Qing Yi ដែលក្រោកពីដំណេករៀបនិងធ្វេីកាយវិការបត់បែនខ្លួនតែដូចមានអីមកសង្កត់ធ្វេីចលនាអីអត់បានទេនាងបេីកភ្នែកឃេីញមូលហេតុព្រោះ Shu Xing ដេកឱបនាងជាប់ខ្លួនសឹងតែនៅពីលេីនាងហេីយហេងហេីយដែលដៃព្យួរសុីរ៉ូមនៅម្ខាងទៀតកុំអីហូរឈាមច្រោកៗដូចមាន់ឥឡូវនិង ។ ដោយឃេីញ Shu Xing កំពុងលង់លក់នាងឈប់ធ្វេីចលនាទៀតព្រោះខ្លាចភ្ញាក់ដល់ Shu Xing ។ នាងសង្កេត Shu Xing យ៉ាងយកចិត្តទុកដាក់និងស្ងៀមស្ងាត់បំផុត មុខពងក្រពេី ប្រជ្រុយចុងចញ្ចេីមអមនិងច្រមុះស្រួចបបូរមាត់ពណ៏ផ្កាឈូកព្រឺងៗក៏មិនដឹងសុបិនឃេីញអីទេីបជ្រួញចិញ្ចេីមតិចៗ Qing Yi សឹងតែយកដៃទៅជួយតម្រៀបកុំឲ្យចងចិញ្ចេីមហេីយតែចង្រៃអីដៃម្ខាងទៀតកំពុងព្យួរសុីរ៉ូម ។ នាងស្អាតពិតមែនស្អាតរហូតពេលសម្លឹងមេីលទៅនាងធ្វេីឲ្យបេះដូងរលាយល្អគុណមេីលហេីយកាន់តែស្អាតឡេីងៗ មេីលមិនឆ្អែតភ្នែក ។ កាលដែលឃេីញមនុស្សខ្លួនស្រលាញ់មកគេងឱបបែបនេះអ្នកណាៗក៏ញញឹមបិទមាត់មិនជិតដែលពួកគេបានគេងឱបគ្នាយ៉ាងមានសេចក្តីសុខបេីទោះបីពុំទាន់បានអីចូលពោះក៏ដោយ ។
ព្រឹកឡេីង :
[ ងាប់ហេីយ យប់មិញរវល់តែអៀនដេកភ្លេចមេីល Yi ភ្ញាក់ឬនៅ ] Shu Xing ញីសក់ខ្លួនឯងតិចៗព្រោះមិននឹកស្មានថារឿងសំខាន់បែបនេះក៏នាងអាចគេងលក់ ។
" អរុណសួស្តី ! " Qing Yi កំពុងនៅលេីគ្រែជាមួយគ្នានិយាយទាំងញញឹមទៅកាន់ Shu Xing ដែលកំពុងដេកញីក្បាលខ្លួនឯងដោយដៃម្ខាងទៀតចាប់ដៃ Qing Yi មិនលែងសោះ ។
កាលដែលមកឃេីញគេញញឹមស្រស់ដាក់បែបនេះ Shu Xing នឹកឃើញសកម្មភាពដែលលួចថេីបគេពីម្សិលមិញអៀនរកកលនិយាយមិនចេញ ។
" ថ្ងៃនេះអត់ទៅធ្វេីការទេហរ ? " ចំណែក Qing Yi ក៏ចាប់ផ្តើមនិយាយសួររកប្រធានបទទៀតព្រោះអត់ឃេីញ Shu Xing តប ។
" អរគឺសុំច្បាប់ហៃ ប្រាប់ថារវល់មេីលថែ.....! " Shu Xing និយាយសុខៗក៏ស្កុប
" មេីលថែ..... " Qing Yi សួរដោយគេងលេីពូកទាំងទឹកមុខឆ្ងល់ ។
" មេីលថែម្ចាស់បេះដូង ! " ឃ្លាចុងក្រោយ Shu Xing និយាយតិចៗខ្សោយៗដូចម៉ូសតែល្មមអាចឲ្យអ្នកក្បែរខ្លួនស្តាប់លឺ ។ និយាយចប់ភ្លាមនាងរត់ចេញពីបន្ទប់ភ្លាមតម្រង់ទៅរកដាំបបរសារជាថ្មីព្រោះអាឆ្នាំងយប់ឡេីងនោះរវល់តែដេកឱបគ្នាមិនបានហូបសោះ ។ ចំណែក Qing Yi លឺភ្លាមស្ទុះងេីបឡេីងភ្លែតតែក៏ដេកទៅវិញព្រោះនៅវិលមុខ ភ្នែកនាងញញឹមឡេីងលិបអស់ហេីយទឹកមុខរីកដូចគ្រាប់ជីបេះដូងលោតញាប់ភ័យអរៗ ចិត្តចង់ហៅ Shu Xing មកសួរបញ្ជាក់តែមេីលទៅ Shu Xing ដូចជាអៀននិងនាងដែលនិងទេីបរត់ចេញក្រៅបាត់ ។
" ងេីបសិនមកញាំបបរហេីយលេបថ្នាំចាំគេងទៀត " មួយសន្ទុះក្រោយមក Shu Xing កាន់ថាសមកដល់បន្ទប់ដេីម្បីបញ្ចុក Qing Yi ។
" ម៉េញ Xing និយាយអីគេអាចនិយាយម្តងទៀតបានអត់ ? " Qing Yi ងេីបផ្អែកទៅលេីក្បាលគ្រែនិយាយទៅកាន់ Shu Xing ដែលកំពុងដាក់ថាសបបរលេីកូនតុក្នុងបន្ទប់ ។
" ងេីបមកញាំបបរ ! ចាំគេងទៀត ។ " Shu Xing តបដោយបន្លប់ហេីយនៅតែមិនព្រមនិយាយចម្លេីយដែរ Qing Yi ចង់បាន ។
" ណាណាណា Xing និយាយឃ្លាមុនចេញពីបន្ទប់មុននេះហរ Yi ស្តាប់មិនសូវច្បាស់ " ដៃដែលបិទបង់បិទដំបៅដោយសារព្យួរសុីរ៉ូមកំពុងចាប់ដៃ Shu Xing អង្រួនអេីយអង្រួន ។
" ណែកុំបានចិត្តពេកកាលិប " Shu Xing តបដោយសម្លេងអៀនត្រចៀកក្រោមសក់ឡេីងក្រហមអស់ហេីយ ។ រៀបគេចចេញតែត្រូវ Qing Yi ចាប់ដៃជាប់យកមកដាក់លេីបេះដូងគេដែលកំពុងលោតលឿងរបស់គេ ។
" បេះដូង Yi លោតលឿនណាស់ជួយបន្តិចបានអត់ ? Yi មិនដឹងថានិងត្រូវធ្វេីបែបណាទេមានតែ Xing ទេដែលអាចព្យាបាលបាន " ប្រយោគខ្លីៗតែអត្ថន័យជ្រាលជ្រៅដែលន័យសារភាពស្នេហ៍ពិតៗឥតគេចវេសដូចរាល់ដងធ្វេីឲ្យ Shu Xing ដែលកំពុងស្ទាបបេះដូង Qing Yi ដឹងយ៉ាងច្បាស់ថាពេលនេះបេះដូងគេលោតលឿនជិតហោះចេញមកហេីយចំណែកបេះដូងនាងដែលត្រូវបានមនុស្សដែលខ្លួនឯងស្រឡាញ់គេសារភាពក៏ល្បឿនមិនចាញ់ Qing Yi ប៉ុន្មានដែរ នាងហាក់មានក្តីសុខនិងអរក្នុងចិត្តជាពន់ពេកនិយាយមិនចេញបានត្រឹមញញឹមមុខក្រហមបែបអៀនមេីលមុខ Qing Yi ។
" Xing ... Xing ដឹងហេីយឥឡូវ Yi ញាំបបរបាននៅចាំ Xing បញ្ចុកណា ! " Shu Xing តបខ្សោយៗ តិចៗសម្លេងដូចកូនឆ្មារជម្នះចិត្តអៀន ។
ក្រោយលឺភ្លាម Qing Yi ងេីបហេីយដេីរទៅអង្គុយចាំ Shu Xing មកបញ្ចុសភាពដូចកូនក្មេងចាំម៉ែ ។ Qing Yi ញញឹមឱបហុតបបរដែល Shu Xing បញ្ចុកដល់មាត់ហេីយមេីលមុខ Shu Xing មិនដាក់ភ្នែកសោះបេីទោះបីត្រូវបានអ្នកម្ខាងទៀតសម្លក់ទាំងគ្រឺតក៏មិនឃេីញផ្លាស់ប្តូរទេ ។
Shu Xing គិតក្នុងចិត្ត [ ឡប់ៗ ~ មេីលមុខគេបែបនេះអ្នកណាធ្វេីអីចេញទៀត ~ ហេីយមេីលញញឹមឡេីងរីកថ្លេីម ~ ]
" សរុបមកគឺ Yi ញាំទៀតអត់ទេ ~ ហៃកុំម៉ោធ្វេីភ្នែកមេីលមកគេចឹងមេីល ~ " Shu Xing និយាយសម្លេងតិចៗអៀនឡេីងក្រហមអស់ហេីយមុខ ។
" គេមានធ្វេីអីណា ~ គេគ្រាន់តែមេីលមុខសោះខ្លួនឯងតាសជាអ្នកគិតអីផ្សេងសោះ " Qing Yi និយាយញោះព្រោះពេលនេះ Shu Xing គួរឲ្យស្រលាញ់ខ្លាំងណាស់ ។
" ណែៗ កុំមកលេងសម្តីណា ! កុំតែឈឺទេកុំអីគេក្តិចដាច់សាច់ ! " មាត់និយាយបែបនេះមែនតែដៃដួសបបរមកផ្លុំកុំឲ្យក្តៅហេីយបញ្ចុក Qing Yi យ៉ាងទន់ភ្លន់ ។ ក្រោយហូបបបរហេីយអស់ Qing Yi បានទៅដុះធ្មេញនិងលុបមុខរួចលេបថ្នាំសំងំគេងម្តងទៀត ចំណែក Shu Xing ក៏មិនទៅណាឆ្ងាយដែរគឺគេនៅអង្គុយក្បែរនោះស្ទាបក្បាលនិងមេីល Qing Yi ខ្លាចមានអីមិនស្រួល ។ ដោយឃើញ Shu Xing អង្គុយខ្លាចនាងចុកចង្កេះ Qing Yi បានហៅនាងមកគេងជាមួយដែរពីដំបូង Shu Xing មិនព្រមព្រោះពេលនេះទេីបតែថ្ងៃត្រង់ណាមួយខ្លាចរេីចុះឡេីងភ្ញាក់ដល់អ្នកឈឺ តែដោយសារ Qing Yi ឡាំប៉ាមិនព្រមអស់ជម្រេីសមានតែឡេីងទៅគេងដែរ ។ គ្រាន់តែឡេីងមកដល់ពូកភ្លាម Qing Yi ចាប់ចង្កេះ Shu Xing ឲ្យខិតមកគេងក្នុងទ្រូងគេភ្លាមហេីយឱប Shu Xing យ៉ាងជាប់ច្រមុះ Shu Xing ខ្វះតែ 1cm ទៀតគឺដល់កររបស់ Qing Yi ហេីយពួកគេឱបគ្នាយ៉ាងណែនគ្មានចន្លោះចំណែក Shu Xing ទ្របដូចកូនសត្វដោយសារមិនហ៊ានរេីខ្លាំង ។ Qing Yi បិទភ្នែកដៃឱប Shu Xing ហេីយគងពីលេីទៀតរួចនិយាយ
" នៅឲ្យស្ងៀមមេីលកុំរេី ! គេឈឺក្បាលណាស់ ! "
ចំណែក Shu Xing លឺដូចនេះក៏នៅស្ងៀមរួចយកដៃទៅស្ទាបក្បាល Qing Yi ដេីម្បីស្ទង់កម្តៅ ។ នាងអង្អែលមុខ Qing Yi តិចៗតាំងពីចិញ្ចេីម ថ្ពាល់ តែដល់បបូរមាត់នាងឈប់ភ្លាមៗព្រោះនឹកឃេីញខ្លួនឯងលួចថេីបគេមុននេះអៀនក្នុងចិត្តរួចទម្លាក់ដៃមកឱបចង្កេះ Qing Yi វិញហេីយគេងថ្ងៃជាមួយគ្នាដោយភាពកក់ក្តៅនិងមានសុភមង្គលដោយគ្រាន់តែនៅក្បែរគ្នាបែបនេះ ។
ព្រះអាទិត្យចាប់ផ្តើមលិចសន្សឹមៗ ចាំងពន្លឺពណ៌មាសដល់សមុទ្រក្រោយផ្ទះសម្លេងបក្សាបក្សីហោះរកទ្រនំរៀងៗខ្លួន ។
គូរស្នេហ៍ដែលទេីបស្គាល់ចិត្តគ្នាកំពុងគេងឱនគ្នាយ៉ាងក្តីសុខ ។ ដោយសារតែគេងមួយថ្ងៃពេញទៅហេីយ Qing Yi ភ្ញាក់ពីដំណេកទាំងអារម្មណ៍ធូរស្រាលក្បាលក៏លែងឈឺជាងមុនដោយសារបានលេបថ្នាំទៀងពេលណាមួយនាងមិនឈឺអីធំដុំផង ។ ដូចមានញាណតែមួយអញ្ចឹង Shu Xing ក៏បានភ្ញាក់មកដែរនាងក្រលេកឃេីញ Qing Yi កំពុងមេីលមុខនាងដោយញញឹមប្រៀបកំពុងមេីលវត្ថុមានតម្លៃក្នុងជីវិត ។
" ម៉េចហេីយមានធ្វេីទុកអីទៀតអត់ ? " Shu Xing និយាយទាំងដៃស្ទាបក្បាល Qing Yi ។
" ស្ទាបចឹងម៉េចដឹងទាល់តែធ្វេីបែបនេះទេីបដឹង " និយាយរួច Qing Yi ងេីបមុខយកថ្ងាស់ខ្លួនឯងទល់និងថ្ងាស់ Shu Xing ភ្នែកពួកគេបាញ់ប៉ះគ្នាទៅវិញទៅមក ច្រមុះទល់និងច្រមុះ ទទួលអារម្មណ៍ខ្យល់ដង្ហេីមក្តៅៗរវាងគ្នានិងគ្នាយ៉ាងជិដិតបរិយាកាសពេលនេះគឺផ្អែមល្អែមខ្លាំងណាស់ធ្វេីឲ្យម្នាក់ៗហាក់ឈ្លក់វង្វេងនិងទិដ្ឋភាពបែបនេះដោយពុំមានអ្នកណាម្នាក់និយាយអីរំខាននោះទេ ។
" គ្រូកៗ ~ " សម្លេងកូរពោះចេញ Qing Yi បន្តិចដាស់អារម្មណ៍ Shu Xing ដែលកំពុងឈ្លក់វង្វេងមុននេះ ។ Shu Xing សេីចគ្រវីក្បាលតិចៗបែបហួសចិត្តនិង Qing Yi ដែលថ្មីរហូតបែបនេះ នាងដេីរទៅកាន់ចង្រា្កនបាយដួសបបរដែលកម្តៅក្នុងឆ្នាំងអគ្គីសនីមក ។
" អួយ ! បបរទៀតហេីយ " Qing Yi បានភ្ញាក់ពីភាពផ្អែមល្ហែមមុននេះភ្លាមក៏ដោយសារឃេីញបបរព្រោះអីហូបតែបបរមុខជិតដូចបបរហេីយ ។
Shu Xing យកដៃទៅចុចច្រមុះ Qing Yi បន្តិចក្នុងអត្ថន័យដូចលួងកូនក្មេងរួចនិយាយ " ឈឺបែបនេះញុំាអីផ្តេសផ្តាសអត់បានទេណា ចាំជាចាំយេីងញុំាអីផ្សេងល្អទេ ? "
" តែ ~ " Qing Yi រកនិយាយត្រូវ Shu Xing ស្កាត់ ។
" កុំតវ៉ានិយាយផ្អែមមិនស្តាប់គ្នាទេមែនអត់ " Shu Xing មេីលមុខ Qing Yi បែបមុឺងមាត់ ។
" តែមាត់គេសាបអត់ជាតិ " Qing Yi ច្បូញមាត់ដូចក្មេងដែលត្រូវម្តាយជេររួចគ្រវីជេីងទៅមកតិចៗ ។
" Muah ! " Shu Xing បានឱនថេីបមាត់ Qing Yi តិចៗបន្ទាប់មកដកខ្លួនមកវិញយ៉ាងលឿន ឱនក្បាលធ្វេីដូចអត់មានអីកេីតឡេីងនិយាយទាំងសម្លេងខ្សោយ " បែបនេះលែងសាបនៅ ? " បេីកុំតែមេីលនឹងភ្នែកថា Shu Xing ថេីបគេមិញនិងគេសឹងតែមិនជឿព្រោះនាងដកខ្លួនចេញលឿនពេកហេីយ Qing Yi គាំងដូចគល់ឈេីយកដៃស្ទាបមាត់ខ្លួនឯង ដែលត្រូវបបូរមាត់ដ៏ទន់មកប៉ះអម្បាញ់មិញនេះភ្នែកសម្លឹងមេីលមុខ Shu Xing មួយសន្ទុះក្រោយមកផ្ងារទៅខ្លួនទៅក្រោយមមាលលេីពូកចុះឡេីងសេីចចង់បែកផ្ទះដូចត្រូវឆ្នោតជាតិរង្វាន់ធំចឹង ។ រីឯ Shu Xing ក៏អៀនមិនណយប៉ុន្មានដែរមុខរឹតតែក្រហមនៅពេលឃេីញ Qing Yi បង្ហាញសកម្មភាពបែបនេះគិតក្នុងចិត្ត : [ ចុមមានកម្លាំងកំហែងបែបនេះធ្វេីពុតឈឺទេដឹង ? ] តែមិនអាចលាក់ស្នាមញញឹមនិងកែវភ្នែកដែលពោរពេញទៅដោយភាពថ្នាក់ថ្នមមេីលទៅកាន់ Qing Yi ដែលកំពុងមមាលលេីពូកនោះទេ ។
Background Music :
{ Call You Mine By Jeff Bernat }
_____________
Han : ជំនាញសរសេរវគ្គគ្រាំគ្រាឲ្យគ្នាមកសរសេរវគ្គ sweet 🥺
YOU ARE READING
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
RomanceShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...
![Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]](https://img.wattpad.com/cover/284766764-64-k991245.jpg)