់គ្រួសារត្រកូន Zhang នារីរាងស្តេីងកំពុងចាប់កាន់ឯកសារស្តីពីការបូកសរុបប្រាក់ចំណេញប្រចាំឆ្នាំរបស់ក្រុមហ៊ុន និង យុទ្ធសាស្ត្រផែនការសម្រាប់ឆ្នាំបន្ទាប់ ។ " ទឺងៗ " សម្លេងទូរស័ព្ទរបស់រាងស្តេីងបានរោទ៍ដាស់អារម្មណ៍ឲ្យនាងងេីបមុខទទួល ។
" អាឡូ " នាងនិយាយទូរស័ព្ទបណ្តេីរបេីកទំព័រឯកសារបណ្តេីរដូចខ្លាចខាតពេល ។
" អ្នកនាង Zhang សម្រាប់ដីកោះដែលក្រុមហ៊ុនយេីងរកអភិវឌ្ឍន៌នោះមានការរាំងស្ទះយ៉ាងខ្លាំងដោយសារតែអ្នកភូមិនៅទីនោះមិនព្រមសហការណ៌លក់សោះបេីទោះបីដាក់តម្លៃសមរម្យយ៉ាងណាក៏ដោយ ។ " lunox ដែលជាលេខារបស់ Shu Xing រៀបរាប់ពីគោលបំណងដែលគេដាច់ចិត្តខលរំខានចាហ្វាយ ។
" ការងារនេះខ្ញុំដាក់ឲ្យផ្នែកវិនិយោគធ្វេីតាំងពីខែ ៥ ឥឡូវនៅមិនទាន់រួចរាល់ទៀត ? " Shu Xing ទម្លាក់ឯកសារចុះពីដៃផ្អែកខ្លួនទៅលេីកៅអី ចិញ្ចេីមស្អាតដូចគំនូរជ្រួញចូលគ្នា ។
" គឺថា ...... " លេខាអេះអុញរកកល់និយាយមិនចេញរកលេសមិនត្រូវ ។
" ស្អែកជូនខ្ញុំទៅកោះនោះ ! " Shu Xing និយាយរួចបិទទូរសព្ទ័ដោយមិនខ្វល់ថាអ្នកម្ខាងទៀតស្តាប់បានមិនបាននោះទេ។
------------------
" អ្នកនាង ឧតុនិយមបានចេញផ្សាយនៅថ្ងៃនេះថាអាកាសធាតុថ្ងៃនេះមិនសាកសមចេញទូកទេអ្នកនាង ! " Lunox និយាយដោយដៃកាន់ iPad រួចរាយការណ៍ទៅប្រធាននាង ។
" តែកាលវិភាគខ្ញុំមានតែថ្ងៃនេះទេទំនេរ បេីសិនជារឿងនិងនៅតែដោះស្រាយមិនចេញ ការវិនិយោគនឹងត្រូវអាក់ខាន នេះជាការសាងសង់ រីសតលំដាប់ផ្កាយ៥ ណាមិនមែនជាការងារក្មេងបៀមដៃទេ ខ្ញុំមិនសង្ឃឹមថារឿងនេះកេីតឡេីងម្តងទៀត ។ ដោយសារ
តែភាពចចេសរឹងរូសមិនស្តាប់តាមអ្នកដ៏ទៃចុងក្រោយ Shu Xing នៅតែទៅទាល់តែបាន ។
" អ្នកនាងតេីត្រូវទៅទីនោះដេីម្បីធ្វេីអ្វីបេីខ្ញុំបានទាក់ទងទៅប្រជាជននៅទីនោះរួចហេីយតែគេនៅតែមិនព្រមលក់ ។ " Lunox បេីកឡានរួចនិយាយទៅ Shu Xing ដែលបិទភ្នែកសម្រាកនៅកៅអីក្រោយ ។
" ចុះនាងបានណាត់ជាមួយមេភូមិពួកគេហេីយឬនៅ ? " Shu Xing និយាយទាំងភ្នែកកំពុងបិទ ទឹកមុខនាងស្មេីរថេងមេីលមិនដឹងថានាងចង់គិតពីអ្វីនោះទេ ។
" បានរួចរាល់ហេីយអ្នកនាង " ។ Lunox តបទាំងធម្មតាតែក្នុងចិត្តនាងមិនចង់ទៅទាល់តែសោះ ។
Shu Xing នាងចាប់ផ្តេីមសម្លឹងមេីលមេឃតាមបង្អួចរថយន្តរហូតដល់គោលដៅទេីបនាងទម្លាក់កែវភ្នែកទៅលេី Lunox ដែលជាលេខារបស់នាងវិញ ។
" នាងធ្លាប់លង់ទឹក កាលពីក្មេង ? " Shu Xing សួរទៅលេខានាងដោយភ្នែកសម្លឹងទៅលេខាយ៉ាងមុតមាំធ្វេីឲ្យអ្នកដឹលត្រូវបានគេសួរមានសេចក្តីរអៀសខ្លួនយ៉ាងខ្លាំង ព្រោះនេះក៏ជាមូលហេតុដែលនាងមិនចង់ទៅកោះនោះផងដែរ ។ "
" ចា...សចាស អ្នកនាង ! " នាងឆ្លេីយយ៉ាងរដាក់រដុបចិត្តខ្មាសអៀន ជាពន់ពេក ។
" នាងមិនបាច់ទៅជាមួយខ្ញុំទេ ! តែត្រូវចាំខ្ញុំមិនត្រូវការមនុស្សឥតបានការនៅក្បែរខ្លួនខ្ញុំទេ សម័យកាលនេះការប្រកួតប្រជែងការងារមានច្រេីនរាប់មិនអស់ ជនដែលអសម្ថភាពនិងត្រូវគេវៃចេញពីសៃវៀន " ។
ចំណែក Lunox បន្ទាប់ពីទទួលបានការនិយាយចំៗរបស់ស៊ូសុីងនាងហាក់ក្តីតូចចិត្ត និង អន់ចិត្តយ៉ាង
តែអ្វីដែលស៊ូសុីងនិយាយសុទ្ធតែការពិតក្នុងសង្គមបច្ចុប្បន្នដែលមិនអាចប្រកែកបាន ។
Shu Xing បានដេីរតម្រង់ទៅអូប័រដែលគេរៀបចំទុកសម្រាប់នាងរួចចេញទៅដោយមិនខ្វល់ខ្វាយពី Lunox ដែលនៅខាងក្រោយ ។ ជាចុងក្រោយអូប័របានបេីកចេញទៅឆ្ងាយឡេីងៗ ផុតពីក្រសែរភ្នែករបស់ Lunox ដូចនេះនាងបានត្រឹមបេីកឡានទៅរាយការណ៍នៅក្រុមហ៊ុនវិញ ។
ដោយចង្ងាយពីសៀងហៃទៅកោះ សុឹងសឿក (嵊泗)មានចង្ងាយ 148km ដូចនេះត្រូវការជិះអូប័រល្បឿនលឿនរយះពេល 2 ម៉ោងជាងទេីបទៅដល់ ។
មេឃដែលបេីកថ្ងៃមុននេះត្រូវបានងងឹតបន្តិចម្តងៗ ខ្យល់ចាប់ផ្តេីមកន្ត្រាក់ខ្លាំងឡេីង ជាសញ្ញាប្រាប់ថាជាព្យុះជិតមកដល់ប្រាកដណាស់ រលកសមុទ្រចាប់ផ្តេីមវាយបក់មកខ្លាំងឡេីងៗ ដោយយោលខ្លាំងពេក Shu Xing ចាប់ផ្តេីមឈោងកាន់ជាប់និងបង្គោលដែកក្បែរនោះ ។ ចំណែកពូដែលកាន់ចង្កូតអូប័រហាក់ស្ងាត់ប្រៀបដឹងថានិងមានសំណាងអាក្រក់កេីតឡេីង ។ មួយសន្ទុះក្រោយមកគេឃេីញពូនោះស៊ូសុីងថា " អ្នកនាងបេីទោះបីមានរឿងអ្វីកេីតឡេីង សូមអ្នកនាងពាក់អាវពោងឲ្យជាប់កុំឲ្យរបូតឲ្យសោះ ។ " និយាយរួចគាត់ព្យាយាមទប់លំនឹងចង្កូតអូប័រ តែជាអកុសលរលកមួយទៀតហក់បោកផ្ទប់អូប័រឲ្យក្រឡាប់អ្វីមួយទំហឹង។ ទាំងអ្នកបេីកអូប័រ និង Shu Xing មិនអាចប្រឆាំងនិងកម្លាំងមហាសាលរបស់រលកដ៏ធំនេះបានចុងក្រោយឆ្លាក់ចូលសមុទ្រទាំងអស់គ្នាដោយមិនដឹងថារស់ឬស្លាប់ ។
ទឺតៗសម្លេងទូរសព្ទ័រោទ៍ឡេីងបន្លឺដល់អ្នកស្រី Zong Lin " ថាម៉េច ? មិនពិតទេ ! ខ្ញុំមិនជឿទេ " គាត់និយាយហេីយគោះទ្រូងខ្លួនឯងខ្លាំងដោយមិនខ្លាចឈឺចាប់គាត់ទ្រហោយំដួលទៅលេីដី បាត់បង់ភាពខ្ពង់ខ្ពស់អស់ក៏ព្រោះតែទទួលដំណឹងថាកូនស្រីតែម្នាក់របស់គាត់ពេលនេះមិនដឹងរស់ឬស្លាប់ ។ ចំណែកលោក Zhang Yi ដែលជាឪពុកក៏ទប់អារម្មណ៏មិនជាប់ភ្នែកទោរទន់ក្រហមស្រក់ទឹកភ្នែកមកតក់ៗ តែដោយអម្រែកជាមេគ្រួសារគាត់មិនអាចបង្ហាញប្រតិកម្មខ្លាំងក្លារជាងនេះទេ លោកបានត្រឹមឈរស្ងៀម ចំណែកចុងដៃលោកញ័រតិចៗបញ្ជាក់ថាគាត់កំពុងទប់អារម្មណ៌ខ្លាំង ។
" បិទពត៌មាននេះ កុំឲ្យខាងកាសែតគេដឹងជាដាច់ខាត ។ " លោកនិយាយទូរស័ព្ទទៅអ្នកជំនិតគាត់ឲ្យចាត់ចែង ដៃម្ខាងកាន់ Cigar ជក់ទឹមុខក្រៀមក្រំតែមួយយប់សោះគាត់ហាក់ចាស់ជាមុន 10 ឆ្នាំក៏ព្រោះតែគាត់បាត់បង់កូនជាទីស្រឡាញ់ស្មេីរជីវិតរបស់គាត់ ។ " បងបិទធ្វេីអី ពេលនេះហេីយបងនៅគិតដល់ក្រុមហ៊ុនទៀតមែនទេ ? " អ្នកស្រី Zong Lin ជាភរិយារយំក្សិបក្សួល និយាយទៅកាន់ស្វាមី ។
" អូនស្មានតែបងចង់មែនទេ គេក៏ជាកូនស្រីបងដែរ ។ " លោក Zhang Yi ស្រែកដាក់ប្រពន្ធគាត់ទឹកភ្នែកហូរមកតិចៗ ដោយនេះជាលេីកទី ១ ហេីយដែលគាត់ហ៊ានគំហកដាក់ប្រពន្ធគាត់ ។ អ្នកស្រី Zong Lin ហាក់យល់ភ្លាមៗនិងទង្វេីរប្តីធ្វេីនេះក៏បង្ខំចិត្តដែរ ពីព្រោះភាគហ៊ុននិងធ្លាក់ចុះ ក្រុមអគ្គនិយកនិងមានភាពរញ៉េរញ៉ៃបេីសិនជាពត៌មាននេះលេចលឺទៅខាងក្រៅ ។ ពត៌មានទុកសោកនេះត្រូវបង្ខំចិត្តកប់ទុកក្នុងគ្រួសារ Zhang ដោយមិនឲ្យអ្នកណាដឹងជាដាច់ខាត ។

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Место, где живут истории. Откройте их для себя