" Zheng Qing Yi , Zheng Qing Yi " សម្លេងសាស្ត្រាចារ្យម្នាក់បានដាស់អារម្មណ៍អ្នកម្ខាងដែលអង្គុយទ្រដៃភ្លឹក ទាំងភ្នែកស្លក់ខ្មៅ សសៃឡេីងក្រហម ព្រោះពេលនាងដល់វេននាងឡេីងធ្វេីបទបង្ហាញលេីសាលហេីយ ។ បេីទោះចិត្តមិននឹងនរតែនាងខំប្រឹងទប់ចិត្ត នាងមិនអាចយកអារម្មណ៍ផ្ទាល់ខ្លួនមកលាយលំនិងការសិក្សារនាំទុក្ខដល់អ្នកក្នុងក្រុមទេ ។ ក្រោយឡេីងធ្វេីបទបង្ហាញរួចនាងចុះមកដោយទឹកមុខធូរស្បេីយចំណែកគ្រូក៏ដាក់ពិន្ទុរតាមការគួរ ព្រោះនាងបានប្រឹងអស់ពីសម្ថភាពហេីយ ក្រោយអង្គុយភ្លឹកសុខៗស្រាប់មានដៃមួយដាក់ស្ករគ្រាប់លេីតុមុខនាង ។ នាងងាកភ្លាមៗរកម្ចាស់ដៃ បែរឃេីញ ក្មេងវ័យប្រហែល 20 ឆ្នាំម្នាក់ពាក់កាសឥតខ្សែរជាប់ត្រចៀក ញញឹមដាក់នាង ហេីយធ្វេីកាយវិការឲ្យនាងហែកញុំា នារីម្នាក់នោះចូលក្រុមជាមួយនាងអម្បាញ់មិញ ព្រោះទេីបចាប់ផ្ដើមឆ្នាំម្នាក់ៗមិនសូវស្និទស្នាលនិងនិយាយគ្នាច្រេីនទេ ។
" អរគុណ ! " Qing Yi ខំប្រឹងញញឹមតិចៗទាំងចិត្តមិនស្រលះ និងខួរក្បាលគិតជារឿងឈឺចាប់ ។
" នេះបងអត់សូវស្រួលខ្លួនហរ ? " នារីវ័យក្មេងនោះដោះកាសចេញនិយាយទៅកាន់ Qing Yi ដែលមុនស្រពាប់ស្រពោន នាងសង្កេតមេីល Qing Yi តាំងពីថ្ងៃណែនាំខ្លួនព្រោះ Qing Yi មិនសូវនិយាយស្តីចប់ម៉ោងម្តងណាក៏បាត់ស្រមោលរកតែរាប់អានមិនបានសោះ ។
" អា? " Qing Yi រៀងភ្ញាក់ព្រោះស្ងាត់ៗគេមកនិយាយជាមួយ ណាមួយខួរក្បាលកំពុងតែភ្លឹកគិតមិនទាន់ មិនដឹងតបថាម៉េច ។
" ខ្ញុំឈ្មោះ Alice រីករាយដែលបានស្គាល់បងណា " នាងក្រមុំនិយាយធម្មតាដោយមិនអៀនថា Qing Yi មិនទាន់តបនិងនាង ធ្វេីមម៉េចបេីនាងជាមនុស្សរីករាយ និង រួសរាយបែបប៉ែកអ៊ឺរ៉ុប ។
" អូរររ បង ..បងឈ្មោះ Zheng Qing Yi រីករាយដូចគ្នា ! " Qing Yi តបដោយរដាក់រដុបរកនឹកមិនត្រូវ ណាមួយមេីលទៅនារីទល់មុខនោះមុខកាច ហេីយឆ្នាស់សឹងអី ហេតុអីក៏សម្លេងដូចកូនក្រមុំជ័រចឹង Qing Yi ខ្សិបម្នាក់ឯងតិចៗ ព្រោះចូលក្រុមជាមួយគ្នានាងពុំសូវហ៊ាននិយាយជាមួយ Alice ទេដោយសារមុខកាចដូចនេះនាងភ្ញាក់ផ្អេីលដែល Alice ហៅនាងមុន ។
ESTÁS LEYENDO
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
RomanceShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...
![Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]](https://img.wattpad.com/cover/284766764-64-k991245.jpg)