អ្នកនាង Zhang នេះជារបាយការណ៏ក្រុមហ៊ុនសម្រាប់ខែនេះ ។ បុរសជំនិតរបស់ លោក Zhang Yi ដែលជាឪពុករបស់ Zhang Shu Xing ហុចសមីមួយទៅកាន់នារីម្នាក់ដែលកំពុងអង្គុយកៅអីប្រធានដែលកំពុងជំនួសតំណែងមួយរយះរបស់ Shu Xing ។
" អូ ! អរគុណពូច្រេីនណាស់ " នារីសក់ទង់ដែងមុខពងក្រពេីបបូរមាត់ពណ៌សុីជម្ពូរស្អាតបែបទន់ភ្លន់ដែលយេីងមេីលមិនដឹងថានាងជាប្អូនជីដូនមួយរបស់ Shu Xing នោះទេព្រោះតែ Shu Xing មានទម្រង់មុខស្អាតបែបកាចនិងសោះកក្រោះមិនដែលឃេីញសេីចនៅក្រុមហ៊ុនសូម្បីតែម្តងចំណែកប្អូននាងបែរជាមនុស្សកក់ក្តៅទៅវិញ ។
Zhang Zhi Shen ( ចាង ជឺ សិន ) ជាក្មួយស្រីបង្កើតរបស់លោក Zhang Yi និងត្រូវជាប្អូនជីដូនមួយរបស់ Shu Xing ដែលពីមុន Zhi Shen គោរពនិងស្រឡាញ់បងស្រីខ្លួនណាស់តែក្រោយពីមានរឿងរ៉ាវខ្លះៗ Shu Xing ក៏ប្តូរសកលវិទ្យាល័យឲ្យ Zhi Shen ទៅរៀននៅបារាំងក្រោមហេតុផលផ្នែកសុខាភិបាលខាងនោះឈានមុខគេបេីទោះបីសមីខ្លួនគេមិនព្រមទៅក៏នៅតែបង្ខំហេីយប្រេីឋានះជាបង ។
" ពូមានពត៌មានពីគាត់ខ្លះទេ " Zhi Shen សួរព្រោះនាងពិតជាចង់ដឹងពីសុខទុក្ខបងស្រីខ្លួនណាស់ ។ ណាមួយនាងទេីបមកបារាំងវិញបានប្រហែល 2 សប្តាហ៍ក្រោយបងនាងមានរឿងដេីម្បីមកជួយសម្រួលការងារ ពូ មីងនាងដែលកំពុងមានទុក្ខ ។
" អឹមក៏កំពុងរកអ្នកនាង ពូសូមអធ្យាស្រ័យមែនទែនដែលមិនអាចផ្តល់ចំលេីយដែលគ្រប់គ្នាត្រូវការ " បុរសចំណាស់នោះបានតបទាំងទឹកមុខស្រពោនដែលយេីងមេីលមិនដឹងថាគាត់ជាមនុស្សកាចចិត្តឆៅដែលជាមេអង្គរក្សប្រចាំគ្រួសារ Zhang នោះទេ ។
" អស់អីហេីយ ពូអាចទៅធ្វេីការបានខ្ញុំយល់ការងារអស់ហេីយណា " Zhi Shen និយាយទៅពូនោះដោយទន់ភ្លន់សុជីធម៌បែបក្មេងទៅនិយាយទៅមនុស្សចាស់ជាង ។
" បាត " គាត់ឱនគោរពបន្តិចរួចដេីរចេញទៅទាំងបិទទ្វារតិចៗ ។
ចំណែក Zhi Shen ដែលកំពុងអង្គុយធ្វេីការនៅលេីកៅអីបែរក្រោកឈរមេីលទៅបង្អួចដែលសុទ្ធតែកញ្ចក់រួចបន់ស្រន់ក្នុងចិត្ត " សូមឲ្យទេវតាជួយថែរក្សារបងណា បងស្រីបេីទោះបីបងជាមនុស្សផ្តាច់ការហេីយមិនយល់ពីអារម្មណ៌អ្នកដទៃក៏បងនៅតែជាបងខ្ញុំបេីទោះបីខ្ញុំស្អប់បងតែខ្ញុំក៏នឹកបង " កែវភ្នែកនាងក្រហមតិចៗបង្ហាញទុក្ខសោក ។
ចំណែកអ្នកដែលគេតាមរកផ្អេីលទឹកផ្អេីលដីនេះវិញកំពុងងរង៉ក់ជាមួយអ្នករួមដំណេក ( Reader កុំគិតអីច្រេីនណាគឺផ្ទះ Qing Yi មានតែបន្ទប់មួយទេ អញ្ចឹងមានតែដេកជាមួយគ្នា ) ដោយហេតុផលគេក្នុងចិត្តខ្លួនឯងក៏មិនដឹងដូចគ្នាដឹងត្រូវឲ្យតែឃេីញ Qing Yi និយាយឬមានសកម្មភាពជាមួយអ្មកណាច្រេីនក្នុងចិត្តចេះតែថប់ៗមិនស្រលះឃេីញមុខ Qing Yi ក៏កាន់តែធ្វេីខឹងក្តៅឆេវហេីយឃេីញធ្វេីមុខមឹសៗអត់ដឹងរឿងដាក់ទៀតក៏រឹតតែខ្នាញ់ ។ ចំណែកឯ Qing Yi កាលដែលឃើញគេមុខស្មេីរមិននិយាយរកតាំងពីថ្ងៃត្រង់ដល់យប់ក៏មិនហ៊ាននិយាយអីច្រេីនផ្តេសផ្តាសព្រោះមុខ Shu Xing ពេលនេះមុខកាចចេញចំហាយត្រជាក់ពីខ្លួនធ្វេីឲ្យព្រឺរដល់អ្នកអង្គុយក្បែរនោះ ។
" ញាំបាយ ! " នេះជាសម្តីទីមួយដែល Qing Yi និយាយទៅកាន់ Shu Xing ដែលអង្គុយធ្វេីមុខមាំក្រោយពីពេលពួកគេឈ្លោះសម្តីមុននេះ ។ តែបេីនិយាយឲ្យចំគឺ Shu Xing ឈ្លោះតែឯងព្រោះអ្នកម្ខាងទៀតគ្នាមិនហ៊ានក្អកតបផង ។
" មិនឃ្លាន ! " Shu Xing មេីលមុខ Qing Yi បន្តិចទេីបតបដោយសម្លេងស្មេីរ ៗ
" តែអត់ញាំនិងខូចក្រពះហេីយ " Qing Yi ជ្រួញចិញ្ចេីមមិនពេញចិត្តនិងចម្លើយរបស់ Shu Xing
" ក៏កុំមកខ្វល់មិនមែនខ្លួនជាប់គ្នាទេ " Shu Xing និយាយហេីយបម្រុងទៅបន្ទប់គេងតែត្រូវ Qing Yi ចាប់ដៃទាន់ ។
ពួកគេបានមេីលមុខគ្នាមួយសន្ទុះទេីប Qing Yi ដឹកដៃ Shu Xing មកតុបាយដោយកាន់ចានបាយនិងស្លាបព្រារួចដួសបញ្ចុកដល់មាត់ Shu Xing ។ ពីដំបូង Shu Xing មិនព្រមហាមាត់ញ៉ាំបាយនោះទេតែដោយឃេីញ Qing Yi មិនទម្លាក់ដៃចុះទាល់តែសោះទេីបនាងបង្ខំចិត្តញុំាទាំងនៅកំពុងខឹងនិង Qing Yi ។
" ហឹម ! " Qing Yi បញ្ចុកហើយបន្លឺសម្លេងដូចលួងក្មេងបន្តបញ្ចុកទៅកាន់ Shu Xing ទៀតដោយមិនខ្លាចពិបាក ។ Qing Yi ញញឹមសប្បាយចិត្តឡេីងបាត់ភ្នែកព្រោះឃេីញ Shu Xing ព្រមញាំបាយ ។ ដោយកាយវិការដូចលួងក្មេងបែបនេះធ្វេីឲ្យអ្នកម្ខាងទៀតខ្នាញ់ក្នុងចិត្តភ្នែកសម្លក់ទាំងមាត់កំពុងទំពារទៅកាន់ Qing Yi ។
ក្រោយទទួលទានរួចរាល់អស់ Qing Yi បានរៀបចំលាងសម្អាតចានឆ្នាំងចំណែកឯ Shu Xing ទៅងូតទឹកដុះធ្មេញបំណងចូលគេង ។ ក្រោយរៀបចំសព្វគ្រប់អស់ Qing Yi ចូលមកដល់បន្ទប់ដោយឃេីញ Shu Xing កំពុងបិទភ្នែកសម្ងំធ្វេីគេង ។
" អៅ ! គេងហេីយហរ លឿងម៉េសថ្ងៃនេះ " Qing Yi ដេីរទៅជិតស្ទាបក្បាលអ្នកនៅលេីគ្រែនាងដឹងច្បាស់ថា Shu Xing មិនទាន់គេងលក់ទេព្រោះឃេីញរោមភ្នែកនៅព្រិចៗបែបនេះ ។ " អឹមគេងហេីយបិទភ្លេីងហេីយណាអញ្ចឹង " និយាយរួចដេីរទៅបិទភ្លេីងបំណងគេងដែរ គ្រាន់តែឡេីងមកដល់លេីពូកភ្លាម Shu Xing បែរខ្នងដាក់ Qing Yi ភ្លាមៗតែម្តងដោយទាញភួយទៅជាមួយដែរ ។ ដោយឃេីញគេងរបែបនេះមិនបានធ្វេីឲ្យ Qing Yi ខឹងទេបែរជាអស់សំណេីចទៅវិញនាងញឹមៗលិបភ្នែកហេីយរំកិលខ្លួនទៅជិត Shu Xing ដោយឱបនាងពីក្រោយដាក់ដៃផុតដល់មុខក្បាលពោះ Shu Xing ទាំងជំនះចិត្តអៀន ។ កាលដែលសុខៗមកឱបបែបនេះ Shu Xing រឹងខ្លួនមិនហ៊ានសូម្បីកម្រេីនដង្ហេីមក៏ព្យាយាមដកតិចៗចំណែកបេះដូងលោតសឹងតែផ្ទុះចេញក្រៅទៅហេីយ ។
" Xing ខឹងនិងខ្ញុំរឿងអី ? " Qing Yi សួរតិចៗដោយរក្សារកាយវិកាយឱបមិនលែងនោះទេ ។ ដោយមិនទទួលបានចម្លេីយ Qing Yi រៀងគិតបន្តិចរួចនិយាយបន្ត " ខ្ញុំទុក Lydia ជាមិត្តភក្តិទេព្រោះមានប្រធានបទនិយាយដូចគ្នា មិនបានគិតអីលេីសនិងទេ " ។
" មេីលរសេីបណាស់ " Shu Xing និយាយហេីយងាកចេញតិចៗព្រោះនៅពេលដែល Qing Yi និយាយខ្យល់ចេញពីមាត់គេចូលត្រចៀក Shu Xing តិចៗធ្វេីឲ្យត្រចៀកគេក្រហមចង់ចេញឈាមខួរក្បាលគិតអីក៏មិនចេញ ។
" ហិហិ កុំខឹងអីណាៗ " Qing Yi និយាយដោយឱប Shu Xing រង្គើតិចៗ ។
" ចុះ Yi ចុះខ្ញុំជាអី ! " ដោយទ្រាំមិនបាន Shu Xing ងាកមុខមកសួរ Qing Yi ដែលកំពុងឱបនាង ។
" ជាអ្នកជិតដិត ជាមនុស្សសំខាន់ ជា soulmate " Qing Yi និយាយដោយឱនទៅថេីបថ្ងាស់ Shu Xing តិចៗ ។ Shu Xing ហាក់ជាប់ស្កុបនិងសម្តី Qing Yi ធ្វើអីមិនចេញបានត្រឹមញញឹមអស់ពីចិត្ត បេីបេីកភ្លេីងឲ្យភ្លឺយេីងប្រាកដជាឃេីញទឹកមុខនាងក្រហម ហេីយសេីចស្រស់ដូចមនុស្សអៀនសង្សារ ។
" គេងទៅ " Shu Xing និយាយខ្សោយសម្លេងឡេីងទន់ទៅកាន់ Qing Yi ហេីយលេីកដៃឱប Qing Yi វិញផងដែរ ។
ស្អែកព្រឹកនៃថ្ងៃថ្មី :
" ណាណាណា " Shu Xing អង្រួនដៃ Qing Yi ដោយទឹកមុខអង្វរករធ្វេីភ្នែកម៉ក់គួរឲ្យស្រឡាញ់ ។
" ប្រាប់ហេីយមិនបានគឺមិនបាន ! " Qing Yi តបដោយដៃកំពុងលេីកចានបបរហុត ។
" ហឹស ! " Shu Xing ងាកមុខចេញឈប់និយាយអ្វីទៀតអង្គុយញាំអីដោយទឹកមុខមិនស្រស់ដូចក្មេងទារស្ករ ។
" ខឹងទៀតហេីយអ្នកនាងម្ចាស់ " Qing Yi ទម្លាក់ចានរួចធ្វេីមុខហួសចិត្តដោយសារ Shu Xing ធ្វេីរឹកដូចក្មេង ។
" ក៏ដោយសារ Yi មិនផ្តល់ឱកាស " Shu Xing និយាយទាំងពេបមាត់
" ក៏ដោយសារតែខ្លាចគេធ្វេីបាប Xing ! " Qing Yi និយាយហេីយញីក្បាល Shu Xing
" តែ Xing ក៏ចង់សម្រាលបន្ទុក Yi ដែរ ! មិនចង់ឲ្យ Yi រ៉ាប់រងថ្លៃចំណាយក្នុងការរស់នៅទាំងស្រុងនោះទេ ហេីយ Xing ក៏មិនចង់ក្លាយទៅជាមនុស្សមិនបានការដេកញាំស្រួលៗ ។ " Shu Xing តប
" ហេុីយ ! បេីបែបនេះទៅហេីយមានតែតាមនិងចឹងឲ្យអាតឿ( Lin Yan ) រកការងារឲ្យចុះ ព្រោះវាស្គាល់គេច្រេីន ។ "
Qing Yi និយាយដោយលេីកទូរស័ព្ទខលទៅ Lin Yan
" នេះ Yi ខឹងមែនហរ ! " Shu Xing និយាយទាំងសង្កេតមេីលមុខ Qing Yi ទល់មុខនោះ ។
" ទេ ! បេី Xing ចង់ទៅហេីយទោះខឹងក៏ Xing នៅតែចង់ " Qing Yi និយាយតបក្រោយពេលនិយាយទូរស័ព្ទជាមួយ Lin Yan រួច ។
" អូៗៗ នៅថាអត់ទៀត មេីលមុខណក ! " និយាយរួច Shu Xing ចាប់មុខ Qing Yi ឲ្យបែរមករកនាង ។
" Muah ! ប៉ុណ្ណឹងឈប់ខឹងបាននៅ ? " Shu Xing និយាយក្រោយពេលនាងថេីបថ្ងាស់ Qing Yi ដែលកំពុងធ្វេីមុខមាំ ។
" អឹម ហិហិ ខូចណាស់យេីងនិង " ដោយខ្នាញ់និង Shu Xing ពេក Qing Yi ទ្រាំមិនបានក៏សេីចតិចៗញីក្បាល Shu Xing ទាំងបេះដូងនាងលោតលឿនខ្លាំងឡេីងជិតគាំងទៅហេីយ ។
Background Music :
{ Dissolve By Absofacto }
____________
Han : Ewwwww ងាប់ហេីយមិត្តស្អីថេីបចុះថេីបឡេីង ថេីបព្រឹក ថេីបល្ងាចបែបនេះ ?
Qing Yi : ច្រណែនពិតៗ
Han : ចាំមេីលសរសេរឲ្យព្រាត់ប្រាសគ្នា ។
Shu Xing ដែលកំពុងអង្គុយផ្អែកស្មារ Qing Yi : ចង់ធ្វើដំណើរកំសាន្តនៅ Siri ទេ Han ?
Han : 😷 ទៅគេសុំទោស ។
ВЫ ЧИТАЕТЕ
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
Любовные романыShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...
![Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]](https://img.wattpad.com/cover/284766764-64-k991245.jpg)