ដោយសារតែមានសិក្ខារសាលាស្តីអំពីផ្នែកសុខាភិបាល Lin Yan បានធ្វេីដំណេីរទៅទីក្រុងសៀងហៃជាមួយគ្រូពេទ្យជាច្រេីនរូបដេីម្បីធ្វេីទស្សនះកិច្ចស្វែងយល់ពីម៉ាសុីនស្កេននិងថត x-ray ទំនេីបៗដែលខាងសកលវិទ្យាល័យនាំមកដាក់តាំងបង្ហាញ ។
" អា Yan ! " សម្លេងមនុស្សប្រុសចំណាស់ម្នាក់បានហៅ Lin Yan ដែលកំពុងដេីរមេីលក្នុងសាល ។
" ជម្រាបសួរលោកសាស្ត្រាចារ្យ Yao ! " Lin Yan តបដោយរំភេីបដែលបានឃេីញសាស្ត្រាចារ្យរបស់ខ្លួនកាលនៅរៀនចាំបានថាពេលនោះនាងជក់ចិត្តដឹតអារម្មណ៍និងម៉ោងរបស់គាត់ខ្លាំងណាស់ហេីយគាត់ក៏តែងផ្តង់ដំបូន្មាននិងគន្លឹះល្អៗដល់និស្សិតៗដែលបានសិក្សារផងដែរ ។
" ហៅលោកអ៊ុំទៅអត់ទេស ! " បុរសចំណាស់ក្បាលពោះធំតិចៗតបដោយញញឹមលេីកវែនតាឡេីង គាត់សប្បាយចិត្តណាស់ដែលបានឃេីញសិស្សសំណព្វខ្លួនកាលនៅរៀនចាំបានថាពេលនោះសិស្សដែលឧស្សាហ៍និងមានទេពកុសល្យពេញចិត្តថ្លេីមគាត់ជាងគេគឺ Lin Yan និង Zhi Shen ហេីយតែគួរឲ្យស្តាយដែលអ្នកទីពីររៀនសុខៗក៏ប្តូរសាលាទៅបារាំងបាត់ ។
" នេះមេីលមុខស្អាតជាងមុនទៀតតែភ្នែកមេីលទៅឡេីងដឺក្រេទៀតហេីយ ហិហិ ! " សាស្រ្តាចារ្យ Yao និយាយបង្អាប់បែបលេងសេីចទៅ Lin Yan
" ធ្វេីម៉េចបេីមេីលសៀវភៅកម្រាស់ៗ នេះ ! " Lin Yan តបដោយធ្វេីកាយវិការបង្ហាញទៀតមាត់ញញឹមលេងសេីច ។
" ប៉ាឯងសុខសប្បាយទេ ! " សាស្ត្រាចារ្យ Yao សួរដោយនឹកមិត្តចាស់ព្រោះគាត់និងប៉ារបស់ Lin Yan រាប់អានគ្នាដែរ ។
" សុខៗ ធម្មតាឥឡូវគាត់ដេីរដាំដំណាំចិញ្ចឹមសត្វហេីយទុកឲ្យខ្ញុំមេីលសៀវភៅក្រាស់ៗម្នាក់ឯង " Lin Yan តបដោយសេីចហេីយក្រវីក្បាលតិចៗ ។
" អ៊ុំឆ្នាំក្រោយក៏ចូលនិវត្តន៍ដែរហេីយ " សាស្រ្តាចារ្យសេីចតិចៗ ។
" Mr Yao " សម្លេងនារីសក់ទង់ដែងបបូរមាត់សុីជម្ពូរម្នាក់បានបន្លឺឡេីងហៅសាស្រ្តាចារ្យដែលកំពុងនិយាយជាមួយ Lin Yan ។
គ្រាន់តែលឺសម្លេងមួយនេះភ្លាមធ្វើឲ្យស្នាមញញឹមរបស់ Lin Yan ធ្លាក់ចុះភ្លាមៗនាងសឹងតែដេីរចេញតែម្តងក៏ប៉ុន្តែដោយសារសុជីវធម៌នាងមិនអាចធ្វេីបាន ។ សម្លេងនេះនាងស្គាល់ទាំងម្ចាស់បេីទោះបីមិនបាច់ងាកមេីលមុខក៏ដោយជាសម្លេងតាមបន្លាចនាងរាប់ឆ្នាំធ្វេីឲ្យនាងរស់នៅខ្វះបេះដូងមួយចំណិតដល់សព្វថ្ងៃ ។
YOU ARE READING
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
RomanceShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...