" បងរវល់ធ្វេីអីយូរម៉េសងៃនិង ? " Shu Xing និយាយទៅកាន់ Qing Yi ដែលភ្នែកអត់ពន្លឺអារម្មណ៍មិននៅក្នុងខ្លួនចេះតែមេីលមកមុខនាងរហូត ។
" អូរ អូ !! បងមានអីណា " Qing Yi ញញឹមទាំងបង្ខំសាច់ដុំមុខហាក់រឹងអស់ហើយក៏នៅតែព្យាយាម ។ ដោយដៃលេីកប្រអប់បាយមករៀបចំដូចសព្វដង ។
Shu Xing ហាក់ឆ្ងល់នឹងអាការៈ Qing Yi ខ្លាំងតែក៏មិនហ៊ានសួរដេញដោលព្រោះមិញនេះគេនិយាយថាអត់អីហេីយបេីនៅតែសួរនាងខ្លាច Qing Yi ថានាងជាមនុស្សដេញដោលច្រើន ។
កាលដែលញុំាអាហារថ្ងៃត្រង់ជាមួយគ្នារួច Qing Yi មិនបានទៅវិញដូចរាល់ដងទេបែរជាអង្គុយមេីល Shu Xing ធ្វើការពីខាងក្រៅដោយមិនឲ្យ Shu Xing ដឹង ។ គេលួចមេីលមុខ Shu Xing ដែលកំពុងស្កេនគិតលុយជាមួយអតិថិជន មេីល Shu Xing កំពុងរៀបចំហាងស្នាមញញឹម Shu Xing ដែលកំពុងនិយាយលេងសើចជាមួយមិត្តរួមការងារ ។ ទឹកភ្នែក Qing Yi ហូរមកដោយមិនដឹងខ្លួនព្រោះនាងហាក់ដឹងយ៉ាងច្បាស់ថាវេលាពួកគេមិនសេសសល់ច្រេីនទេ Shu Xing និងត្រលប់ទៅគ្រួសារគេវិញជាពិភពអភិជនដែលខ្ពង់ខ្ពស់និស្ស័យគេនិង Shu Xing កេីតឡេីងបានជួបគ្នាក៏ដោយសារឧប្បត្តិហេតុខ្យល់ព្យុះលិចអូប័រនោះប៉ុណ្ណោះ បេីគ្មានរឿងនេះទេតាមគម្លាតគ្រួសារនាង Shu Xing និងនាងគឺខុសគ្នាឆ្ងាយហៅលែងលឺនិងគ្មានថ្ងៃបានស្គាល់គ្នានោះទេ ។ នាងហាក់ដូចតុក្កតាគ្មានវិញ្ញាណស្នាមញញឹមដែលតែងតែមានលេីមុខក៏បាត់អស់ នាងជាមនុស្សសុទិដ្ឋិនិយមណាស់តែចំពោះរឿង Shu Xing មួយនាងដូចនឹងថ្កល់គិតមិនចេញធ្វើចិត្តមិនបានក៏ព្រោះឥទ្ធិពលនៃពាក្យស្រលាញ់ ។
" ទឺងៗ " សម្លេងសារហៅសតិ Qing Yi ដែលកំពុងអង្គុយលាក់ខ្លួនលួចមេីលមនុស្សជាទីស្រឡាញ់ពីចម្ងាយ ។ Qing Yi បេីកមកក៏ឃើញសារ Lin Yan ដែលស្មានេះគេគួររវល់ខ្លាំងហេតុអីមានពេលមកផ្ញើសារឲ្យនាង ។
[ យេីងចាំឯងនៅកន្លែងចាស់ ! ] សម្តីខ្លីៗតែអត្តន័យមិនអាចបដិសេដបាន ។ Qing Yi មានប្រផ្នូលថា Lin Yan ក៏ដឹងរឿងរ៉ាវរបស់ Shu Xing ដែលទេីបណាត់នាងទៅជួបបែបនេះ ។ Qing Yi ធាក់កង់តិចៗ ដូចចង់អូសបន្លាយពេលវេលាតែទោះយេីងខំបន្លាយយ៉ាងណាក៏គង់តែដល់គោលដៅមិនចឹង ?
YOU ARE READING
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
RomanceShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...
![Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]](https://img.wattpad.com/cover/284766764-64-k991245.jpg)