14. វត្ថុបញ្ចាំចិត្ត !!!

421 19 2
                                        

" នេះ Yi ទៅរួចអត់ ? ម៉េចៗ Xing ដាក់ច្បាប់មួយថ្ងៃទៀតក៏បាន " Shu Xing និយាយទាំងមុខបារម្ភទៅ Qing Yi ដែលកំពុងងេីបរៀបចំខ្លួន ។

" អូយ កម្លាំងពេញខ្លួននៀក Yi ជាហៃមិនបាច់បារម្ភទេចាំតិចទៀត Yi ជូនទៅណា " និយាយរួចនាងដេីរទៅក្នុងចូលទៅយកមួកមក ។

" មិនអីទេ Xing ទៅខ្លួនឯងបានកុំឲ្យ Yi ងេីបពីឈឺមកលាប់ជម្ងឺ ! " Shu Xing ព្យាយាមប្រកែក ។

" មិនអីៗ ជាហេីយស្វាងតែម្តងព្រោះបានថ្នាំទិព្វរបស់ Xing មកព្យាបាលនោះអី ! " Qing Yi និយាយរួចយកមួកមកពាក់ឲ្យ Shu Xing ព្រឹកមេឃបេីកថ្ងៃបែបនេះក្តៅណាស់មេីលទៅ ។

" យេីស ! កាលិបឥឡុវច្រឡឺមផង ! " Shu Xing ឡេីងអង្គុយពីក្រៅ Qing Yi ដែលកំពុងកាន់ចង្កូតកង់ ។

" ហិហិ ! គេឡេីង innocent កុំមកចោត " Qing Yi ប្រកែកយ៉ាងកក្អិក ។ តាមផ្លូវពួកគេញោះគ្នាទៅមកអមនិងទឹកមុខសេីចរៀងៗខ្លួនបេីទោះបីមេីលទៅសាមញ្ញតែ Shu Xing ពេញចិត្តនិងជីវិតបែបនេះឲ្យតែមាន Qing Yi នៅក្បែរនាង។

" ម៉ោងបាយថ្ងៃត្រង់ចាំ Yi យកបាយមកហេីយយេីងញុំាជាមួយគ្នា ok ទេ ? " Qing Yi និយាយទាំងញញឹមទៅ Shu Xing

" អឹម ~~~ " Shu Xing តបតិចៗក៏មិនបានបដិសេដព្រោះពេលនេះនាងសឹងតែចង់ស្អិតខ្លួនជាប់ជាមួយ Qing Yi ហេីយទោះបាត់ 1នាទីក៏នឹក ។ ក្រោយទទួលបានការយល់ព្រម Qing Yi ធាក់កង់ទៅវិញយ៉ាងសប្បាយចិត្តទោះអ្នកមិនដឹងរឿងក៏មេីលដឹងថាគេពេលនេះរីករាយប៉ុណ្ណាដែរ ។

" បង ! បងមេីលអីនិង " បុគ្គលិកដូចគ្នាក្នុងម៉ាតសួរទៅកាន់ Shu Xing ដែលកំពុងឈរញញឹមម្នាក់ឯងហេីយភ្លឹក ។

" អូរ ! មានអី " Shu Xing សេីចៗក៏ដោះសារចូលម៉ាតបាត់ ។

ក្រោយមកដល់ផ្ទះភ្លាម Qing Yi បានរៀបចំធ្វេីម្ហូប ២ . ៣ មុខដោយមានទាំងផ្លែឈេីផងច្បាស់ណាស់ថានេះជាម្ហូបដែលត្រូវទទួលទានជាមួយ Shu Xing ថ្ងៃត្រង់នេះ ។

" ទឺងៗៗៗ " សម្លេងទូរស័ព្ទរោទ៍បានដាស់អារម្មណ៍ឲ្យអ្នកកំពុងកាន់វែកឆាទម្លាក់ការងារចុះសិន ។

" អាឡូរ ជម្រាបសួរ " Qing Yi បេីក Speaker រួចដេីរទៅទុកវែក ។

" អូរ ! ក្មួយរូបដែលក្មួយយកមកផ្តិតថ្ងៃមុនឥឡូវបានរួចរាល់ហេីយ " ម្ចាស់ហាងផ្តិតរូបដែលជាកន្លែង Qing Yi ទៅប្រចាំខលប្រាប់ ។

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Место, где живут истории. Откройте их для себя