40. ជ្រេញអ្នកមានគូរ

652 37 3
                                        

បេីសួរថាក្នុងរឿងនេះអ្នកណាជាអ្នកវេទនាជាងគេ ចាសចម្លើយគឺកញ្ញាលេខារូបស្រស់ Lunox នេះឯង ។ នាងធុញទ្រាន់និងបរិយាកាសផ្អែមល្ហែមដែលនៅចំពោះនាងនេះណាស់ ។ ហេីយធ្វេីការថែមម៉ោងរាល់ថៃ្ងមិនដែលបានសម្រាក បានប្រាក់ខែច្រើនពិតមែនតែមិនមានពេលសូម្បីតែមានស្នេហា ហេីយត្រូវមកប្រឈមមុខនឹងថៅកែស្វីតពីមុខរាល់ថ្ងៃសឹងតែដោះគ្រាប់ភ្នែកលាងចេញ ។ [ ស្អីនឹងនេះគាត់ចេះញិញ៉ក់បែបនេះតាំងពីពេលណា ? , អេីយៗៗ ផ្លែឈើមួយចំណិតហេតុអីត្រូវញុំាពីរនាក់អត់ខ្លាចឆ្លងរោគទេ ] Lunox រអ៊ូរទាំក្នុងចិត្តតែឯង ។

" ហេតុអីនាងមិនរាយការណ៍បន្ត ? " Shu Xing ដែលកំពុងគេងផ្អែកលេីទ្រូង Qing Yi ដូចមនុស្សអត់ឆ្អឹងសួរកាត់ការគិតរបស់ Lunox ។ ត្រូវហេីយ Lunox មកផ្ទះរបស់ Shu Xing ដេីម្បីរាយការណ៍ព័ត៌មាននិងការងារផ្សេងៗក្នុងក្រុមហ៊ុនអំឡុងពេលថៅកែខ្លួនដាក់ច្បាប់ឈឺមិនបានមកធ្វេីការ ។ គាត់ឲ្យ Lunox អានកិច្ចសន្យាផ្សេងៗដោយគាត់អង្គុយស្តាប់ក្នុងដេីមទ្រូងសង្សារគាត់ ដោយមិនខ្មាសអៀនលេខាខ្លួនសូម្បីបន្តិចនៅឆ្លៀតហាមាត់ញុំាផ្លែឈេីដែលអ្នកខាងនោះគេបញ្ចុកដល់មាត់ដូចទារក ២ . ៣ ខួប ។ តែឈប់សិនតិចថាឃេីញញិញ៉ក់ដាក់សង្សារបែបនេះគាត់មិនដឹងថាលេខាកំពុងតែអានអ្វី ហេីសគិតខុសហេីយ គឺស្តាប់បានហេីយផ្ទៀងបញ្ជីត្រូវទៀតសូម្បីភាគរយអតិបរមាដែល Lunox អានភ្លេចកន្ទុយក៏គាត់ដឹង ចឹងបានថាសមត្ថភាពធ្វេីការរបស់ថៅកែនាងគឺខ្លាំងហូតធ្វេីឲ្យអ្នកដទៃស្ងេីចសរសេីរ សូមចុះចាញ់តែម្តង ។ គ្រាន់តែប្លែកចិត្តមនុស្សធ្លាប់តែជាបិសាចការងារ ថែមម៉ោងរាល់ថ្ងៃពេលនេះបែរមកសុំច្បាប់ប្រាប់ថាដោយសារឈឺដៃ ចុះពីមុនក្តៅខ្លួន 38 អង្សារនៅមកធ្វេីការទាំងវិលមុខបានមកថ្នមខ្លួនអីពេលនេះវិញ ។ គិតទៅឥទ្ធិពលស្នេហ៍ពិតជាមិនធម្មតាទេ ។

" អ្នកនាងគឺចប់អស់ហេីយ ! " Lunox ក្រោយអានឯកសារជាច្រេីនទំព័រនោះអស់ក៏លេីកទឹកមកញុំាដេីម្បីផ្សេីមបំពង់ករដែលកំពុងរីងស្ងួត ។

" អឹមមម ! " Shu Xing តបដោយសម្លេងជាចាហ្វាយមុឺងមាត់ដូចរាល់ដង ភាពទន់ភ្លន់ ញិញ៉ក់ អីនឹងគឺនាងមានតែចំពោះ Qing Yi តែម្នាក់គត់ ។ បេីសម្រាប់អ្នកដទៃនាងនៅតែជា Shu Xing ដែលកាច ចិត្តដាច់ដូចដេីម ។

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Hikayelerin yaşadığı yer. Şimdi keşfedin