" អ៊ូ~~~ " Qing Yi ដង្ហក់ខ្យល់សឹងមិនដល់គ្នា នាងពិនិត្យមេីលសមិទ្ធផលដែលខំជិតដាច់ខ្យល់មុននេះ ។ ផ្ទះរនាបជូតឡេីងរលោង បន្ទប់ទឹកដុះ 3 ដងហេីយចែងចាំងជាងអនាគតនាងទៀត ។ នាងខំប្រឹងរកការងារធ្វេីណាស់ ចប់ពីមួយចូលមួយមិនឲ្យទំនេរកុំឲ្យគិតដល់រឿងឈឺចាប់ ។ ផ្ទះដែលងងឹតស្លុបបែរមានពន្លឺឡេីងវិញ តុ កៅអី ទូអាវអីនិងជូតឡេីងចង់សឹកឈេីអស់ហេីយ តែក៏ល្អមេីលទៅស្វាហាប់ជាងមុនខ្លះដែរ ។ បេីទោះយប់ឡេីងដេកមិនលក់ដូចរាល់ដង ជួនដេកយំនឹកគេ តែឲ្យតែបានធ្វេីការចិត្តក៏ភ្លេចបាត់មួយពេលជាជាងវេទនាស្ទេីរស្លាប់ រស់ដូចពីមុន ។
ថ្ងៃនេះ គេណាត់គ្នានិង Lin Yan Lydia ទៅហាងសាច់អាំងញាំអីជុំគ្នាដែល Qing Yi សុំខ្លួនជាអ្នកប៉ាវ ព្រោះមួយរយៈនេះនាងរំខានគេច្រេីនដែរ តែនេះមិនមែននាងក្រែងចិត្ត Lin Yan ទេណា គឺ ក្រែងចិត្ត Lydia ទេដែលខំយកអាសារ មកលេងកាលធ្លាក់ខ្លួនដុនដាបញឹកញាប់នោះ ចំណែក Lin Yan តោងសំណាង Lydia ទេ xD ។
" ងាប់ហេីយ មេីលប៉ាវឲ្យគ្នាសុី 3 ចង្កាក់ " Lin Yan រអ៊ូដោយដៃកាន់បៀរផឹកព្រោះចេញពីធ្វេីការបានដោយសារ Lydia មិនបាច់បេីកឡានផង ។
" ហៃ នេះយកឲ្យ Lydia ទេ ឯងទៅយកខ្លួនឯងទៅ " Qing Yi និយាយដោយដាក់ចានសាច់ពីមុខ Lydia ដែលអង្គុយញញឹមដាក់នាង ។
" ចិត្តមិនបាន ស្តាយខ្លួនដែលខំយឹតយោង " Lin Yan រអ៊ូតែមាត់ញញឹមតិចៗព្រោះសប្បាយចិត្តដែលមិត្តវិលរកកម្លាំងកំហែង ឃេីញតរមាត់ តអីបានចឹង លែងសូវអីហេីយ ។
" អ៊ូយៗៗ ទៅធ្វេីរាជនីភាពយន្តទៅអាតឿ " Qing Yi គ្រវីក្បាលហួសចិត្ត ក្រឡាប់ភ្នែកឡេីងលេី ជ្រេញដែល Lin Yan ធ្វេីឯងយកដៃជូតទឹកភ្នែក ។
" នេះ Qing ញុំប្រឡាក់មាត់ហេីយនោះ " Lydia សេីចហេីយនិយាយទៅកាន់ Qing Yi ដែលឈ្ងោកមុខញាំយ៉ាងទំនង ។
" អូ ហិហិ អរគុណ " Qing Yi យកក្រដាសពីដៃ Lydia មកជូតខ្លួនឯង ចំណែកពេទ្យ Lin ក្បែរនោះមេីលឡេីងដោយគ្មានប្រតិកម្មអីទេតែក្នុចិត្ត [ ងាប់ហេីយ គេធ្វេីដល់បុណ្ណឹងហេីយ មេីលអត់ដឹងគេស្រឡាញ់វាទៀត នេះក្បាលជ្រូកក៏អី ហៃមេីលណកគ្នាលួចស្រឡាញ់ឡេីង 3 . 4 ឆ្នាំហេីយ នេះហេងហេីយដែលដឹងថាវាមោគៗ យឺតៗ បេីមិនស្គាល់ច្បាស់ប្រាកដជាគិតថាវាធ្វេីពុតអត់ដឹង ។ ] Lin Yan រអ៊ូក្នុងចិត្តតែឯងសម្លឹងមេីល Qing Yi សេីចអេះក្បាលដាក់ Lydia ដូចក្មេង ។
YOU ARE READING
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
RomanceShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...
![Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]](https://img.wattpad.com/cover/284766764-64-k991245.jpg)