" ទៅយេីងសុំទោសដែលម្សិលមិញរំលឹករឿងចាស់ដែលឯងមិនចង់រំលឹក " គ្រូពេទ្យ Lin ដៃម្ខាងកាន់សាច់មាន់បំពងដែល Qing Yi ចូលចិត្តដៃម្ខាងខំទប់ទ្វារកុំឱ្យ Qing Yi បិទ។
" ហឹស ! " Qing Yi បញ្ចេញសំឡេងតាមបំពង់កធ្វើងាកមិនមេីលមុខ Lin Yan ។
" ទៅៗ មនុស្សចិត្តល្អ កុំខឹងយេីងអីណា " Lin Yan ចាប់ដៃ Qing Yi ជាប់រួចគ្រវីទៅគ្រវីម៉ោដូចក្មេងលួងមនុស្សចាស់ ។
" លេីកលែងឲ្យតែម្តងនិងទៀតទេ តែលេីកក្រោយឈប់និយាយរកឯងមែនទែនហេីយ ។ " មកដល់កន្លែងតុបាយ Qing Yi និយាយដោយដៃលូកយកមាន់បំពងដាក់ក្នុងមាត់រួចក៏បះខ្លះឲ្យ Shu Xing ដែលអង្គុយជិតនោះផងដែរ ។
Shu Xing ហាក់អារម្មណ៍មិននៅជាប់ខ្លួនសោះក៏ព្រោះតែតាំងពីគ្រូពេទ្យ Lin ចូលដល់ក្នុងផ្ទះនាងហាក់មិនសូវនិយាយស្តីដូចពេលនៅជាមួយ Qing Yi ទេ ។
" នាងកេីតអីនិង " ដោយ Qing Yi ឃេីញ Shu Xing ស្ងាត់ដូចថ្ងៃមកដំបូងក៏ប្លែកចិត្តសួរ បែបខ្លាច Shu Xing មិនសូវស្រួលខ្លួនហេីយទេីបយកដៃដែលស្អាតម្ខាងទៀតទៅស្ទាបក្បាល Shu Xing និងក្បាលខ្លួនឯងវាស់កម្តៅដេីម្បីប្រាកដក្នុងចិត្តថានាងមិនបានឈឺនោះទេ ។
Lin Yan ក៏ចម្លែកចិត្តដូចគ្នាព្រោះតាំងពីនាងចូលមកដល់ផ្ទះទល់ពេលនេះនាងតែងតែទទួលបានក្រសែភ្នែកពី Shu Xing រហូត ក៏មិនដឹងថាដោយសារមូលហេតុអ្វី ទេីបធ្វេី Shu Xing បែបនេះព្រោះពួកគេមិនដែលបានជួបគ្នាក្រោយពីចេញពីពេទ្យមកម្ល៉េះ ។
Shu Xing ប្រឹងទប់អារម្មណ៍ខ្លួនឯងខ្លាំងណាស់ពេលនេះ ព្រោះនាងមិនសប្បាយចិត្តទាល់តែសោះនៅពេលដែលឃេីញ Qing Yi កាន់ដៃ Lin Yan ហេីយនិយាយជាមួយ Lin Yan បែបស្និទ្ធស្នាល នាងហាក់តូចចិត្តនិងខ្លួនឯងដែលមានអារម្មណ៍ថាដូចជាអ្នកដទៃនៅក្នុងចំណោមពួកគេ ។ ហេីយនាងដឹងច្បាស់ថានាងមិនគួរមានអារម្មណ៍បែបនេះចំពោះ Lin Yan ទាល់តែសោះព្រោះ Lin Yan ជាអ្នកជួយនាងឲ្យផុតពីសេចក្តីស្លាប់ ។ ក្រោយជំនះអារម្មណ៍ដែលប្លែកមួយនេះរួចនាងហាក់ត្រលប់ទៅជាធម្មតាវិញ រួចនាងឱនក្បាលដាក់ Lin Yan ដែលកំពុងមេីលមុខនាងពេលនោះក្នុងអត្ថន័យបែបគួរសម ។
" នាងអស់អីហេីយមែនទេ " ដោយសារបរិយាកាសចម្លែកពេកធ្វើឲ្យ Lin Yan ស្វែងរកប្រធានបទដេីម្បីនិយាយ ។
" ចាសគឺបានធូរស្រាលទាំងស្រុងហេីយ អរគុណអ្នកគ្រូពេទ្យណាស់ដែលបានជួយខ្ញុំ " Shu Xing ឱនក្បាលបន្តិចអត្ថន័យដឹងគុណ ។
" មេីលកុំញុំាលឿនពេក ឃេីញទេប្រឡាក់អាវបាត់ " Shu Xing យកក្រដាស់ឱនជូនឲ្យ Qing Yi ដូចមនុស្សស្និតស្នាលគ្នា ។ ចំណែក Qing Yi ក៏ឬកពារធម្មតាដូចសុាំនិងភាពចុះសម្រុងនេះទៅហេីយដោយមិនមានឃេីញឆ្គងកន្លែងណាផង ។
កាយវិការរបស់ពួកគេទាំង 2 ហាក់ផ្តល់អារម្មណ៍ម៉្យាងដល់ Lin Yan ដែលអង្គុយមេីលពួកគេពេលនោះ ប៉ុន្តែសមីខ្លួនបែរជាមិនដឹងរឿងទៅវិញ ។ នាងក្រឡេកមេីល Qing Yi ដែលកំពុងឲ្យគេជូនអាវទាំងញញឹមតិចៗ ទាំងគ្រវីក្បាលក្នុងចិត្តតិចៗរួចមិនបានបញ្ចេញអាការះអ្វីមកទេ ។
" បេីអញ្ជឹងយេីងទៅវិញហេីយ ព្រោះនៅពេទ្យរវល់សឹងស្លាប់ហេីយ " គ្រូពេទ្យ Lin និយាយរួចចាប់កាន់កាបូបដេីរតម្រង់ទៅទ្វារបានផ្ទះ ។
" កុំភ្លេចសុីបាយឲ្យទៀងពេលផង ហេីយកុំផឹកតែកាហ្វេសុទ្ធពេក ប្រយ័ត្នងាប់ខានបានយកប្តី " Qing Yi ស្រែកដាក់ Lin Yan ព្រោះពេលរវល់ខ្លាំងម្តងៗ Lin Yan ញាំបាយមិនទៀងពេលទេ ជួនញាំជួនអត់ផឹកតែកាហ្វេមួយកែវរួចចាប់ផ្តេីមធ្វេីការទៀតទាំងខ្លួនឯងជាពេទ្យដឹងហេីយលឺហេីយថាធ្វេីអញ្ចឹងមិនល្អចំពោះសុខភាពតែធ្វេីម៉េចបេីរវល់ ។
" អេី ៗ " Lin Yan ងក់ក្បាលតិចៗជាសញ្ញាររួចក៏ឡេីងឡានទៅបាត់ ។ ( Lin Yan ជាកូនម្ចាស់មន្ទីរពេទ្យមួយនៅលេីកោះ បេីទោះមិនមានដូច Shu Xing ក៏គ្រួសារនាងជាគ្រួសារដែលអ្នកលេីកោះគោរពស្រឡាញ់និងមានមុខមានមាត់ដែរព្រោះឳពុករបស់ Lin Yan ជាអតីតប្រធានមន្ទីរពេទ្យធំជាងគេនៅឯក្រុងសៀងហៃ គាត់ត្រឡប់មកកោះវិញក៏ដោយសារធុញទ្រាន់និងជីវិតអ្នកទីក្រុងដែលតែងតែរាតត្បាតឈ្នានីសកាចកុងគ្នាដេីម្បីតែប្រយោជន៍ធ្វេីឲ្យគាត់អស់សេចក្តីចូលចិត្តរួចគាត់ក៏ត្រឡប់មកធ្វេីជាគ្រូពេទ្យប្រចាំទឹកដីកំណេីតគាត់វិញតែម្តង ។ )
" នាងនិយាយបែបនេះមិនខ្លាចគាត់ខឹងទេអរ ? " Shu Xing រៀងឆ្ងល់ព្រោះថា Qing Yi មេីលមុខស្លូតៗទេតែសម្តីម៉េចក៏អាក្រក់ម្ល៉េះ ។
" អេីយមានទៅអី កុំឃេីញវាបែបនេះ តែវាក៏មិនណយប៉ុន្មានដែរ " Qing Yi កំពុងអង្គុយកកេរភ្លៅមាន់ដែលជាប់និងដៃ រួចបន្ត
" ណាមួយស្គាល់គ្នាយូរហេីយតាំងពីតូចៗ ក៏ចាត់ទុកគ្នាជាបងប្អូនជាគ្រួសារក៏លែងមានភាពគួរសមដូចអ្នកដ៏ទៃហេីយ "
Qing Yi តបហេីយរៀបចំតុ ។
" ជាគ្រួសារហរ ? " Shu Xing និយាយរង៉ូវៗតិចៗម្នាក់ឯងដោយមេីលមិនដឹងថានាងកំពុងគិតអីនោះទេ ។
" អឹម និយាយអញ្ចឹងខ្ញុំមិនបាននាំលេងជុំវិញកោះនេះសោះ សុំកញ្ញារ Xing Xing ទៅដូរខោអាវបន្តិចទៀតយេីងចេញដំណេីរ ។ " Qing Yi និយាយរួចព្រិចភ្នែកបែបច្រឡឺមដាក់ Shu Xing ។
" យេីងទៅណា ? " Shu Xing សួរទៅ Qing Yi ដែលកំពុងកាន់ដៃចង្កូតកង់ដោយថ្ពក់កាម៉េរ៉ានៅនិងករផងដែរ ។
" មិនចង់ប្រាប់ទុកឲ្យឆ្ងល់ ចាំមេីលចាំយកទៅលក់ហេីយ ! " Qing Yi និយាយហេីយសេីចកក្អឹកហេីយចាប់ធាក់កង់តិចៗទៅមុខ ។
" ប្រាប់ឬមិនប្រាប់ ? " ដៃដែល Shu Xing តោងចង្កេះបានប្រែទៅជាចាប់ផ្តេីមច្របាច់សាច់កន្លែងចង្កេះនោះដោយជាសញ្ញាថាបេីមិនប្រាប់ទៀតនិងមួលដាច់សាច់ហេីយ ។
" អេៗៗ កុំឆ្នាស់ពេកមេីលគេខំនាំដេីរលេងហៃ ដឹងចឹង ! " Qing Yi រៀងព្រឺៗចាប់ផ្តេីមថយចង្កេះដែលនៅជិតដៃអ្នកម្ខាងទៀត ។
" ដឹងចឹងយ៉ាងម៉េច ? " ដៃដែលនៅចង្កេះចាប់ផ្តេីមបង្វិលយឺតៗ
" គឺថា ដឹងចឹងនិងនាំមកឲ្យលឿនជាងនេះ នៅផ្ទះម្នាក់ឯងរហូតអផ្សុកស្លាប់ហេីយ ។ Qing Yi និយាយគួររមទៅ Shu Xing ព្រោះខ្លាចឈឺសាច់ ។
" ហឹសៗ " Shu Xing ទម្លាក់ដៃចុះរួចឱបចង្កេះ Qing Yi សារជាថ្មីថែមទាំងដាក់ក្បាលផ្អែកលេីខ្នង Qing Yi ទៀត ។
Qing Yi បុកពោះមែនទែព្រោះតែមិនដែលមានអ្នកណាធ្វេីដាក់នាងពីមុនមកទេបេីទោះបីជាមួយ Lin Yan ក៏ពួកគេមិនដែលកៀកកេីយបែបនេះព្រោះមានអារម្មណ៍ម៉េចអញ្ចឹងទេគេនិង Lin Yan ធ្វេីដាក់គ្នាដូចបងប្អូនបង្កេីតមានពេលខ្លះឈ្លោះគ្នា ឌឺដងគ្នាប្រជែងសម្តីរៀងៗខ្លួន ។ ប៉ុន្តែបេីជាមួយ Shu Xing វិញនាងមានអារម្មណ៍ថា Shu Xing ចូលចិត្តមកជិតនាងបែបលក្ខណៈស្និទ្ធស្នាលតែនាងក៏មិនបានគិតអីច្រេីនដែរព្រោះប្រហែលជាអ្នកទីក្រុងគេមានមិត្តភាពបែបផ្សេងហេីយក៏មិនដឹង ។
កង់របស់ Qing Yi បានឈប់នៅហាងកាហ្វេមួយប្រចាំកោះដោយសារនៅខាងក្រោមមនុស្សពេញអស់ ពួកគេក៏ឡេីងទៅជាន់ទី ២ ហាងនេះបែរមុខទៅផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយគួរជាទីគយគន់ ចំណែកការតុបតែងក្នុងហាងគឺបែបសំណង់ចាស់ Classic ដោយអមជាមួយនិងតន្ត្រីដែលចេញពីម៉ាស៊ីន RP ធ្វេីឲ្យបរិយាកាសរ៉ូមែនទិចមែនទែន ។
" Wow បរិយាកាសទីនេះល្អខ្លាំងណាស់ ហេីយថែមទាំងមាន RP ស្តាប់ទៀត " Shu Xing ភ្ញាក់ផ្អើលដែលនៅលេីកោះនេះមានហាងកាហ្វេប្រភេទ classic អញ្ចឹង ។
" ប្រាកដហេីយ ខ្ញុំម៉ូយនៅទីនេះស្រាប់ជួនកាលមករាល់ថ្ងៃក៏មានថ្ងៃនេះមនុស្សរៀងច្រេីនព្រោះចុងសប្តាហ៍មានអ្នកគេមកកម្សាន្តពីទីក្រុងច្រេីន " នាងនិយាយរួចអេីតចុះទៅមេីលជាន់ក្រោម ។" នាងចង់ញាំអីខ្លះខ្ញុំទៅកុម្ម៉ង់ឲ្យ " Qing Yi និយាយទៅកាន់ Shu Xing ដែលកំពុងអង្គុយលេង ។ ដោយឃើញ Qing Yi ងេីបឡេីង Shu Xing ក៏ទៀរទៅជាមួយតែត្រូវ Qing Yi បដិសេធព្រោះជាន់ក្រោមមានមនុស្សច្រើនហេីយណាមួយនាងឃេីញមនុស្សប្រុសជាច្រេីនមេីលទៅ Shu Xing ហេីយខ្សិបខ្សៀរគ្នានាងមិនចូលចិត្តកែវភ្នែកបែបនេះទាល់តែសោះទេីបនាងឃាត់ ។
" មិនដឹងថាចង់ញ៉ាំអីទេ ! " Shu Xing តបទាំងមុខមិនសូវស្រស់ហេីយងាកមុខចេញពីកែវភ្នែក Qing Yi ។
" ចឹងហៅតាមខ្ញុំទាំងអស់ហេីយណា ! " Qing Yi និយាយរួចក៏ញីក្បាល Shu Xing តិចៗហេីយចុះក្រោមបាត់ទុកឲ្យ Shu Xing មេីលនាងពីក្រោយដោយញញឹមតិចៗរហូតដល់ផុតពីភ្នែក ។
" សួស្តីម្ចាស់ហាង ឃេីញរវល់បែបនេះលុយចូលឈឹបៗតែម្តង " Qing Yi ញញឹមស្រស់និយាយញោះនារីសក់ត្រង់មានកែវភ្នែកស្រទន់កំពុងចុចកុំព្យូទ័រកន្លែង Order ។
" ចេះតែថាហេីយ ! ថ្ងៃនេះមេឃស្រឡះល្អដោយសារតែភ្ញៀវពិសេសមកសោះ " Lydia ដែលជាម្ចាស់ហាងនៅទីនេះតបទាំងសម្តីផ្អែមញញឹមផ្កាត្រកួនមេីលមុខ Qing Yi
" ហិហិ ! គឺសុំដូចរាល់ដង តែយក 2 ឈុតណា Drink មួយយកដូចរាល់ដង អឹម...មួយទៀតយកទឹកដោះគោសូកូឡា ! " Qing Yi តប
" អូ គ្រូពេទ្យ Lin ថ្ងៃនេះទំនេរផងបានមកអង្គុយញាំអីជាមួយគ្នា " Lydia តបហេីយចុច menu លេីកំព្យូទ័រ ។
" អត់ទេ វានិងហេសមានពេលណាមកដេីរលេងរវល់ជិតងាប់ហៃនោះ គឺមិត្តភក្តិម្នាក់ទៀតនិងណានាងនៅជាន់លេីបេីកុំតែ Lydia រវល់ខ្ញុំណែនាំឲ្យស្គាល់គ្នាបាត់ហេីយ " Qing Yi ញញឹមបាត់ភ្នែកដែលជាទម្លាប់របស់គេ ។ ដៃ Lydia ដែលកំពុងចុចលេីកុំព្យូទ័របានឈប់ភ្លាមៗរួចក៏ធ្វេីជាធម្មតាវិញដូចគ្មានអីកេីតឡេីងហេីយងេីបមុខឡេីងហុចវិក្ក័យប័ត្រឲ្យ Qing Yi ដោយភ្ជាប់និងស្នាមញញឹមតិចៗ " អូ ! អញ្ចឹងទេហេសជាមិត្តភក្តិ Qing ក៏ដូចជាមិត្តភក្កិខ្ញុំដែរអញ្ចឹង Discount ឲ្យ 30% " "អូយ ទៀតហេីយតែបែបនេះទៀតក្រែងចិត្តលែងហ៊ានមកទៀតហេីយណា " Qing Yi និយាយដោយមិនពេញចិត្ត " គឺចង់ឲ្យ Qing ជំពាក់ចិត្តនិងខ្ញុំរហូតនោះអី " Lydia និយាយនិយាយលេងសេីចស្កាត់ ។
" អធ្យាស្រ័យបងៗ តេីញ៉ែគ្នាចប់ឬនៅអាងនិងខ្ញុំបានដាក់ការកុម្ម៉ង់ " សម្លេងក្មេងប្រុសជំទង់ម្នាក់បន្លឺឡេីងក្រោយខ្នង Qing Yi ដែលធ្វេីឲ្យនាងបេីកភ្នែកធំៗ មេីលមុខ Lydia ចំណែក Lydia សេីចហួសចិត្តនិងទឹកមុខគួរឲ្យស្រឡាញ់របស់ Qing Yi ។
ក្រោយមកយេីងឃេីញ Qing Yi លេីកអាហារមក ២ ចាន និងភេសជ្ជៈ ២ពែងផងដែរ ។ នាងបានលេីកសូកូឡាទឹកដោះគោដាក់មុខ Shu Xing និង កាហ្វេកាពូឈីណូដាក់នៅមុខខ្លួនឯង ។ " ហៃថាតែគេខ្លួនឯងញាំកាហ្វេដែរសោះ " Shu Xing លេីកពែងហេីយនិយាយទៅកាន់ Qing Yi ។
" ឈប់ៗ កុំទាន់ទម្លាក់ចុះប្លង់និងស្អាតណាស់ " និយាយរួច Qing Yi បានលេីកកាម៉េរា៉ដែលបានយកមកជាមួយនោះលេីកមកថត " ។ ស្នាមញញឹមដ៏ផ្អែមល្ហែមរបស់ Shu Xing ក៏បានបន្សល់ដានក្នុងកាម៉េរា៉របស់ Qing Yi ។ ចំណែក Qing Yi ក៏បានត្រូវ Shu Xing ថតរូបឲ្យផងដែរ ពួកគេបានចំណាយពេលញាំអាហារនិងគយគន់ទស្សនាទេសភាពសមុទ្រក្រោមពន្លឺព្រះអាទិត្យលិចជាមួយគ្នាយ៉ាងកក់ក្តៅជាទីបំផុតដែលញុំាងឲ្យដួងចិត្តពួកគេកាន់តែខិតចូលគ្នាកៀកឡេីងៗ ។
____________Han : អុញ អ្នកណានុង Lydia ( លីឌា )
Qing Yi : ជាមិត្ត !!!
Han : Shu Xing និង Lydia គឺជាមិត្តទាំង 2 ហរ ចឹងបានន័យថាឋានៈស្មេីរគ្នាហេីយ ?
Shu Xing : 🙂 :)
VOCÊ ESTÁ LENDO
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
RomanceShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...