20. ពិរុទ្ធចិត្ត

290 12 0
                                    

យប់អាទ្រៀតម៉ោង 2 ទៅហើយ Qing Yi ហាក់មិនងងុយគេងសូម្បីតែបន្តិចក៏ព្រោះដឹងច្បាស់ថាជិតអស់វេលាក្បែរគ្នានាងផ្អៀងមេីលមុខ Shu Xing ដែលគេងលង់លក់ក្នុងតង់ជាមួយគ្នាយ៉ាងស្ងៀមស្ងាត់និងសោកសៅកែវភ្នែកទុកសោកមិនដាច់អាល័យដូចនាងកង្រីព្រាត់រិទ្ធិសែន ។ មេីលសភាពពេលនេះច្បាប់ណាស់ថានិងបញ្ឈរភ្នែកមួយយប់ទល់ភ្លឺហេីយ ។
______________________

សម្លេងចាបក្នុងព្រៃភ្នំបានបន្លឺជាសញ្ញាប្រាប់ថាព្រះអាទិត្យបេីកថ្ងៃពិតមែន បក្សាបក្សីស្រែកយំរំពងចេញពីទ្រនំរកហេីររកចំណីររៀងៗខ្លួន ។

Qing Yi សម្លឹងមើលអ្នកគេងក្នុងទ្រូងគេរៀងភ្ញាក់តិចហើយនាងក៏ធ្វេីពុតជាបិទភ្នែកគេងលក់ ។

" ហឹមមម ! " Shu Xing ភ្ញាក់ពីដំណេកមកក៏ Qing Yi មិនទាន់ភ្ញាក់នាងរេីរតិចៗងេីបឡេីងដោយសម្លឹងមេីលមុខ Qing Yi មិនដាក់ភ្នែក ។ [ នេះបងអត់ទាន់ភ្ញាក់ទៀតអរ ហិសហិស ] នាងគិតក្នុងចិត្តមុខខិតជិត Qing Yi ខ្លាំងឡើងៗរហូតដល់

" អូនចង់ធ្វើអីនិង ? " អ្នកកំពុងធ្វើពុតជាដេកបានបេីកភ្នែកសន្សឹមៗហេីយសេីចលិបភ្នែកមេីលទៅអ្នកម្ខាងទៀតដែលកំពុងឱនមុខមកជិតខ្លួន ។

" នេះ...នេះបងភ្ញាក់តាំងពីពេលណា ? " Shu Xing មុខក្រហមសួរដោយចិត្តអៀនយ៉ាងខ្លាំងព្រោះរកលួចថេីបគេម្ចាស់គេតាមទាន់ ។ នាងរៀបនិងងេីបចេញហេីយតែត្រូវ Qing Yi ចាប់ទាញមកវិញហេីយងេីយក្បាលខ្លួនឯងទៅថេីបបបូរមាត់ Shu Xing ដែលនៅលើនោះ ។

" Morning Kiss " Qing Yi សេីចតិចៗនិយាយអ្នកម្ខាងទៀតដែលមុខក្រហមដូចប៉េងប៉ោះទៅហេីយ ។

" អា ...អាលិបចង្រៃ ! បន្លំ...បន្លំគេ " ដោយក្តីអៀនខ្មាស Shu Xing តបដោយភ្នែកបេីកធំៗ ដូចកូនទន្សាយកំពុងខឹង ។

" នេះអូនថេីបបង និងបងថេីបអូនមានអីខុសគ្នា ? " Qing Yi និយាយដោយធ្វេីមុខស្ងួតបែបមិនដឹងរឿងតែទឹកមុខញញឹមប្រិមប្រិយមិនអាចលាក់បានទាល់តែសោះ ។

" អ្នកណាថា អូន....អូនរកថេីបបង ? អូនគ្រាន់តែរកជួយបងបេះសក់ដែលជាប់មុខបងចេញទេ ។ " អ្នកដែលត្រូវគេចាប់បានមិនព្រមទទួលស្គាល់ព្យាយាមដោះសារសូម្បីតែលេសនេះខ្លួនឯងមិនជឿផង ។

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Donde viven las historias. Descúbrelo ahora