32. មួយគូរ ពីរគូរ ឬ បីគូរ ?

545 29 40
                                        

Qing Yi បានដេីរមកដល់បន្ទប់ Shu Xing ដែលម្ចាស់បានអនុញ្ញាតរួចស្រេច ។ គេចាប់ផ្តើមបូមដី និងធ្វេីការជូរឥដ្ឋដោយយកចិត្តទុកដាក់ និយាយតាមត្រង់នាងភ្លឹកស្មារតីយ៉ាងខ្លាំងនៅពេលដេីរចូលបន្ទប់នេះដំបូង ដោយសារតែក្លិនទឹកអប់ដែលមានក្នុងបរិយាកាសបន្ទប់នេះដូចទឹកអប់លេីខ្លួនម្នាក់នោះខ្លាំងណាស់ តែនាងមិនបានគិតអីច្រេីនទេ ព្រោះបេីម្នាក់នោះមែន គេនិងមិនយកនាងមកធ្វេីការឡេីយ ព្រោះគេស្អប់ខ្ពេីមនាងសឹងអីទៅហេីយ ឃេីញនាងម្តងៗ គេបញ្ចេញទឹកមុខមិនស្រួលចិត្តដូចជួបអាសន្នរោគ ។ Qing Yi គ្រវីក្បាលញញឹមហួសចិត្តតែឯង ពេលនេះម៉ោងធ្វេីការហេីយនៅបែងចែកអារម្មណ៍នឹកនាគេធ្វេីអីទៀត ។

នាងបានសម្អាតជូតតុទូរដែលពុំមានដីផង តែនៅព្យាយាមជូនដេីម្បីឲ្យប្រាកដថាវាស្អាតពិត ។ របស់របរក្នុងបន្ទប់នេះបេីមិនពណ៏ខ្មៅទេ គឺសរ មេីលទៅម្ចាស់បន្ទប់ជាមនុស្សចាស់ទុំហេីយមុឺងម៉ាត់ណាស់មេីលទៅ នាងសម្លឹងមេីលរូ៉បគេងដ៏ខ្លីពណ៏ខ្មៅដាក់នៅលេីពូក បែរអៀនមុខក្រហមតិចៗ ។ ចិត្តនាងចង់រៀបពូកសារឡេីងវិញឲ្យណាស់តែ ក៏មិនចង់ប៉ះរ៉ូបគេងគេព្រោះជាសម្លៀកបំពាក់ផ្ទាល់ខ្លួន តែនឹកគិតម្យ៉ាងព្រោះពូកនេះរាងរញ៉េរញ៉ៃណាមួយម្ចាស់គេក៏ប្រាប់ឲ្យបោសជូតបាន ចឹងយេីងជាបុគ្គលិកក៏គួរធ្វេីតាមតួរនាទី ។ នាងគិតរួចក៏ដេីរទៅបន្ទប់ទឹកលាងដៃឲ្យស្អាតទេីបចាប់កាន់ច្បិចខ្សែររ៉ូបស្បៃពណ៏ខ្មៅដ៏ខ្លីនោះយកទៅបន្យួរទុកលេីស្នួរយ៉ាងមានរបៀប ។ នាងកាន់ទាំងមិនហ៊ានប៉ះខ្លាំងដូចកាន់ដុំភ្លេីង រួចបន្តទៅទាញភួយនៅចុងម្ខាងដាក់ឲ្យស្មេីរគ្នា ឲ្យមានរបៀបរៀបរយដូចសណ្ឋាគារ ។ 

Qing Yi ដែលបានបោសជូតក្នុងបន្ទប់នោះរួចបែរចេញមកក្រៅយ៉ាងប្រញ៉ាប់ ព្រោះក្នុងបន្ទប់នោះធូរក្លិនទឹកអប់ដូចម្នាក់នោះខ្លាំងពេលរហូតនាងគិតអីលែងចេញហេីយ តាមពិតនាងធំក្លិននេះតាំងពីដេីរចូលផ្ទះដំបូង តែពុំសូវខ្លាំងនោះទេតែមួយភាយៗ ប៉ុន្តែបេីចូលដល់ក្នុងបន្ទប់នោះនាងធុំខ្លាំងមែនទែនសឹងតែក្លិនទឹកអប់នោះជាប់អាវនាងទៅហេីយ ។ អារម្មណ៍បែបនេះធ្វើឲ្យនាងពិបាកប្រមូលចិត្តមកបំពេញការងារណាស់ ។ នាងចាប់ផ្តេីមជូតដៃទ្វារ ស៊ុមរូបគំនូរតាមជញ្ជាំងដែលតាំងយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយត្ន័ជាទីបំផុត ។ វេលាកាន់តែកន្លង ភ្លេចៗត្រចៀកម៉ោង 12 ជាងទៅហេីយដែលជាម៉ោងនាងត្រូវចេញពីធ្វេីការ ។

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Место, где живут истории. Откройте их для себя