" អាឡូម៉ាក់ " Shu Xing ងេីបពីសាឡុងដោយដេីរកាត់លេីកំទេចកំទីដែលនាងបោកកាលពីម្សិលមិញរ៉ាយប៉ាយទាំងមិនខ្វល់និងខ្លាចថាមុតជេីង ។
" កូនកេីតអី ? ម៉ាក់ខំតែភ័យព្រោះខលជិត 10 ដងទៅហេីយអត់មានអ្នកលេីកសោះ " ម៉ាកនាងតបវិញភ្លាមៗទាំងធូរក្នុងទ្រូង ។
" កូនអត់មានអីណា " Shu Xing តបនាងភ្នែកសម្លឹងមេីលមុខខ្លួនឯងក្នុងកញ្ចក់ដែលត្រូវវត្ថុរឹងគប់បែកពីម្សិលមិញ ។ ផ្ទាំងកញ្ចក់បានបង្ហាញយ៉ាងច្បាស់ពីសភាពនាងពេលនេះ ភ្នែកហេីមក្រហម រង្វង់ភ្នែកខ្មៅដូចមនុស្សមិនបានគេងគ្រប់គ្រាន់ ។
" ហឹម ថ្ងៃនេះមកលេងម៉ាក់មកណាកូន កូនខានមកលេងម៉ាក់យូរហេីយ នៅញុំាបាយជាមួយប៉ាឯងផងណស " ម៉ាក់នាងទម្លាក់សម្លេងបែបស្នេីរសុំ ព្រោះគាត់នឹកកូនគាត់ខ្លាំងណាស់ សូម្បីតែក្មួយដែលនៅជិតនោះគេទៅកោះបាត់ ក្នុងផ្ទះល្វឹងល្វើយគាត់អផ្សុកខ្លាំងណា។
" ហឹម.... ចាសម៉ាក់ថ្ងៃត្រង់កូននិងទៅ " Shu Xing និយាយទាំងក្បាលឈឺងំៗ អាវសរដែលពាក់ម្សិលមិញនៅជាប់ខ្លូននៅឡេីយ ក្រឡែកមេីលលេីដីសុទ្ធសឹងតែដបស្រាក្រហម និង អំបែងកែវដែលមេីលទៅរន្ធត់ណាស់។
ក្រោយបិទទូរស័ព្ទចប់ នាងដេីរចូលងូតទឹកទាំងអាវនៅជាប់ខ្លួន នាងហាក់បីគ្មានកម្លាំងនិងការគិតមកមេីលថែខ្លួនឯងឲ្យដឹតដល់បានសោះ រហូតដល់នាងបានរៀបចំខ្លួនស្អាតបាត ទាំងមានការផាត់មុខលាបក្រេមក្រហមឆ្អិនឆ្អៅ ដេីម្បីបិទបាំងភាពស្លេកស្លាំងនិងទឹកចិត្តខ្លោចផ្សារបស់ខ្លួន ។
ដោយពីម្សិលនាងបានទទួលញុំាស្រារកម្រិតច្រេីនពេក ដូចនេះនាងមិនបានបេីកឡានដោយខ្លួនឯងទេ បែរខលឆហៅតៃកុងឡានរបស់នាងមកជំនួស ។ តាមផ្លូវនាងក្រឡេកឃេីញមានមនុស្សស្រីពីរនាក់ជិះកង់យឺតៗ ដោយម្នាក់ក្នុងចំណោមពួកគេបានឱបអ្នកកំពុងឌុបរួមនិងទឹកមុខរីករាយ ដូចនាងបានធ្វេីដាក់ Qing Yi ពីមុនដែរ ។ វិទ្យុក្នុងឡានដូចដឹងចិត្តនាងពេលនេះដោយចាក់ចម្រៀងភាសាអង់គ្លេសដែលត្រូវសាច់រឿងនាងពេលនេះ
So when you gonna tell her
That we did that, too?
She thinks it's special
But it's all reused
That was our place, I found it first
I made the jokes you tell to her when she's with you
ŞİMDİ OKUDUĞUN
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
RomantizmShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...