Lin Yan បាននាំ Bettie ទៅផ្ទះខ្លួនញុំាបាយដោយប្រេីឋានៈជាមិត្តរួមការងារ ប៉ារបស់ Lin Yan ក៏រៀងពេញចិត្តនិងចូលចិត្ត Bettie ខ្លាំងណាស់ដែរព្រោះនាងមានចំណេះដឹងខាងពេទ្យហេីយការសន្ទនារពីបទពិសោធន៍ដែលនាងនៅប្រទេសបារាំងធ្វេីឲ្យប៉ា Lin Yan ស្តាប់យ៉ាងជក់ចិត្តមិនស្ទេីរ ។ គាត់ហាក់មាននិស្ស័យចូលចិត្តនឹងក្មេងស្រីម្នាក់នេះណាស់ព្រោះមានសុជីវធម៌ល្អ មុខមាត់ស្អាតដូចតារាបែរមកចាប់អាជីពជាគ្រូពេទ្យដែលពុំសូវមានអ្នកណាហ៊ានប្រឡូកដោយសារត្រូវការពេលរៀនយូរពេក ហេីយនឿយហត់គ្មានទេពេលធ្វេីខ្លួន ។ ចាត់តាំងពីពេលនោះមកវត្តមានរបស់ Bettie ចាប់ផ្តេីមញឹកញ៉ាប់នៅផ្ទះរបស់ Lin Yan រហូតដល់អ្នកផ្ទះគេបានត្រៀមស្បែកជេីងទុកឲ្យនាងផ្លាស់ប្តូរទៅហេីយ ។
| Condo Shu Xing |
Shu Xing សម្លឹងមេីលអ្នកដែលដេីរទៅមកពេញផ្ទះនៅមិនស្ងៀម ហេីយរៀនញញឹមដាក់កញ្ចក់តែឯង លរខោរអាវតាំងពីព្រឹកទល់ល្ងាចហេីយនៅមិនទាន់រេីសបានទៀត សភាពបែបនេះគឺតាំងពីនាងប្រាប់ Qing Yi ថាថ្ងៃកំណេីតនាងថ្ងៃស្អែកនាងនឹងនាំគេទៅជួបលោកប៉ាអ្នកម៉ាក់នាងក្នុងឋានៈជាគូរស្នេហ៍ដែលនេះជាហេតុផលធ្វេីឲ្យ Qing Yi ជ្រួលច្រាលមិនស្រណុកខំហាត់រៀនរៀបរឹកបែបនេះ ។ ដោយអាណិតផង ខ្លាចគេហត់ផង Shu Xing ទ្រាំមិនបានក៏ដេីរទៅនិយាយលួងលោមកុំឲ្យគេភ័យស្លន់ពេក
" បន្ធូរអារម្មណ៍ទៅ Yi បងមិនមែនមិនដែលជួបពួកគាត់ឯណា " Shu Xing ឱប Qing Yi រួចនិយាយ ។
" តែ....តែលេីកនេះខុសគ្នាណា " Qing Yi តបទាំងសម្លឹងភ្នែកកញ្ចក់មេីល Shu Xing ឱបគេពីក្រោយ ។
" បងស្អាតក្នុងដួងចិត្តអូនស្រាប់ហេីយ ធ្វេីធម្មតាទៅកុំតានតឹងពេក មានអូននៅក្បែរបងរហូតនឹង ណាមួយពួកគាត់មិនសុីសាច់បងឯណា " Shu Xing ទាញមុខ Qing Yi ឲ្យមេីលមកនាងដោយដៃយកទៅចុចច្រមុះគេដូចក្មេង ។
ទឹកចិត្ត Qing Yi ដែលតានតឹងភ័យបុកពោះប្រែស្ងប់ដោយសារសម្តីរបស់ Shu Xing ដែលកំពុងលួងលោមគេ ។ នាងបែរមុខមកដោយយកថ្ងាសទល់នឹងថ្ងាស់ Shu Xing មេីលទៅកក់ក្តៅហេីយមានសុភមង្គលខ្លាំងណាស់ ។
| ភូមិគ្រិះត្រកូល Zhang |
ថ្ងៃថ្មីក្នុងផ្ទះនេះមេីលទៅមានសភាពខុសប្លែករាល់ដង ព្រោះមានឃេីញចុងភៅត្រៀម្ហូបអាហារយ៉ាងសំបូរបែប ។ ដោយសារតែ Shu Xing ជាមនុស្សចូលចិត្តរក្សាឯកជនភាពដូចនេះថ្ងៃសំខាន់ដូចថ្ងៃកំណេីតនាងជាដេីមគឺតែងប្រារព្ធធ្វេីជាលក្ខណៈគ្រួសារដោយមិនអញ្ជេីញអ្នកក្រៅណាឡេីយ ។ នាងចុះមកជាមួយរ៉ូបពណ៌ខៀវត្រឹមជង្គង់ បបូរមាត់ពណ៌ផ្កាឈូកមេីលទៅទន់ភ្លន់កក់ក្តៅខុសដាច់ពីមុនឆ្ងាយណាស់ ចំណែកដៃម្ខាងទៀតចាប់ក្តោមដៃ Qing Yi ម្រាម 10 ចូលគ្នាគ្មានចន្លោះ ។ គ្រាន់តែសភាពរបស់ Qing Yi ដូចមិនសូវស្រួលសោះព្រោះនៅជាប់គាំងនឹងទិដ្ឋភាពបរិវេណផ្ទះរបស់ Shu Xing ដែលធំរហូតនាងនឹកស្មានមិនដល់បែបនេះ ត្រូវដឹងថានៅទីក្រុងសៀងហៃនេះដីថ្លៃដូចមាស ហេីយមេីលផ្ទះ Shu Xing នេះមិនក្រោម 1 ហិបតាទេទេីបធ្វេីឲ្យ Qing Yi ស្លុងអារម្មណ៍គិតអីមិនចេញបានត្រឹមមេីលឆ្វេងស្តាំដូចអ្នកស្រែចូលក្រុង ។
ВЫ ЧИТАЕТЕ
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
Любовные романыShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...
![Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]](https://img.wattpad.com/cover/284766764-64-k991245.jpg)