" អូនសូមទោស ! " Shu Xing មកឱបពីក្រោយ Qing Yi ដែលកំពុងបែរខ្នងទៅទ្វារសម្ងំគេង ។ តាំងពីបែកបន្ទប់គ្នានាងក៏សម្ងំតែគេងលក់រាល់ថ្ងៃដែរតែនាងចង់ឈ្នះនាងចង់ឲ្យ Qing Yi តាមលួងរហូតភ្លេចថាត្រីមោគម្នាក់នេះក៏ចេះតូចចិត្តចេះអន់ចិត្តចេះខឹងដូចមនុស្សទូទៅដែរ ។
" អូន.... អូនកុំទុកបងចោលទៀតបានទេ " Qing Yi ងេីបមកយំដូចកូនក្មេងនាងផ្តេកផ្តួលលេី Shu Xing ដូចក្មេងឡាំប៉ាមិនព្រមធំ ។
"អូន...បងមិនមែនមិនគិតពីអនាគតពួកយេីងទេតែបងស្មានតែអូនមិនចង់បេីកបេីកចំហរ " Qing Yi ក្សិបក្សួលព្រមទាំងដេីរទៅកេះតុបេីកយកប្រអប់ចិញ្ចៀនដែលពេជ្រប៉ុនគ្រាប់ល្ងរធ្វេីមុខអៀនៗឲ្យទៅ Shu Xing
" នេះបង....បង " Shu Xing រំភើបសឹងស្រក់ទឹកភ្នែកព្រោះអ្វីដែលនាងរង់ចាំបានមកដល់ហេីយសរបញ្ជាក់ថា Qing Yi បានគិតគូរលេីអនាគតរបស់ពួកគេនៅថ្ងៃមុខ ។
" តេី....តេីអូនព្រមរៀបការជាមួយបងទេ បងដឹងថាការស្រឡាញ់មួយនេះវាខុសធម្មជាតិ មិនមែនៗអ្នកគ្រប់គ្នាសុទ្ធតែអាចទទួលយកបាននោះទេ តែបងក៏អរគុណទេវតាដែលបណ្តាលឲ្យយេីងបានជួបគ្នា ។ " Qing Yi កាន់ដៃ Shu Xing និយាយដោយភ្នែកសម្លឹងមេីលនាងយ៉ាងជ្រាលជ្រៅ ។
Shu Xing ខ្ទប់មាត់យំ និយាយមិនចេញបានត្រឹមងក់ក្បាលជាចម្លេីយជាក់ច្បាស់ថានាងយល់ព្រម ។
ក្រោយបំពាក់ចិញ្ចៀនលេីដៃនាងរបស់ Shu Xing រួចរាល់ Qing Yi បានឱនទៅថេីបថ្ងាស Shu Xing យ៉ាងជ្រាលជ្រៅនឹងស្មោះសរជាទីបំផុតរួចខ្សិបតិចៗ " អូនជាដួងផ្កាយតែមួយគត់ក្នុងបេះដូងបង "
_______________ ចប់ដោយបរិបូណ៌______________
Han : សូមអរគុណចំពោះការគាំទ្រនឹងមិនគាំទ្រ រឿងនេះអាចនឹងមានការកែសម្រួលឬមានឈុតក្រៅឆាកក៏មិនដឹងតាមអារម្មណ៍ Han ។ តាមពិតទៅជីវិតពិតវាមិនដូចក្នុងសាច់រឿងនោះទេ Han ទទួលស្គាល់ថាភាគបញ្ចប់រៀងភ្លាវតែធ្វេីមិចរវល់សរសេររឿងថ្មី 😜 ។ រឿងនេះមានអនុស្សាវរីយ៍ជាមួយខ្ញុំខ្លាំងខ្លាដែរពេលសរសេរចប់ក៏មានអារម្មណ៌ថានៅអាល័យ ជាចុងក្រោយសូមជូនពរអ្នកអានទាំងអស់ឲ្យស្វែងរកបានអ្នកដែលស្រឡាញ់យេីងពិតប្រាកដ ហេីយកុំភ្លេចជួបគ្នាជាមួយ Han ម្តងទៀតនៅរឿងក្រោយ " God Plan វាសនាព្រះចារ្យ " ទាំងអស់គ្នា ។

ВЫ ЧИТАЕТЕ
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
Любовные романыShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...