ព្រឹកព្រលឹមស្រាងៗ Qing Yi បានធ្វេីដំណេីរទៅផ្ទះ Shu Xing ដូចរាល់ដង ។ ទិដ្ឋភាពក្នុងផ្ទះពេលនេះស្ទើរឲ្យ Qing Yi ធ្លាក់ចង្ការ អារម្មណ៍ក៏តក់ស្លុតប្រញាប់រត់ចូលបន្ទប់ Shu Xing ខ្លាចគេមានរឿងអីព្រោះក្នុងផ្ទះរញ៉េរញ៉ៃរប៉ាត់រប៉ាយ ខ្លាចមនុស្សជាទីស្រឡាញ់ជួបរឿងមិនល្អ ។
៊
ភាពភ័យខ្លាចនិងបារម្ភ សេចក្តីស្លុតចិត្តបានធ្លាក់ចុះមកធម្មតាវិញក្រោយឃេីញ Shu Xing គេងលេីគ្រែដោយបេីកភ្នែកងាកសម្លឹងមេីល Qing Yi ដែលកំពុងស្លន់ស្លោដោយមិននិយាយឃាត់ ។
" អូន.....អូនកេីតអីនឹង " Qing Yi ស្ទុះចាប់ដៃ Shu Xing ដែលមុតយប់មិញមកថ្នមៗខ្លាចកម្លាំងខ្លួនបន្ថែមការឈឺលេីគេ កែវភ្នែកក្រហម ភាពបារម្ភបានហុំពទ្ធ័នាងជុំវិញខ្លួនទៅហេីយ នាងសឹងតែស្រក់ទឹកភ្នែកលេីដៃ Shu Xing ភ្លាមៗ ។
" មិនអីទេ " Shu Xing កាលដែលឃេីញ Qing Yi យំដោយសារខ្លួន ចិត្តដែលបិទខ្ទប់ខ្មៅងងឹងបែរបេីកតិចតួច អ្នកណាមិនសប្បាយចិត្តពេលដែលមនុស្សដែលខ្លួនស្រឡាញ់គេខ្វាយខ្វល់ពីយេីង ?
" តែចេញឈាមច្រេីនណាស់ ទៅពេទ្យ " Qing Yi និយាយទាំងតឹងច្រមុះ ស្រវេស្រវា៉លេីក Shu Xing ឡេីង ។ នាងសឹងតែឲ្យរបួសនេះមកឈឺលេីដៃនាងវិញទៅហេីយ ។
ដោយឃេីញគ្រា Shu Xing យ៉ាងណាក៏គេមិនព្រមងេីប Qing Yi ក្តៅចិត្តមានតែប្រេីធម៌ក្តៅហេីយ នាងលេីកបី Shu Xing ដេីរឆ្ពោះទៅបន្ទប់ទឹកតែម្តង ដោយយកកៅអីឲ្យគេអង្គុយរួចចាប់ផ្តេីមច្របាច់ថ្នាំដុះធ្មេញលេីច្រាស់រូបទន្សាយរបស់ Shu Xing បំណងដុះឲ្យ ។ តែអ្នកម្ខាងទៀតដូចលេងចរឹកង៉ក់ងរងាកមុខចេញរហូត Qing Yi ដែលកាន់ច្រាសចាំដុះឲ្យទ្រាំមិនបានចាប់មុខឲ្យនៅឲ្យស្ងៀម ។ Qing Yi ដុះធ្មេញឲ្យ Shu Xing យ៉ាងយកចិត្តទុកដាក់ដូចមេីលថែទាំក្មេងទៅហេីយ សូម្បីតែមាត់នៅបន្លឺសម្លេងបែបលួងក្មេងបេះដាក់ មិនដឹងយ៉ាងម៉េចមនុស្សដែលកំពុងខឹងចិត្ត ស្រង៉ាក់ចិត្តយប់មិញបែរមកក្រហមត្រចៀកអៀនៗទៅវិញតែខំធ្វេីមុខមាំដដែល ។
ក្រោយរៀបចំហើយរួចរាល់អស់ អ្នកទាំងពីរបានជិះរថយន្តទៅកាន់មន្ទីរពេទ្យដោយមានសូហ្វ័រឡានជាអ្នកបេីកព្រោះ Qing Yi មិនចេះបេីកឡានទេ ។
ВЫ ЧИТАЕТЕ
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
Любовные романыShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...
![Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]](https://img.wattpad.com/cover/284766764-64-k991245.jpg)