42. មុខនេះ មិនសមសោះ !

621 37 3
                                        

" Henlo មិត្ត " Qing Yi ដៃកាន់ទូរស័ព្ទចំណែកដៃម្ខាងទៀតកាន់អំបោសសម្អាតផ្ទះដូចជាប្រចាំ ។ នាងពេលនេះវិវត្តន៍ទៅជាស្ត្រីមេផ្ទះពេញសិទ្ធិហេីយតេី ។

" អីយ៉ូយ ! អ្នកណានឹង ? សូមទោសបងច្រលំលេខហេីយ " Lin Yan ដែលកាន់កាហ្វេបឺតពេលព្រឹកអមជាមួយនំបុ័ងជាអាហារទ្រាប់ពោះ ធ្វេីពេីរមិនដឹងរឿង [ ចង្រៃលិប ! ហេីសមកធ្វេីគួរសម ] នាងនិយាយក្នុងចិត្តតែឯងសូម្បី Bettie ដែលអង្គុយក្បែរនោះមេីលដឹងថា Lin Yan កំពុងខ្មេីត ។

" អូយ..... អាតឿយេីងនឹកឯងស្ទេីរស្លាប់ហេីយ កុំចឹងបានទេ " Qing Yi និយាយបញ្ចូលមនោសញ្ចេតនាដូចតួរស្រីក្នុង MV ឯធាតុពិតដេីរកាន់អំបោសបោសផ្ទះយ៉ាងរំភេីយ ។

" អូរ......យេីងមែនម្នាក់ឈ្មោះ Qing Yi នឹងមែន ? " Lin Yan សួរទៀត ដឹងទេថានាងខ្នាញ់គេណាស់ដែលបាត់មុខមិនឃេីញទាក់ទងមក មានរឿងធំដល់ថ្នាក់នេះក៏មិនប្រាប់ឲ្យដឹង ។

" អា Yan ...... " Qing Yi និយាយបង្អូសនាងដឹងថា Lin Yan កំពុងខឹងនាងហេីយ តែក៏មិនអាចបន្ទោសនាងទាំងស្រុងបានដែរ នាងក៏បានផ្ញើរសារទៅគេរហូតសោះនឹង តែមិនឃេីញគេតប ហេីយងៃមុនទេីបស្តីឲ្យរឿងខលចំម៉ោងវាធ្វេីការសោះ ពេលនេះបែរមកធ្វេីអន់ចិត្តអន់ថ្លេីម ។

" និយាយមកមានការអី " Lin Yan កាលដែលសម្រេចដល់គោលដៅថាឲ្យ Qing Yi គាំងនិយាយលែងចេញហេីយ ទេីបផ្តេីមចូលប្រធានបទសាច់ការណ៍វិញម្តង ។

" គឺ......គឺថាជិតដល់ថ្ងៃខួបកំណេីត Xing Xing ហេីយ " Qing Yi រដាក់រដុបព្រោះរអៀសខ្លួដែលរឿងស្នេហាខ្លួនសោះមករញ៉េរញ៉ៃជាមួយ Lin Yan រហូត ។

" So.... ? " Lin Yan គងទាក់ខ្លាបែបរៀបរឹកឡូយ មុខញញឹមចុងមាត់ រូបរាងពេលនេះគេគឺបានចិត្តខ្លាំងណាស់ សូម្បី Bettie នៅក្បែរក៏គ្រវីក្បាល ។

" គឺ.....ចង់ជួយនឹកថាទិញអីឲ្យគេ ព្រោះ.....ព្រោះនៅខ្លួនយេីងមានតែ 30$ ទេ ( បាត់ 2$ ដោយសារទិញប៊ិចនឹងគ្រឿងសិក្សារថ្ងៃមុន )

" ......មិនទាន់ដឹងស្អីផងឲ្យគេកាន់កាប់ហិរញ្ញវត្ថុបាត់ហេីយ ? " Lin Yan ទម្លាក់នំបុ័ងនៅដៃចុះសួរហួសចិត្តព្រោះថ្ងៃមុននាងទេីបផ្ញេីរលុយថ្លៃឈ្នួលទូកឲ្យគេ មិនសមណាចាយលឿនចឹងទេ ឆ្លាតដូច Lin Yan តែមួយភ្លែតដឹងពីមូលហេតុបាត់ទៅហេីយ ។

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Место, где живут истории. Откройте их для себя