36. អេ ! ក្មេង

722 37 15
                                        

Qing Yi ដែលដេីរចេញពីឡានរបស់អនាគតម៉ាក់ក្មេកនាងមុននេះ ទឹកចិត្តបែរមិនស្ងប់ នាងបែរទិសដៅពីអគារដែលនាងរស់នៅ ទៅជាធ្វេីដំណេីរតម្រង់ទៅផ្ទះ Shu Xing ទៅវិញ ។

" ទីងតុង " សម្លេងជណ្តើរយន្តបោះបន្លឺឡេីងយេីងឃេីញនារីម្នាក់ដេីរមកយឺតៗ លបៗដូចរៀបនិងលួចមាន់គេ ។ សម្រុតជេីងក៏មិនខ្លាំងគឺថ្នមៗទៅបន្ទប់របស់ម្ចាស់ផ្ទះ ។

" ក្រាកក " Qing Yi បេីកទ្វារបន្ទប់ Shu Xing ដែលកំពុងឈរនៅវេរង់ដារក្រៅបន្ទប់តិចៗ ។ នាងសម្លឹងនាងមេីលខ្នងយ៉ាងតូចច្រលឹង ស្គមខ្យល់បក់សឹងតែដួលរបស់ Shu Xing ពីក្រោយដោយភ្នែករំលេចចេញនូវភាពស្តាយក្រោយនិងអាណិត ។

Shu Xing ដែលកាន់កែវស្រារក្រហមបែរខ្នងដាក់ទ្វារ កំពុងតែលង់លក់និងភាពស្រងាត់ពេលរាត្រី ទឹកចិត្តឈឺរីងរៃតែឯងដោយមិនចាប់អារម្មណ៍ថាមានគេដេីរមកក្បែរខ្នងសោះឡេីយ ។

( Han : ញ៉ុមយាយមែន វាមិនដែលអាណាគេដេីរពីក្រោយខ្នងស្តាប់អត់ដឹងទេហា តែនេះក្នុងរឿងយេីងចេះតែពន្លេីសតិចទៅ )

ដៃមួយគូរបានលេីកមកដាក់ចង្កេះ Shu Xing ដែលកំពុងតែភ្លឹកយ៉ាងសន្សឹមៗ ខ្លួនរបស់ Qing Yi ក៏កៀកបន្តិចម្តងៗ ឱបអ្នកម្ខាងទៀតជាប់នឹងទ្រូង ។

Shu Xing ដែលកំពុងភ្លឹកសុខៗ ស្រាប់មានគេមកឱបពីក្រោយប្រតិកម្មនាងដំបូងគឺរេីរបម្រះ រៀបនិងស្រែកទៅហេីយ បែរនាងចាប់អារម្មណ៍ថាខ្យល់ដង្ហើមម្នាក់នៅពីក្រោយគឺជា Qing Yi ដែលជាម្នាក់នាងរលឹករាល់យប់ឥតលោះនោះសោះ ។

" គឺបង ! " Qing Yi ឱប Shu Xing កាន់តែខ្លាំងប្រៀបនិងតបសងការខាតបង់ដែលមិនបានឱបពីមុនមកឲ្យអស់ ។

Shu Xing ដែលព្យាយាមរេីរបែរនៅស្ងៀមដូចកូនមាន់ ខាំមាត់ខ្លួនហេីយមិនព្រមតបនិង Qing Yi វិញសោះ ទំនងជាខឹងចិត្តនិងសម្តីម្នាក់ក្រោយខ្នងនិយាយដាក់នាងព្រឹកមិញហេីយមេីលទៅ ។

" បងសុំទោស " Qing Yi ដាក់ចង្ការលេីស្មារបស់ Shu Xing ដោយបែរមុខទៅកញ្ចឹងករទៅអ្នកកំពុងឱប ធ្វេីភ្នែកមិសៗគួរឲ្យអាណិត ។

ដោយសេចក្តីអន់ចិត្ត និងឆ្មេីងឆ្មៃរបស់នាង Shu Xing មិនបានតបវិញទៅគ្រាន់តែបែរមុខមកមេីល Qing Yi ក្បែរនោះទឹកភ្នែកក្នុងរង្វង់ភ្នែកទប់មិនឲ្យស្រក់ចុះ ។

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Where stories live. Discover now