[ ហ៊ូយយយយ ~ ឆាកជីវិតមានអីមិនល្អចេញពីរៀនទៅធ្វេីការចេញពីធ្វេីការមកបន្ទប់ជួលធ្វេីការងារសាលាទៀតដេកមួយថ្ងៃបានតែ 4 ម៉ោង អនាគតភ្លឺស្វាងដូចអំពូល LED តែម្តង ។ ] Qing Yi ដែលកំពុងអង្គុយវាយផែនការលេីកុំព្យូរទ័រមួយទឹកដែលអត់ហ៊ានសុីចាយសន្សំលុយទិញបាននុងរអ៊ូក្នុងចិត្តក្តែងៗ ។ ហេងហេីយដែរចេះមានលុយគ្រប់ទិញបានគ្រាន់ប្រេី បេីថាអត់មានកុំព្យុទ័រទៀតហេសមិនដឹងរៀនបែបមេ៉ចទេឯងបេី assignment ដូចភ្នំហិមាល័យទៅហេីយ ហូបចុកក៏មិនហ៊ានពេញមាត់បេីរបស់នៅទីក្រុងស្អីក៏ថ្លៃ ទឹកភ្លេីង ក្រដាសព្រីនអ្វីៗត្រូវប្រេីលុយទាំងអស់ ។ ស្នេហាស្នេហ៍ហេីតអីនិងទុកម៉ាដុំសិនហេីយ ព្រោះឥឡូវនេះរវល់សឹងដាច់ខ្យល់ គ្មានពេលទាំងហូបបាយត្រង់មាត់ផង ការងារមិនដឹងមកពីណាច្រេីននោះច្រេីន មកដល់ផ្ទះភ្លាមមមាលដេកភ្លាមព្រោះឈរធ្វេីការហេីយរៀនមួយថ្ងៃហេីយ ។ តែនាងក៏ពេញចិត្តនិងអំណរនិងស្ថានភាពជីវិតពេលនេះដែរ ព្រោះមិនមានពេលឲ្យគិតរឿងពិបាកចិត្ត និងអង្គុយកណ្តោចកណ្តែងដូចខ្លែងដាច់ខ្សែរសំកុកដូចមុន ។
[ ហេីយយយយ ] នាងពត់ចង្កេះដែលរោយសឹងគ្រេចហេីយបន្តចុចពាក្យថា Save លេីកម្មវិធីក្នុងកុំព្យុំទ័រខំសរសេរមួយយប់ហេីយតែភ្លេច Save អំបិលហេីយនៀក ព្រោះត្រូវឡេីងធ្វេីបទបង្ហាញនៅថ្ងៃស្អែកផង ។ ភ្នែកក្រឡេកមេីលនាឡិការដែលដាក់លេីតុជិតនោះទ្រនិចដេីរដល់ម៉ោង 2 យប់ទៅហេីយនៅឡេីយទេីបរួចរាល់ពីការងារ ។ Qing Yi បានឡេីងគេងលេីគ្រែតូចសម្រាប់មនុស្សតែម្នាក់របស់នាង ក្នុងអាការៈអ្នកនឿយហត់ភ្នែកសម្លឹងលេីពិដានលេីដែលលាបពណ៏សរ ចំណែកចិត្តបែរបានធ្លុះធ្លាយនឹកដល់ស្នេហ៍គ្រាដំបូងដែលបានធ្វេីឲ្យបេះដូងនាងឈឺគ្រប់កន្លែងគ្មានចន្លោះម្នាក់នោះ ។ [ ហឹម !!! នៅនឹកគេតែឯងអីទៀត ដេកទៅគេខ្ពង់ខ្ពស់ដូចផ្កាយលេីមេឃចំណែកឯងបានត្រឹមជាកូនត្រីក្នុងសមុទ្រ ខុសគ្នាដូចមេឃនិងដីចារ្យហេីយថានិងគ្មានថ្ងៃបានជួបគ្នាទៀតទេ ពេលនេះគេបានសុខហេីយឯងគួរជូនពរគេទេីបត្រូវ ! ] នាងព្យាយាមដាស់តឿនខ្លួនឯងបែបនេះជារឿយៗ រាល់ពេលចិត្តនឹក Shu Xing ម្តងៗទំនងល្វេីយខ្លាំងណាស់ហេីយទេីបបិទភ្នែកសន្សឹមៗគេងលក់ជាការស្រេច ។
----------
" នេះ ? " Lin Yan ដែលទទួលបានដំណឹងថាគ្រូពេទ្យថ្មីនិងមកដល់ ហេីយឲ្យនាងទៅទទួលនោះតាមពិតគឺជា Bettie សង្សារចាស់នាងសោះ នាងគាំងនិយាយមិនចេញទេ ព្រោះគ្មានអ្នកណាប្រាប់ថាគ្រូពេទ្យដែលជាអ្នកស្ម័គ្រចិត្តគឺអ្នកនាងតូចគ្រួសារ Zhang មួយនេះទេ ។ នាងសន្លឹងមេីល Bettie ដែលឈរស្ងៀម មានទៅដោយវ៉ាលីធំតូចនៅក្រោយខ្នងហេីយអង្គរក្សនាងពាក់វ៉ែនតាខ្មៅឈរពីក្រោយនេះទៀតធ្វេីឲ្យ Lin Yan រៀងហួសចិត្តណាស់នេះមកធ្វេីការឬមកទេសចរណ៍បានវិចបង្វិចអីច្រេីដល់ថ្នាក់នេះ ។
ESTÁS LEYENDO
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
RomanceShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...
![Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]](https://img.wattpad.com/cover/284766764-64-k991245.jpg)