សូមទោសលោកម្ចាស់យេីងបាននាំគ្នារកតាមនៅម្តុំដែលអ្នកនាងលិចអូប័រនិងហេីយតែនៅតែរកមិនឃេីញ ។ ឃេីញតែអ្នកកាន់ចង្កូតអូប័រពេលគេស្រង់មកគាត់បានបាត់បង់ស្មារតីទៅហេីយនៅមិនទាន់ដឹងខ្លួនទេ ។ មនុស្សជំនិតរបស់លោកចាងអុីបានរាយការណ៍ដោយខ្លួនលំទោនសឹងដល់ដីពីព្រោះមិនពេញចិត្តនិងភាពអសម្ថភាពរបស់ខ្លួនដែលមិនបនាផ្តល់ចម្លេីយដែលលោកម្ចាស់គាត់ចង់បាន ។
ចំណែកលោកចាងអុីដែលធ្លាប់តែខ្ពង់ខ្ពស់ ថ្លៃថ្នូរទាំងកិរិយាមារយាទពេលនេះបែរជាកំពុងជក់ cigar ទឹកមុខស្លក់ សក់គាត់ប្រែស្កូវក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ។ គាត់ហាក់ចាស់ជាងមុន១០ឆ្នាំក្រោយពីទទួលបានដំណឹងដ៏សោកសៅរបស់កូនស្រីតែម្នាក់របស់គាត់មក ។
_____________
មេឃងងឹតទាបភ្លឺនាឯដែនសមុទ្រ Qing Yi ងេីបយឺតៗព្រោះមិនចង់ដាស់ដំណេកដល់អ្នកក្បែរនោះ ព្រោះពេលនេះបេីតាមទម្លាប់គឺនាងតែងតែងេីបទៅប្រមូលផលត្រីនិងសមុទ្រដែលជាប់និងមងហេីយ ។ នាងដេីរថ្នមៗទៅបន្ទប់ទឹកដេីម្បីរៀបចំខ្លួនមុននិងទៅធ្វេីការ ក៏ដោយសារសម្លេងទឹកបានពញ្ញាក់អ្នកម្ខាងទៀតឲ្យភ្ញាក់ទាល់តែបានព្រោះនាងគេងមិនទម្លាប់និងគ្រែរនាបគ្មានពូកបែបនេះទេទេីបធ្វេីឲ្យនាងរេីចុះឡេីងបែបនេះ ។
" នាងទៅណានិង ! " Shu Xing ញីភ្នែកស្រវ៉ាងេីបមកដោយសារឃេីញ Qing Yi ចេញក្រៅទាំងមេឃងងឹតបែបនេះ ។
" អូ ! គឺទៅសាមងព្រោះត្រូវយកទៅលក់ឲ្យឈ្មួញទូក
នាងគេងទៀតទៅតែ ៣ ម៉ោងអីខ្ញុំមកវិញហេីយ " នាងនិយាយរួចក៏ចាប់កាន់ពិលបំណងទៅក្រៅ ។
Shu Xing មិនបានឆ្លេីយផងក៏ឃើញ Qing Yi បេីកទ្វារហេីយចេញទៅបាត់ ។ តាំងពី Qing Yi ទៅបាត់ Shu Xing ក៏សម្ងំគេងលែងលក់ចិត្តដូចជាខ្វះអ្វីម៉្យាង ដោយធុញនិងអារម្មណ៍បែបនេះខ្លាំងពេកនាងក៏ដេីរពិនិត្យជុំវិញផ្ទះថាមានអ្វីនាងអាចធ្វេីបានខ្លះ ។ មួយសន្ទុះក្រោយមកនាងសម្រេចចិត្តថានិងធ្វើម្ហូបរង់ចាំ Qing Yi មកញ៉ាំជាមួយគ្នា ។ នាងចាប់ផ្ដើមលាងអង្ករដាំបាយហេីយឃើញពងមាន់ដែលសល់ក្នុងទូរក៏យកមកចៀនសាបល្មមហូបគ្រប់ពីរនាក់។ នាងហាក់ស្ទាត់ជំនាញណា មេីលមិនដូចថានាងជាកូនសេដ្ឋីដែលមានលុយនិងក្រុមហ៊ុនក្នុងដៃសោះ ។ ( នាងស្ទាត់ខាងចំអិនម្ហូបក៏ដោយសារកាលនៅរៀនឯអាម៉េរិកនាងញ៉ាំអាហារបែបគេមិនសូវទម្លាប់ទេីបរៀនធ្វេីខ្លួនឯងតែម្តងទៅណាមួយនាងមិនសូវចូលចិត្តទៅញុំាអាហារក្រៅផង ក៏ប៉ុន្តែពេលនាងត្រឡប់មកពីអាម៉េរិកវិញនាងមិនដែលចូលចង្ក្រានទៀតទេ ទេីបមិនមានអ្នកដឹងថានាងចេះធ្វេីម្ហូប ។ )
ក្រោយពីធ្វេីការចប់សព្វគ្រប់អស់ហេីយ យេីងឃេីញ Qing Yi បានចូលទៅមន្ទីពេទ្យ Lin Yan បំណងចង់ទូទាត់ថ្លៃព្យាបាល ។
" ផាំង " ដៃមួយទះក្បាល Qing Yi លឺសូរតែផាំង
" គិតលុយស្អី បេីសម្បូរណាស់យកសន្សំទៅក្រែងថ្ងៃណាត្រូវការ ហេីយអារឿងបរិច្ចាគឲ្យសាលារៀននិងល្មមៗបានហេីយ ទុកខ្លះនៅខ្លួនទៅ កុំយកទៅអស់ៗពីខ្លួនបែបនេះ " Lin Yan និយាយទាំងមិនសូវពេញចិត្តក៏ព្រោះតែខឹងនិង Qing Yi មកទូទាត់លុយព្យាបាលដូចមនុស្សមិនស្និតស្នាល ហេីយមួយទៀតខឹងរឿង រកលុយបានបរិច្ចាគឲ្យគេអស់ៗ មិនចេះដកទុកខ្លួនឯងខ្លះ បេីគ្មាននាងសង្ស័យ Qing Yi ត្រូវគេបោករាប់ដងលែងអស់ហេីយមេីលទៅ ។
" យេីងខ្លាចប៉ាឯងស្តីឲ្យនុះអី " Qing Yi ពេបមាត់រួចអង្អែលក្បាលខ្លួនឯងដែលត្រូវគេទះមិញ ។
" គួរសមណាស់ ទៅផ្ទះយេីងថ្ងៃមុនសុីបាយឡេីងអស់ពីឆ្នាំងសោះម៉ោធ្វេីឯងក្រែងចិត្តអីនាង " ។
" អួយកុំដាក់ចុកៗពេកបានទេ អាតឿ " ។
និយាយអញ្ចឹងយេីងមករកឯងគឺយេីងឆ្ងល់រឿងមួយគឺថា " Xing Xing នាងបាត់បង់ការចងចាំតែហេតុអីនាងស្គាល់វត្ថុដែលនៅជុំវិញខ្លួននាងនោះ ? " Qing Yi និយាយជ្រួញចិញ្ចេីមបែបមនុស្សឆ្ងល់ ។
" អ្នកណាគេ Xing Xing ? " គ្រូពេទ្យ Lin ធ្វើមុខភ្លេីរព្រោះមិនដែលលឺឈ្មោះនេះផង
" គឺម្នាក់ដែលសន្លប់នោះណា " Qing Yi តបបញ្ជាក់
" អៅបានឈ្មោះពីណាម៉ោ អីយ៉ាសចេះដាក់ឈ្មោះឲ្យកូនស្រីគេទៀត គ្រូពេទ្យ Lin ញោះ Qing Yi រួចក៏ចាប់ផ្តើមបកស្រាយចម្ងល់ Qing Yi ដោយទឹកមុខមុឺងមាត់ជាពេទ្យ : នាងបាត់បង់ការចង់ចាំប្រភេទ Retrograde ដែលមានន័យថានាងបាត់បង់សមត្ថភាពក្នុងការរំលឹកព្រឹត្តិការណ៏ដែលបានកើតឡើងមុនព្រឹត្តិការណ៍ដែលបណ្តាលឱ្យនាងភ្លេចភ្លាំង ។ ជាធម្មតាអ្នកដែលមានបញ្ហានេះពួកគេនៅតែស្គាល់និងយល់ពីមជ្ឈដ្ឋានជុំវិញខ្លួនគេ គ្រាន់តែពួកគេមិនអាចចងចាំពីជីវប្រវត្តិនិងរឿងរ៉ាវរបស់ខ្លួនឯងបានតែប៉ុណ្ណោះ " ។
" វ៉ាវ ! គួរឲ្យស្ញប់ស្ញែងឯងណាស់ដែលឯងចេះដឹងច្រេីនបែបនេះ មិនដូចជាយេីងធ្វេីការប្រេីតែកម្លាំងបាយ ! " Qing Yi និយាយទាំងទឹកមុខស្រពាប់ស្រពោន ព្រោះតែនឹកគិតខ្លួនឯង និង Lin Yan ខុសគ្នាដូចមេឃហេីយនិងដី ។
" ចុះពេលណាឯងទៅរៀ..... " មិនទាន់និយាយចប់ផង Qing Yi កាត់សេចក្តីភ្លាមៗ ដោយមិនសប្បាយចិត្ត " បេីជាមិត្តកុំបង្ខំឲ្យយេីងធ្វើអ្វីដែរយេីងមិនចង់បានអត់ ! " នាងមុខមាំសម្លឹងមេីលភ្នែក Lin Yan ដោយមិនព្រមចុះចាញ់ ដោយមិនចង់ឈ្លោះគ្នាខ្លាំង Qing Yi ក៏ដេីរចេញទៅទាំងមិនបានលា ។
" តែឯងចូលចិត្តជំនាញនេះ ហេតុអីក៏ចេះតែគេចវេសការពិត ឯងចង់រស់នៅជាអណ្តេីកក្នុងស្នូកដល់ថ្ងៃណាទៀត ? " Lin Yan ទ្រាំមិនបានក៏ស្រែកពីក្រោយមួយទំហឹងដែលធ្វេីឲ្យគ្រូពេទ្យនិងមនុស្សម្នាផ្សេងទៀតមេីលមកគ្រប់ៗគ្នា ។
ចំណែកឯ Qing Yi ដែលដេីរចេញនោះលឺហេីយក៏មិនបានតបតរអ្វីដែរ បែរជាដេីរលឿងឡេីងៗរហូតពីក្រសែរភ្នែកគ្រប់គ្នា ។
តាមផ្លូវនាងដេីរដូចមនុស្សអត់វិញ្ញាណ គ្មានកម្លាំងកំហែងអីសោះ យេីងអាចដឹងដែរថាមកពីការសន្ទនារអម្បាញ់មិញនេះតែម្តង ។
" ខ្ញុំមកវិញហេីយ " Qing Yi និយាយខ្សោះៗបែបមនុស្សមិនសូវសប្បាយចិត្ត ភាពខុសប្លែកនេះធ្វើឲ្យអ្នកអង្គុយចាំបាយជាមួយប្លែកក្នុងចិត្ត ។
ដោយចាប់អារម្មណ៍លេីអក្បកិរិយាខ្លួនឯងមិនសូវប្រក្រតី Qing Yi ក៏សម្រួលអារម្មណ៍ធ្វេីដូចជាគ្មានរឿងអីទាល់តែសោះ បន្លប់សួរទៅកាន់ Shu Xing ដែលកំពុងអង្គុយចាំ នោះថា " អូហូ ! ចេះធ្វើម្ហូបទៀតឆ្ងុយមែនទែនតែម្តង " ហេីយលូកដៃចាប់តែត្រូវ Shu Xing ទះចេញ " ទៅលាងដៃសិន ចាំមកលូក ! " ដោយឃើញអាការះ Qing Yi ប្លែកៗ Shu Xing ក៏មិនបានសួរនាំអីច្រេីន ព្រោះដឹងថានាងមិនចង់រំលឹក Shu Xing បង្វែរអារម្មណ៍ Qing Yi ដោយទះដៃនាងចេញតែម្តងទៅ ។
" Yes Madam ! " Qing Yi ប្រមូលអារម្មណ៍ត្រឡប់ទៅសភាពដេីមវិញ ដោយរត់ទៅបន្ទប់ទឹកលាងដៃ ។
តុបាយ
" កំពុងឃ្លានផងទំនងដល់ហេីយ " Qing Yi និយាយលេីកជេីង Shu Xing ដែលអង្គុយទល់មុខដោយដៃកាយញាត់ៗបាយពេញមាត់ ។
" នេះ ជា ពង មាន់ ចៀន សាប !!!!! " Shu Xing គ្រឺតនិង Qing Yi ដែលលេីកជេីងខុសរបៀបបែបនេះ ព្រោះសរសេីរទាំងបិទភ្នែកតែម្តង ។ នាងគិតក្នុងចិត្ត [ មុខនេះបុិនកុហកច្បាស់ណាស់ ឃេីញមុខមោគៗបែបនេះទេ តែមិនដឹងបោកអ្នកណាខ្លះទេ ] ។ " ហិហិ ពងមាន់ចៀនសាបក៏ឆ្ងាញ់ដែរ ព្រោះនាងជាមនុស្សទី ១ ដែលចៀនឲ្យខ្ញុំញាំក្រៅពីជីដូនរបស់ខ្ញុំ ! " Qing Yi តបដោយដួសបាយថែមទៀត ។ ដោយឥទ្ធិពលសម្តីរបស់ Qing Yi ធ្វេីឲ្យចិត្តគ្រឺងខ្នាញ់ទាំងអម្បាលមាណមិននេះរលាយអស់សល់តែភាពផ្អែមល្ហែមធ្វេី Shu Xing ញញឹមតិចៗដោយមិនដឹងខ្លួន ។
" មេីល បាយជាប់មាត់ហេីយ " Shu Xing និយាយដោយដៃជួយបះបាយចេញពីមាត់របស់ Qing Yi ដោយមិនមានការស្ទាក់ស្ទេីរ ។ ចំណែក Qing Yi រាងផាំងបន្តិចតែក៏ធម្មតាវិញព្រោះគិតថាជាមនុស្សស្រីដូចគ្នា គ្មានអីជារឿងធំដុំផង ។
ក្រោយពីញ៉ាំអាហារពេលព្រឹករួចរាល់ Qing Yi ក៏ទៅងូតទឹកមួយសារទៀតព្រោះអម្បាញ់មិញទេីបតែមកពីក្រៅបែកញេីសផង ក្លិនគ្រឿងសមុទ្រផង សូម្បីសាមីខ្លួនក៏ទ្រាំមិនបានដែរចាស !
ពេលចេញមកវិញ Qing Yi បង់កន្សែងជាប់និងករក្រោមសម្លៀកបំពាក់ អាវយឺតធំជាងខ្លួន ខោរកាប៊យស្លេករួចដេីរទៅអង្គុយលេីគ្រែជេីងគ្រុដនៅជិតបង្អួចនោះ ។
" ថ្ងៃក្រោយនាងមិនចាំបាច់ធ្វេីបាយទៀតទេ ! ចាំខ្ញុំជាអ្នកធ្វេី " Qing Yi និយាយទៅកាន់ Shu Xing ដែលកំពុងអង្គុយលេីគ្រែមេីលទៅសមុទ្រតាមបង្អួច ។
" យ៉ាងម៉េច មិនឆ្ងាញ់ ? " Shu Xing តបភ្លាមៗមិនបង្អង់យូរ ហេីយមេីលទៅ Qing Yi ដោយសម្លក់ ។
Qing Yi រួញករបន្តិចទេីបតបយ៉ាងគួរសមថា " មិនមែនទេ គឺខ្ញុំឃេីញដៃនាងរលាក ទេីបមិនចង់ឲ្យធ្វេី " " តែខ្ញុំដេកសុីផ្ទះនាង បេីមិនធ្វេីអីខ្លះខ្ញុំនិងមិនស្រណុកចិត្តនោះទេ " Shu Xing តប
" អឹមមមម ! អញ្ចឹងជួយម៉ាស្សារករឲ្យតិចម៉ោ ព្រោះរាងរោយតាំងពីព្រឹក " Qing Yi បែរខ្នងឲ្យ Shu Xing
ចំណែក Shu Xing កាលដែលលឺថា Qing Yi ឈឺនាងបញ្ចេញទឹកមុខបារម្ភភ្លាមៗហេីយក៏ម៉ាស្សារឲ្យ Qing Yi ដោយថ្នមៗ ។
" ណែ ខិតមកតិចទៀតមេីល ម៉េចចេះតែទៅមុខអញ្ចឹង " Shu Xing និយាយឲ្យ Qing Yi ដែលកំពុងបែរខ្នងដាក់ខ្លួន ។
" អឺ គឺថា ៗ " Qing Yi និយាយមិនចេញព្រោះនាងងមានអារម្មណ៍ថា Shu Xing នៅជិតនាងពេកហេីយគឺហួសពីគម្លាតផ្ទាល់ខ្លួនទៅទៀត ។ ចំណែក Shu Xing ក៏មិនបានចាប់អារម្មណ៍និង Qing Yi ដោយនាងកំពុងមូលអារម្មណ៍ម៉ាស្សាករឲ្យ Qing Yi ដោយខ្លាចនាងរោយទៀតនៅថ្ងៃស្អែក ។
" បានហេីយ បានហេីយ ! " Qing Yi ចាប់ដៃ Shu Xing ជាប់ហេីយឃាត់ ។
" គឺយូរទៅស្រគាណាស់ " Qing Yi និយាយរួចចង្អុលទៅករខ្លួនឯង នាងងាកមកទាំងលាក់គុម្ពត្រចៀកដែលក្រហមរបស់នាងក្រោយសក់ ។ ចំណែក Shu Xing កាលដែលលឺបែបនេះក៏ក្រឡេកឃេីញកររបស់ Qing Yi ត្រូវខ្លួនចាប់ឡេីងក្រហមអស់កេីតចិត្តអៀនមេីលមុខ Qing Yi ដោយត្រចៀកក្រហមដូចគ្នា ។
________
Han : សាហាវណាស់ឯង ស្គាល់គ្នាថ្មីៗ អៀនគ្នាបាត់
Qing Yi : យេីង ! យេីងឃាន់តែជាមិត្ត 🤗
Shu Xing : ??? 🙂
ВЫ ЧИТАЕТЕ
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
Любовные романыShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...
![Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]](https://img.wattpad.com/cover/284766764-64-k991245.jpg)