ក្រោយពីចូលដល់ក្នុងផ្ទះភ្លាម Qing Yi បានដេីរទៅយកកែវទឹកស្អាតមួយរួចចាក់ទឹកហុចឲ្យ Shu Xing ដែលកំពុងអង្គុយលេីគ្រែជេីងគ្រុដសម្រាប់ដាក់អង្គុយលេងនៅក្នុងផ្ទះ ។
" អរគុណ !! " Shu Xing ទទួលហេីយដោយអំណរព្រោះកំពុងស្រេកទឹកស្រាប់ផង ក៏ដោយសារសុជីវធម៌នាងមិនហ៊ានដេីរធ្វេចឆ្វាច ពេញផ្ទះគេនោះទេទេីបនាងនៅស្ងៀមអង្គុយមួយកន្លែង ។
" មកនេសមក ខ្ញុំនាំនាងឲ្យស្គាល់បន្ទប់គេង និង បន្ទប់ទឹក ហេីយនិងចង្ក្រានបាយ " ។ ដោយឃេីញ Shu Xing នៅស្ងៀមមិនហ៊ានដេីររញ៉េរញ៉ៃ Qing Yi ក៏ហៅ Shu Xing មកស្គាល់ទីតាំងផ្សេងៗក្នុងផ្ទះ ព្រោះនាងត្រូវមករស់នៅផ្ទះនេះមិនចឹង ? ក្រោយពីដេីរមេីលចប់សព្វគ្រប់អស់ហេីយ Shu Xing ក៏ក្រឡេកឃេីញកាម៉េរ៉ា Film មួយទុកលេីតុ នាងក៏បានសួរទៅ Qing Yi
" អូ ! នាងមានកាម៉េរ៉ា Film ទៀត ហរ !!! " Shu Xing កាន់កែវទឹកដែលញុាំមិនទាន់អស់មុននេះ មកញាំម្តងទៀត ។
" ហាកក ម៉េចក៏នាងស្គាល់ថាជាកាម៉េរ៉ា ក្រែងនាងបាត់បង់ការចងចាំនុះអី ? Qing Yi និយាយហេីយមេីលមុខនាងចំៗ ។
" ក៏មិនដឹងដែរ គ្រាន់តែខួរក្បាលឲ្យសញ្ញារប្រាប់ថាបែបនេះ ! " Shu Xing ហាក់អន់ចិត្តព្រោះនាងមិនចូលចិត្តទឹកមុខបែបសង្ស័យរបស់ Qing Yi មកកាន់នាងសោះ នាងក៏មិនយល់ខ្លួនឯងដែរ តែនាងពិតជាចាំរឿងពីមុនមិនបានពិតមែន ។
ក្រោយមេីលដឹងថា Shu Xing រៀងអន់ចិត្តនិងប្រតិកម្មនាង Qing Yi កេីតចិត្តវិប្បដិសារីតិចៗ រួចក៏បន្លប់ប្រាប់ពីប្រវត្តិកាម៉េរ៉ានេះ ។
" គឺថា លោកយាយ គាត់ទិញឲ្យខ្ញុំពេលបញ្ចប់់ការសិក្សារថ្នាក់អនុវិទ្យាល័យកាលពី 7,8 ឆ្នាំមុន ។ តែឥឡូវគាត់បានចែកឋានហេីយ Qing Yi ទម្លាក់ទឹកចិត្តមុខព្រោះដោយសេចក្តីនឹកនាទៅកាន់ជីដូនរួចបន្តថា " ខ្ញុំប្រេីប្រាស់វាដល់សព្វថ្ងៃ ខ្ញុំចូលចិត្តចាប់យករូបភាពដែលជាអនុស្សាវរីយ៍ពិសេសៗទុកក្នុងនេះ រួចយកទៅឲ្យគេ ព្រីនចេញជារូបថតដាក់ក្នុងសៀវភៅមេីលនឹកនាម្តងៗ ។ " និយាយចប់នាងដេីរទៅយកសៀវភៅរូបថតហេីយហុចទៅ Shu Xing ។
" ចុះហេតុអី មិនប្រែកាម៉េរ៉ា Digital ? " Shu Xing ទទួលសៀវភៅពីដៃ Qing Yi ហេីយបេីកមេីលរូបនោះយ៉ាងយកចិត្តទុកដាក់ ។
" នាងមិនគិតថា ការថតរូបដោយកាម៉េរ៉ា Digital ដូចជាងាយនិងបំភ្លេចអនុស្សាវរីយ៍នោះទេ ? ព្រោះការថតងាយស្រួល ចិត្តអាងអាចលុបចោលបាន ក៏មិនសូវជាថែរក្សារ មិនដូចកាម៉េរ៉ាហ្វីលទេ មុននិងថតត្រូវប្រុងប្រយត្ន័ ហេីយក៏ត្រូវប្រេីពេលយូរទម្រាំបានមួយសន្លឹកៗដែលជាហេតុនាំយេីងកាន់តែមានចិត្តថែរក្សារ និងចងចាំ អនុស្សាវរីយ៍គ្រានោះ ។ "
" មនុស្សចម្លែកការគិតក៏ចម្លែក !!! " ដោយឃេីញអាការះ Qing Yi រៀងទម្លាក់ទឹកមុខដោយសារនឹករលឹកដល់ជីដូនបែបនេះ Shu Xing ក៏ចាប់ផ្តើមនិយាយបែបចំអន់ដេីម្បីទាញអារម្មណ៌ Qing Yi មកវិញ ។ មួយសន្ទុះក្រោយមកនាងបានឃេីញ រូបថត Qing Yi និង Lin Yan ឈរកៀកករគ្នាថតក្បែរសមុទ្រយ៉ាងរីករាយ ទឹកមុខម្នាក់ៗញញឹមពព្រាយដែលជាសញ្ញារថាពេលនោះពួកគេមានសេចក្តីសុខយ៉ាងណាក្នុងគ្រានោះ ។ នាងបានមេីលមុខនិងកាយវិការរបស់ Qing Yi ក្នុងរូបថតនោះពីរបីដង រួចក៏បិទសៀវភៅហេីយដេីរយកទៅទុកនៅកន្លែងដេីមវិញ ។
" គ្រូកៗ ~~ " សម្លេងរមួលពោះបានបន្លឺឡេីងច្បាស់ក៏ដោយសារ Qing Yi អត់ទាន់ហូបអីតាំងពីព្រឹកមកសោះ ។ នាងមុខក្រហមតិចៗហួសចិត្តនិងខ្លួនឯងដែលម៉ោកូរពោះអី មុខគេមុខឯងបែបនេះ ។
" ខ្ញុំគិតថាយេីងគួរទៅរកអីញាំសិនទៅ ព្រោះល្ងាចដែរហេីយបេីធ្វេីនិងចំណាយពេលយូរ ។ " នាងនិយាយហេីយក៏ចូលបន្ទប់ដេីម្បីផ្លាស់ប្តូរខោអាវ ។ មួយសន្ទុះក្រោយមកគេឃេីញនាងកាន់អាវ យឺត ពណ៌សរ និង ខោរ កាប៊យ ជេីងវែងមកជាមួយ។ " នេះនាងយកទៅផ្លាស់សិនទៅព្រោះខ្ញុំអត់ទាន់បានរៀបចំខោរអាវឲ្យនាង តែមួយកំផ្លេរនេះនៅថ្មីទេ ខ្ញុំទិញមកអត់បាពាក់ទេ ។ " នាងនិយាយអះអាងព្រោះខ្លាច Shu Xing គិតថានាងឲ្យខោរអាវចាស់ៗមកនាងពាក់ ។
" និយាយអីបែបនេះ គុណដែលនាងជួយខ្ញុំ ខ្ញុំមិនទាន់ដឹងសងបែបណាផង នាងល្អដាក់ខ្ញុំឡេីងខ្ញុំក្រែងចិត្តមែនទែនហេីយណា !!! " នាងនិយាយដោយឱនក្បាលចុះតិចៗ ។
" អឺ ! មានទៅអី ខ្ញុំរស់ដល់សព្វថ្ងៃក៏រស់ដោយសារធ្លាប់មានគេជួយដែរនិង ! " Qing Yi និយាយហេីយសម្លឹងទៅមេីលព្រះអាទិត្យលិចតាមបង្អួចក្នុងផ្ទះ ។
ក្រោយរៀបចំខ្លួនរួចរាល់អស់ Qing Yi បានយកកង់ដែលដាក់នៅក្រោយផ្ទះរបស់នាងយកមកជិះដោយឲ្យ Shu Xing ជិះពីក្រោយហេីយនាងជាអ្នកឌុប ។ ពីដំបូង Shu Xing រៀងស្រឡាំងកាំងដាក់ដៃមិនត្រូវព្រោះថា ផ្លូវរលាក់បែបនេះបេីគ្មានអីតោង មុខជាឆ្លាក់ដីមិនខាន ដោយឃេីញបែបនេះ Qing Yi ប្តូរមកជិះយឺតៗហេីយឲ្យ Shu Xing តោងចង្កេះនាងពីក្រោយ ។ ការដែលឃេីញម្ចាស់គេនិយាយបែបនេះហេីយ Shu Xing ក៏មិនហ៊ានសុាំញុំាអូសក្រឡាអីទៀត ក៏ដាក់ដៃថ្នមៗតែមិនហ៊ានប៉ះខ្លាំងទេ ។ ទីបំផុតពួកគេក៏បានមកដល់ផ្សាររាត្រីមួយកន្លែងនៅលេីកោះដែលអ្នករស់នៅទីនេះចូលចិត្តមកកម្សាន្តនិងញាំអីផងដែរ ។
" អូរខ្ញុំភ្លេចថានាងមិនអាចញុំាប្រៃ បានទេ " Qing Yi ចាំផ្តេីមប្តូរការកុម្ម៉ង់ពីមីស៊ុបទៅជា បបរសរទាំង ២ វិញ ។
" ចុះនាងញុំាបានតាស ហេតុអ្វីត្រូវផ្លាស់ប្តូរដែរ ? " Shu Xing សួរទៅ Qing Yi ទាំងសេីចលែងសមព្រោះនាងពិតជារអៀសខ្លួន និង មិនស្រណុកចិត្តទាល់តែសោះដោយគេមកធ្វេីល្អបែបៗនេះ ព្រោះពួកគេមិនដែលស្គាល់គ្នាពីមុនមកផង ។
" គឺថា ញាំអី ញាំតែឯងគឺអត់ឆ្ងាញ់ទាល់តែមានគ្នា " នាងញញឹមលិបភ្នែកដៃប៉ះឆ្អឹងត្រីចេញរួចរុញទៅឲ្យ Shu Xing ។
" Shu Xing កាលដែលឃេីញត្រីនៅពីមុខនាង នាងបានបញ្ចេញអាការះភ្លាមៗតែម្តង តែក៏មិនហ៊ាននិយាយខ្លាច Qing Yi គិតថានាងជាមនុស្សឆ្មើងឆ្មៃ " ។
ដោយឃេីញ Shu Xing ញាំតែបបរទទេរ Qing Yi ភ្លែកចិត្តក៏សួរ " អុញ !! ម៉េចក៏អត់ឃេីញលូកត្រីសោះអញ្ចឹង ខ្លាចឆ្អាបដៃមែន ? ខ្ញុំបានបះឆ្អឹងអស់ហេីយ នាងដួសញាំទៅមិនបាច់ប្រេីដៃចាប់ទេ " ។ នាងនិយាយទាំងព្រួយបារម្ភព្រោះអត់ឃេីញ Shu Xing លូកសោះ ។
" គឺ ថា ខ្ញុំ មិនសូវចូលចិត្តសាច់ត្រីនោះទេ " Shu Xing និយាយទាំងមានពិរុទ្ធក្នុងចិត្តដោយព្រោះនាងមានអារម្មណ៏ធុញនិងខ្លួនឯងដែលជាមនុស្សរឿងច្រេីនបែបនេះ ។
" អៅ ! មួយថ្ងៃហេីយម៉េចមិនប្រាប់ ចាំខ្ញុំហៅអីផ្សេងឲ្យវិញណា ! " Qing Yi និយាយហេីយក៏ស្ទុះងេីបម្តងទៀត មុននិងចេញទៅនាងបញ្ជាក់ទៅកាន់ Shu Xing " តេីនាងមានអ្វីដែលមិនអាចញាំបានទៀតទេ ? " Qing Yi សួរ ដោយឈរក្បែរអ្នកលក់ហេីយរង់ចាំចម្លេីយ ។
" គ្រឿងសមុទ្រ ក៏ ក៏ " Shu Xing និយាតិចៗឱនក្បាលចុះព្រោះខ្លាច Qing Yi អន់ចិត្ត ដែលនាងរេីសច្រេីបែបនេះ ។
ចំណែក Qing Yi ងេីបមុនបន្តិច រៀងភ្ញាក់ផ្អេីលក្នុងចិត្ត ដែរព្រោះមិនដែលឃេីញអ្នកណាបែបនេះពីមុន ។
ក្រោយមក Qing Yi បានកាន់សាច់មាន់ស្ងោរមួយចាន រួចចាប់ផ្តេីមប៉ះសាច់តូចៗដាក់ចានឲ្យ Shu Xing ។
" នាងមិនខឹងនិងខ្ញុំទេ ? " Shu Xing អេះអុញនិយាយទៅកាន់ Qing Yi ដែលអង្គុយទល់មុខ ។
" ហាកកមានអីត្រូវខឹង ! Qing Yi អស់សំណេីចព្រោះ មិននឹកស្មានថានាងគិតមកលេីខ្លួនបែបនេះសោះ អញ្ជឹងតេីបានចេះតែឃេីញនាងលួចមេីលមកខ្លួនច្រេីនដង ។ " មនុស្សម្នាក់ៗសុទ្ធតែមានរបស់ដែលខ្លួនឯងមិនចូលចិត្ត ដូចខ្ញុំជាដេីមខ្ញុំក៏មិនអាចញាំខ្ទិះដូងបានដែរ សូម្បីតែក្លិន ហិតហេីយចេះតែឈឺក្បាល " នាងនិយាយរួចហុតបបរគ្រូកៗមេីលទៅដូចឆ្ងាញ់ដល់ហេីយ ។ ពេលទម្លាក់ចានបបររួចនាងយកក្រដាសមកជូតមាត់រួចបន្តថា " ខ្ញុំសប្បាយចិត្តវិញទេដែលនាងប្រាប់ខ្ញុំត្រង់ៗបែបនេះ "
កាលដែលលឺបែបនេះរួចអារម្មណ៏ដែលភ័យខ្លាច Qing Yi ខឹងក៏បាត់អស់វិញបន្សល់តែទឹកចិត្តអំណរ និងអារម្មណ៍ល្អៗ ភាពកក់ក្តៅ ដែលទទួលបានពី Qing Yi ។ ក្រោយពីទទួលទានអាហាររួច Qing Yi បាននាំ Shu Xing ទៅទិញសម្លៀកបំពាក់ខ្លះៗសម្រាប់ផ្លាស់ប្តូរប្រចំថ្ងៃ ។ ម៉ោងប្រហែល ៨ ជាងហេីយទេីបពួកគេរៀបចំត្រឡប់មកផ្ទះវិញ ។ តាមផ្លូវអមដោយទេសភាពសមុទ្រខាងស្តាំដៃ មានផ្កាយតូចៗរះមកជាច្រេីនពាសពេញមេឃ ដោយសម្រស់នៃផ្ទៃមេឃនេះធ្វេីឲ្យពួកគេបញ្ឈប់ដំណេីរ រួចអង្គុយលេីបង់មេីលផ្កាយជាមួយគ្នា ។
" ត្រូវហេីយនាងនៅមិនទាន់មានឈ្មោះទេ !!! " សុខៗ Qing Yi ក៏និយាយ ។
" មែនហេីយ ! នាងជួយដាក់ឲ្យតិចមកព្រោះនាងជាអ្នករេីសខ្ញុំមកចិញ្ចឹម " Shu Xing តបដោយធ្វេីមុខច្រឡឺមដាក់ ។
" អឹមមម " Qing Yi ទ្រចង្ការររួចងេីយករមេីលផ្ទៃមេឃ ។ " Xing Xing ( 星星 ) ល្អទេ ? " នាងនិយាយរួចចង្អុរទៅផ្កាយលេីមេឃ ។
" ល្អ ! " Shu Xing ញញឹមយ៉ាងស្រទន់ទៅកាន់ Qing Yi ព្រោះនាងចូលចិត្តឈ្មោះនេះ ហេីយមានអារម្មណ៍ថាដូចប្រហែលៗហេីយឆ្លាប់លឺពីមុនយ៉ាងម៉េចមិនដឹង ទេ ។
" Okay អញ្ចឹងកញ្ញា Xing Xing យេីងគួរទៅផ្ទះវិញបានហេីយព្រោះយប់ដែរហេីយ ! " Qing Yi និយាយរួចក៏ញីក្បាល Shu Xing ដែលកំពុងអង្គុយលេីបង់នោះ ។
តាមផ្លូវគេលឺសម្លេងសេីចក្អាកក្អាយដែលពួកគេប្រលែងគ្នា ធ្វេីឲ្យអ្នកហាត់ប្រាណជិតៗនោះមកទៅពួកគេដូចជាមានក្តីសុខខ្លាំងណាស់ ។
_________
Han : អុញហេីយមេីលផ្កាយម៉ោង 8 យប់ 😒
Qing Yi : កុំចេះ
_________
ដោយសារតែមានអ្នកខ្លះពិបាកអានឈ្មោះដូចនេះរឿងតទៅ Han និងសរសេរឈ្មោះតួរអង្គជាភាសាអង់គ្លេស ។
ជិង ឈីងអុីក - Zheng QingYi
ចាង ស៊ូសុីង - Zhang ShuXing
លីង យៀន - Lin Yan
ចាង អុី - Zhang Yi
ចាវ ចុងលីង - Zhao ZongLin
ВЫ ЧИТАЕТЕ
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
Любовные романыShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...
![Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]](https://img.wattpad.com/cover/284766764-64-k991245.jpg)