18. រាប់ថយក្រោយ

351 18 1
                                        

លោកម្ចាស់ខាងយេីងបានចុះរាវដល់ក្នុងបាតសមុទ្រនិងមានការពិនិត្យតាមផ្ទៃទឹកអស់ហេីយនៅតែមិនបានផល ។ ហេីយក៏បានឲ្យគេតាមរកលេីកោះ សុឹងសឿក ( 嵊泗 ) តែមិនទាន់មានពត៌មានអ្វីនៅឡេីយទេ ។ ចំណែកឯក្រុមហ៊ុនមានអ្នកនាង Zhang តូចកាន់កាប់អ្វីៗក៏រលូនមិនមានរឿងធំដុំឡេីយ ។ មនុស្សជំនិតរបស់លោក Zhang Yi ( ឪពុករបស់ Shu Xing ) រាយការណ៍ ។

បុរសចំណាស់សក់ស្កូវសងខានទឹកមុខទុក្ខសោកពិបាកចិត្តគាត់ហាក់មិនចង់ទទួលស្គាល់ការពិតដែលកូនស្រីគាត់បានបាត់បង់ជីវិតនោះទេគាត់តែងលេីកទឹកចិត្តភរិយាគាត់និងក្មួយស្រីថាកូនស្រីនិងបងស្រីរបស់ពួកគេនិងមិនមែនរឿងអ្វីតែជាក់ស្តែងគាត់ក៏មិនប្រាកដក្នុងចិត្តដែរថានិងរកឃេីញព្រោះ 2 ខែជាងហេីយបេី Shu Xing មិនមានរឿងអ្វីនោះគេប្រាកដជាមកវិញតែនេះ ........ ។

" អា Jong ឯងមានកូនដែរមែនអត់ ? " លោក Zhang Yi មិនតបនិងអ្វីដែលគេរាយការណ៍តែបែរជាសួរសំណួរបែបនេះទៅវិញ ។

" បាទ ! លោកម្ចាស់ " អ្នកជំនិតតបដោយលំទោន ។

" ផ្តល់ពេលវេលាខ្លះនៅជាមួយកូនៗទៅ កុំឲ្យពួកគេខ្វះភាពកក់ក្តៅ " លោក Zhang Yi និយាយរួចលេីក cigar មកជក់ក្នុងចិត្តពេីតផ្សារព្រោះកូនស្រីគាត់ដែលបានបាត់បង់នោះ គាត់នឹកស្តាយដែលគាត់មិនបានផ្តល់ពេលវេលានិងកុមាភាពដ៏រីករាយដល់ Shu Xing គាត់តែងតែដាក់កំហិតនិងទាមទារឲ្យ Shu Xing ធ្វេីឲ្យល្អឥតខ្ចោះលេីការសិក្សានិងភាពជាអ្នកដឹកនាំក្រុមហ៊ុនតែគាត់ភ្លេចថា Shu Xing ជាកូនរបស់គាត់មិនមែនជាបុគ្គលិកឬសិស្សរបស់គាត់នោះទេ ។

លឺសម្តីលោកម្ចាស់របស់ខ្លួននិយាយបែបនេះភ្លាមធ្វេីឲ្យលោក Jong ដែលកូនចៅស្ទេីរតែស្រក់ទឹកភ្នែកទាំងខ្លួនជាមនុស្សប្រុសដេីមទ្រូងប្រាំហត្ថគាត់បេ្តជ្ញានិងបន់ស្រន់ក្នុងចិត្តថានិងរកអ្នកនាងធំឲ្យឃេីញទាល់តែបាន ។

___________________

" នេះបងកំពុងធ្វេីអីនិង " Shu Xing និយាយទៅកាន់ Qing Yi ដែលកំពុងវះត្រីយកតែសាច់សរៗបោះចូលម៉ាសុីនកិនសាច់ ។

" អត់ប្រាប់ទុកឲ្យឆ្ងល់ ! " Qing Yi តបដោយដៃនៅធ្វេីការដដែលតែមាត់តបបែបទាក់ទាញកណ្តាប់ដៃ ។

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Место, где живут истории. Откройте их для себя