ក្រោយពីធ្វេីការប្រមូលផលនេសាទដូចសព្វដង Qing Yi បានដេីរទៅហាងលក់ពូកនិងខ្នេីយមួយកន្លែនៅឯផ្សារលេីកោះ ។
" ពូជួយយកទៅដាក់ផ្ទះនោះ " Qing Yi ដេីរហើយចង្អុរទៅកាន់ផ្ទះខ្លួន ។
" ហាកក ហៃនាងទិញអីគេនិង " ដោយឃេីញមានអ្នកលេីកមកសំពីកសំពោង Shu Xing សួរទាំងចម្ងល់ ។
Qing Yi កំពុងតែគិតលុយទូទាត់ថ្លៃរបស់ បណ្តេីរនិយាយជាមួយ Shu Xing បណ្តេីរ " អូ គឺពូក និងណា " នាងឱនក្បាលរាប់លុយរួចហ៊ុចទឲ្យពូដែលលេីកមកមុននេះ ។
ក្រោយពីទូទាត់ចប់អស់នាងដេីរចូលផ្ទះវិញតម្រង់ទៅពូកដែលគេយកដាក់បន្ទប់អម្បាញ់មិញរួចហែកស្បោងចេញដេីម្បីរៀបចំក្រាលកម្រាល ។
" ហេតុអីក៏សុខៗនឹកឃេីញចង់ទិញ " Shu Xing ក៏ដេីរមកជួយនាងរៀបចំដែរ ។
" គឺឃេីញនាងយប់ឡេីងគេងរេីចុះរេីឡេីងមិនសូវលក់ស្រួលប្រហែលជាមិនសូវទម្លាប់និងគ្រែរនាបហេីយមេីលទៅ " Qing Yi ដៃកំពុងរៀបចំហេីយមាត់តបដោយមិនបញ្ឈប់សកម្មភាពនោះទេ ។
Shu Xing ដែលកំពុងឈរជួយជិតនោះងេីបមុខឡេីងមេីលទៅ Qing Yi ដែលកំពុងរវល់រង្វង់ភ្នែកចាប់ផ្តេីមក្រហមតិចៗដូចមនុស្សចង់យំ ។ នាងសម្រួលអារម្មណ៍យ៉ាងខ្លាំងតែនៅតែធ្វេីចិត្តមិនបាននាងបានឱប Qing Yi ដែលកំពុងមមាញឹកដាក់ស្រោមពូកនៅជ្រុងម្ខាងពីក្រោយ ។ កាលដែលសុខៗគេមកឱបបែបនេះធ្វេីឲ្យ Qing Yi រឹងខ្លួនអស់តែម្តងមិនហ៊ានសូម្បីកម្រេីក ។
" ហេតុអីក៏ធ្វេីល្អដាក់ខ្ញុំបែបនេះ ? គឺតាំងពីភ្ញាក់មកនាងមេីលថែនិងផ្តល់ភាពកក់ក្តៅឲ្យខ្ញុំរហូតបែបនេះខ្ញុំពិតជាខ្លាចថ្ងៃណាមួយនាងហត់នឿយហេីយធុញទ្រាន់ខ្ញុំ ។ " Shu Xing និយាយដោយដៃឱបចង្កេះ Qing Yi ជាប់មិនលែងហេីយក្សិបក្សួលចង់យំ ។ ក្រោយពីលឺសម្លេងអួលដេីមកររបស់ Shu Xing ភ្លាម Qing Yi បែរខ្លួនមកហេីយញីក្បាល Shu Xing ហេីយតបវិញ " គឺខ្ញុំក៏សេីយសុខនៅពេលដែលខ្ញុំធ្វេីរឿងទាំងអស់នេះដាក់នាងខ្ញុំក៏មិនដឹងមូលហេតុអ្វីដែរដឹងត្រឹមតែចង់ធ្វេីល្អដាក់នាង ខ្ញុំគ្រាន់តែចង់ឃើញស្នាមញញឹមនាងប៉ុណ្ណោះ ។ " Qing Yi តបសម្លេងជាក់លាក់ខុសប្លែកពីរាល់ដងដែលតែងតែនិយាយលេងសេីចច្រេីន ។
" នាងតែងតែធ្វើល្អដាក់គេគ្រប់គ្នាបែបនេះមែនទេ " Shu Xing សួរទាំងដៃឱប Qing Yi មិនព្រមលែងហេីយរង់ចាំចម្លេីយ ។ Qing Yi រៀងគិតមួយសន្ទុះហេីយក៏គ្រវីក្បាល " អត់ទេ របៀបខ្ញុំចុះសម្រុងជាមួយនាងខុសពីនៅជាមួយ Lin Yan ពេលខ្ញុំនៅជាមួយនាងខ្ញុំតែងចង់មេីលថែនាងតែជាមួយ Lin Yan ខ្ញុំចេះតែចង់ធាក់វា ។ " Qing Yi និយាយដោយទឹកមុខមឹសៗ ហេីយមិនហ៊ានកម្រេីកខ្លួនប្រៀបដូចក្រោយនោះមានខ្លារអញ្ចឹង ។ កាលដែលលឺបែបនេះហេីយ Shu Xing ដែលកំពុងឱបពីក្រោយបញ្ចេញស្នាមញញឹមដ៏ស្រស់ហេីយអមទាំងទឹកមុខក្រហមព្រឿងៗទៀតផង ។ ដោយការឱបមានរយៈពេលយូរពេកធ្វេីឲ្យ Qing Yi រកខ្លួនទៅងូតទឹកព្រោះមកពីធ្វេីការបែកញេីសផងហេីយណាមួយ
" ហូយយ ! " Qing Yi បិទទ្វារបន្ទប់ទឹកភ្លាមក៏ចាប់ផ្តេីមយកដៃទៅទប់បេះដូងដែលកំពុងលោតលឿនខុសធម្មតាព្យាយាមសម្រួលកុំឲ្យលោតលឿនបែបនេះ ។ នាងសម្លឹងមេីលមុខខ្លួនឯងក្នុងកញ្ចក់ដោយឃេីញខ្លួនឯងមុខឡេីងផ្កាឈូកប្លែកពីសព្ធមួយដងនាងទះមុខតិចៗហេីយរអ៊ូក្នុងចិត្ត [ គ្រាន់តែមិត្តភក្តិឱបសោះអៀនបែបនេះទៅហេីយ ភ្ញាក់ឡេីងៗអាលិបមិត្តភក្កិនេះគេជាមនុស្សស្រីទេណា ] ក្រោយពីធ្វេីចិត្តអស់ 5នាទីនាងបានចូលងូតទឹកក្រោមតំណក់ទឹកដ៏ត្រជាក់ថ្លាឈ្វេងធ្វេីឲ្យអារម្មណ៌ Qing Yi ដែលច្របូកច្របល់មុននេះប្រែទៅជាធម្មតាវិញ នាងចេញមកជាមួយសម្លៀកបំពាក់អាវយឺតខោហោប៊យតាមទម្លាប់ ។
" ថ្ងៃនេះចង់ចេញក្រៅទៅទិញម្ហូបជាមួយខ្ញុំអត់ " Qing Yi បបួល Shu Xing នាងចេះតែចង់ឲ្យ Shu Xing ចេញក្រៅក៏ដោយសារនាងខ្លាច Shu Xing នៅផ្ទះម្នាក់ឯងអផ្សុក ។
ឲ្យតែបានទៅជាមួយ Qing Yi , Shu Xing ហាក់មិនប្រេីពេលគិតពិចារណាទេគឺនាងងក់ក្បាលភ្លាមៗរួចទៅងូតទឹក លុបមុខម្តងទៀតទុកឲ្យ Qing Yi អង្គុយចាំលេីគ្រែជេីងគ្រុង ។ មួយសន្ទុះក្រោយមកគេឃើញនាងចេញមកជាមួយអាវយឺតពណ៏សរ ខោកាប៊យដូចគ្នាទៅនិង Qing Yi ដែរហេីយមេីលពួកគេដូចជាស្លៀកពាក់ Couple អញ្ជឹង ។
នៅផ្សារ :
" ហេតុអីក៏ទិញច្រើនដល់ថ្នាក់នេះ ? " Shu Xing ដៃបំណងជួយយួរខ្លះតែត្រូវ Qing Yi គេចចេញ ។
" អេៗ នៅឲ្យស្ងៀមខ្ញុំលេីករួចធ្ងន់ចង់ស្លាប់ប្រយត្ន័ឡេីងសរសៃដៃហូវ ! " Qing Yi ប្រកែកប្រមូលមកយួរតែឯង ។
" ខ្ញុំឆ្ងល់មែនទែនថានាងមានលុយច្រេីនមែនទេបានឃេីញទិញរហូតបែបនេះ " Shu Xing ព្យាយាមឃាត់ព្រោះមិនចង់ឲ្យ Qing Yi ចំណាយមកកាន់នាងទៀតទេព្រោះគេបានចំណាយលេីខ្លួននាងច្រេីនពេកហេីយនាងរអៀសចិត្តណាស់រាល់ថ្ងៃនិង ។
" ក៏មិនច្រើនល្មមគ្រប់គ្រាន់ហូបចុកមិនបារម្ភ នៅជាមួយបងកុំភ័យខ្លាចដាច់ពោះណាអូនស្រី " Qing Yi និយាយមិចភ្នែកធ្វេីមុខច្រឡឺមបែបព្រានក្នុងលក្ចណះបែបលេងសេីច ។
" យេីស ! ហ៊ានមកលេងសម្តីផង ឃេីញមោគៗបែបនេះតែខូចដែលតាស " Shu Xing អៀនបន្តិចខ្នាញ់បន្តិចលេីកដៃតម្រង់ទៅចង្កេះ Qing Yi បំណងរកមួល ។
" អួយៗ ឈឺណាស់ bully people ពិតៗ " Qing Yi មេីលមុខម៉ក់ៗធ្វេីដូចជាចង់យំដូចឈឺណាស់ចឹងទាំងខាងនោះមិនទាន់បានធ្វេីអីផង ។
" Qing " សម្លេងស្រទន់ហៅស្កាត់ដំណើរអ្នកទាំងពីរដែលកំពុងប្រលែងសម្តីដាក់គ្នាមុននេះ ។
ដោយលឺមានអ្នកហៅឈ្មោះ Qing Yi ក៏ងាកចុះងាកឡើងរកប្រភពហេីយក៏បានឃេីញ Lydia កំពុងលេីកដៃជាសញ្ញា ។ " អៅ ! Lydia តេីនាងមកធ្វេីអីនៅទីនេះ ! " Qing Yi តបសួរទៅ Lydia ដែលកំពុងដេីរមករកខ្លួន ។
" គឺមកទិញគ្រឿងដាក់ហាងនោះអីព្រោះថ្ងៃនេះថ្ងៃចន្ទ័មិនសូវមានភ្ញៀវទេីបមកចូលស្តុកអីវ៉ាន់ខ្លះ " Lydia តបរួចកីសម្លឹងមេីល Shu Xing ដែលនៅក្បែរនោះអមនិងការងក់ក្បាលបន្តិចជាសុជីវធម៌ ។
" អូរ ! មែននិងថ្ងៃមុនឃេីញមនុស្សឡេីងច្រេីន អូរខ្ញុំភ្លេចណែនាំឲ្យស្គាល់នេះជា Xing Xing មិត្តភក្តិរបស់ខ្ញុំដែលមកកំសាន្តទីនេះមួយរយះ " នាងនិយាយដោយដៃប៉ះស្មារ Shu Xing តិចៗណែនាំឲ្យ Lydia
" ចំណែកនេះជា Lydia ជាម្ចាស់ហាងកាហ្វេដែលយេីងទៅម្សិលមិញនោះ ។ " Qing Yi ណែនាំ Lydia ទៅ Shu Xing ដែលកំពុងឈរមុខធម្មតា ។
Shu Xing និង Lydia បានធ្វើការរាក់ទាក់គ្នាក្នុងនាមជាអ្នកទេីបស្គាល់គ្នាធម្មតាគ្មានអ្វីប្លែកនោះទេ ។ ពួកគេហាក់មិនសូវមាត់រៀងៗខ្លួនដោយគ្រាន់តែមេីលមុខគ្នាទៅវិញទៅមកក្នុងបំណងចង់បញ្ជាក់អ្វីម៉្យាង ។
" អេី តេីត្រូវការឲ្យខ្ញុំជួយខ្លះទេ ព្រោះឃេីញយួរពេញៗដៃអស់ហេីយ ! " Lydia មេីលទៅ Qing Yi ហេីយនាងបានហៅកូនចៅនាងដែលកំពុងអង្គុយក្នុងឡានជួយយករបស់ ។
" ហៃមានអី កាន់បានតេីកុំឲ្យពិបាកអីណា " Qing Yi ព្យាយាមប្រកែកតែនៅតែមិនឈ្នះ Lydia ដដែល ។
" ក៏គួរសមអីដូចមនុស្សមិនស្គាល់គ្នានោះ ខ្ញុំនិង Qing មិនមែនជាអ្នកដទៃឯណា " Lydia តបដោយញញឹមភ្នែកមេីលទៅ Qing Yi និង Shu Xing ដែលឈរក្បែរនោះ ។
" អរ ៗ " Qing Yi រកអីនិយាយមិនចេញបានត្រឹមឈរអេះក្បាលញឹមៗតិច ៗ ។
" បេីចង់់សងគុណប៉ាវបាយមួយពេលមក ! " Lydia និយាយហេីយព្រិចភ្នែក ។
កាលដែលគេនិយាយបែបនេះហេីយ Qing Yi ក៏មិនដឹងថាតបបែបណាទៀតបានត្រឹមងាកក្បាលទៅ Shu Xing ជាសញ្ញាសយោបល់ព្រោះនាងនិង Shu Xing មកជាមួយគ្នាមិនចឹង ?
ដោយបានទទួលសញ្ញាពី Qing Yi , ទោះចង់មិនចង់ក៏ Shu Xing មានតែជម្រេីសងក់ក្បាល ។
ហាងបាយ :
" Qing កុម្មង់អីដែរមេីលៗ " Lydia ហុចមីនុយទៅឲ្យ Qing Yi
" អៅ មិចក៏មិនញាំត្រីក្រែង Qing ចូលចិត្តត្រីនោះអីគ្រឿងសមុទ្រក៏អត់ " Lydia ភ្ញាក់ផ្អើលនិងការកម្ម៉ង់របស់ Qing Yi បេីតាមនាងដឹង Qing Yi ចូលចិត្តត្រីបំពងមែនទែនហេីយ ។ ក្រោយពីលឺបែបនេះភ្លាម Shu Xing បានមេីលមុខ Qing Yi ភ្លាមៗ ព្រោះចាប់តាំងពីថ្ងៃដែល Qing Yi ដឹងថានាងមិនចូលចិត្តក្លិនត្រីនិងគ្រឿងសមុទ្រមកក្នុងផ្ទះគឺមិនដែលមានម្ហូបនេះទាល់តែសោះហេីយឲ្យតែមកពីប្រមូលផលវិញនាងតែងរត់ទៅងូតទឹកភ្លាមៗបែបក្រែងខ្លាច Shu Xing ចាញ់ក្លិនហេីយមេីលទៅ ។
ក្រោយឃេីញ Shu Xing មេីលមុខនាងចំៗបែបនេះ Qing Yi បុកពោះភ័យយ៉ាងម៉េចមិនដឹងក៏ព្រោះតែក្រសែរភ្នែកមេីលមកនាងចម្លែកៗ ធ្វេីឲ្យនាងឱនចុះញាំបាយវិញ ។ សុខៗក៏ឃេីញមានចង្កិះមួយគូរចាប់ម្ហូបដាក់ចាននាងនាងងេីបមុខមកភ្លាមក៏ឃេីញ Lydia ញញឹមដាក់នាងរួចនិយាយ " កុំគិតតែញាំសាច់ពេក ញាំបន្លែខ្លះទៅល្អ " ចំណែក Shu Xing ដែលនៅក្បែរនោះទម្លាក់ចង្កិះវិញភ្លាមៗរួចលេីកទឹកមកញាំហេីយដោយមិនបានបញ្ចេញអាការះអ្វីប្លែកមកក្រៅទេ ។ ដោយឃេីញ Shu Xing លែងកាន់ចង្កិះញាំតរទៀត Qing Yi កេីតក្តីបារម្ភខ្លាច Shu Xing មិនសូវស្រួលខ្លួននាងចាប់ផ្តេីមមេីលមុខ Shu Xing ទាំងទឹកមុខព្រួយបារម្ភ ។ ចំណែក Lydia ដែលអង្គុយទល់មុខក៏ផ្អែកខ្លួនទៅក្រោយបន្តិចមេីលទៅ Shu Xing ទាំងទឹកមុខធម្មតា ។ ពេលគិតលុយរួចរាល់ហេីយអស់ Qing Yi ក៏បានជូន Lydia ទៅឡានវិញដេីម្បីយកឥវ៉ាន់ដែលដាក់ក្នុងឡាន Lydia នោះ ។
" គឺអរគុណខ្លាំងមែនទែសម្រាប់បាយថ្ងៃត្រង់មួយនេះខ្ញុំសប្បាយចិត្តណាស់ " Lydia និយាយទៅកាន់ Qing Yi ដែលឈរក្បែរនោះ ។
" ហិហិ មិនអីទេនាងក៏ធ្លាប់បញ្ចុះតម្លៃឲ្យខ្ញុំរហូតដែលនិង " Qing Yi តបរួចមេីលទៅកាន់ Shu Xing ដែលឈរមុខស្មេីរក្បែរនោះ ។
" កុំនិយាយបែបនេះ ខ្ញុំនិយាយរួចហេីយថាចង់ឲ្យ Qing ជំពាក់ចិត្តនិងខ្ញុំរហូតនោះអី ។ "
" ហិហិ " Qing Yi សេីចអមព្រោះនាងមិនយល់ថាហេតុអី Lydia ចូលចិត្តនិយាយពាក្យនេះខ្លាំងម្ល៉េះ គ្មានវិធីផ្សេងមានតែហិហិចឹងទៅ ។
ក្រោយពីជូន Lydia ទៅឡានវិញហេីយពួកគេបានមកយកកង់នៅកន្លែងផ្ញេីរតាមផ្លូវ Shu Xing មិនបាននិយាយទាល់តែសោះគឺស្ងាត់ជ្រងំតែម្តង សូម្បីតែជិះកង់ក៏សុខចិត្តតោងកែបកង់ខាងក្រោយមិនឱបចង្កេះ Qing Yi ដូចសព្វដង ដែរជាហេតុនាំឲ្យ Qing Yi មិនស្រណុកចិត្ត ។ ពេលមកដល់ផ្ទះភ្លាម Qing Yi បានចាប់ដៃ Shu Xing ដែលកំពុងដេីរទៅរកកន្លែងទុកកែវទឹករួចសួរ " Xing Xing កេីតអីអត់សូវមាត់អញ្ចឹង អត់សូវស្រួលខ្លួនមែន " និយាយដោយកាយវិការរកស្ទាបក្បាល Shu Xing តែត្រូវនាងគេចចេញទាន់ ។ ដោយក្រលេកមេីលកែវភ្នែកដែលកំពុងមេីលមកមកខ្លួនដោយក្តីបារម្ភរបស់ Qing Yi ធ្វេីឲ្យ Shu Xing ស្រាប់តែនឹកឃើញទង្វេីនិងភាពស្មិទ្ធស្នាលរបស់ Lydia មកកាន់ Qing Yi ជាហេតុនាំឲ្យទ្រូងអួលណែនរបស់នាងពេលនេះកាន់តែក្តៅឡេីងៗ ដូចភ្លេីងថែមប្រេងនាងបាននិយាយទៅកាន់ Qing Yi ដោយសម្លេងម៉ាត់ៗថា " នាងចូលចិត្តធ្វេីល្អដាក់គេគ្រប់គ្នាបែបនេះណាស់មែនទេ ? "
__________Han : មែនទេ ៗ ?
Qing Yi : ឈប់ភ្លាមមម !!!!
Shu Xing : 🙃
BẠN ĐANG ĐỌC
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
Lãng mạnShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...