ជំងឺខ្វះអ្នកថែតេីអាចរស់បានប៉ុណ្ណា ? ចម្លេីយគឺរស់បានចាសរស់បាន គ្រាន់តែរៀងវេទនាចិត្តអីចឹងទៅណាស់ ។ ស្នេហាពីដំបូងគ្រាន់តែជាគ្រឿងទេសដែលជួយធ្វេីឲ្យជីវិតពេញលេញទេ តែការស្រឡាញ់ដែលជ្រាលជ្រៅនិងការស្រឡាញ់ពិតប្រាកដ អាចនិងធ្វេីឲ្យយេីងបាត់បង់ម្ចាស់ការលេីខ្លួនឯងដែរនឹង ។ យេីងក្រឡេកមកមេីលតួរស្រី Shu Xing ជាឧទាហរណ៍ស្រស់ៗតែម្តង មនុស្សមិនដែលស្រឡាញ់អ្នកណាជ្រាលជ្រៅពីមុន បែរពេលនេះបាយមិននឹក ទឹកមិនស្រេក ស្រេកតែជាតិសូរ៉ា មនុស្សនាងពីមុនជាមនុស្សស្រឡាញ់ខ្លួនឯងឲ្យតម្លៃខ្លួនឯងលេីសអ្វីៗគ្រប់យ៉ាង បេីកាលនៅរៀននាងជាទេពអប្សរក្នុងដួងចិត្តមនុស្សប្រុសគ្រប់រូប មុខស្អាតរៀនពូកែហេីយជាកូនអ្នកមានទៀត មានគេតាមស្រឡាញ់និងយកចិត្តនាងច្រេីនខ្លាំងណាស់ តែនាងមិនព្រមទទួលយកអ្នកណាមកដាក់ក្នុងបេះដូងឡេីយ ព្រោះគិតថាសេចក្តីស្នេហាប្រៀបដូច Game អត់ប្រយោជន៍ដែលមនុស្សគ្រប់គ្នាល្ងិតល្ងង់យកមកដាក់ខ្លួនដែលធ្វេីឲ្យខ្ជះខ្ជាយពេលវេលានាង បេីទំនេរនាងសុខចិត្តយកពេលនៅបណ្ណាល័យស្រាវជ្រាវវិញល្អជាង ។ គោលបំណងដែលនាងព្រមទទួលយក Anthony ក៏ព្រោះតែម៉្យាងគត់គឺគ្រួសារនាងនិងគេរាប់អានគ្នា ហេីយក៏ស្គាល់គ្នាពីតូចៗមកដែរ ឋានៈនិងអំណាចគ្រួសារទាំពីរប្រហាក់ប្រហែលគ្នាទៀត ទេីបចេះតែទាក់ទងគ្នាទៅមិនថា Anthony ធ្វេីល្អដាក់នាងប៉ុណ្ណាបេះដូងនាងដូចគ្មានរង្គោះរង្គើអីបន្តិចសោះ រវាងនាងនិង Anthony ពុំដូចគូរដណ្តឹងដែលស្រឡាញ់គ្នាល្អូកល្អេីនទេ ការចុះសម្រុងជាមួយគ្នាប្រដូចទៅនិងមិត្តយល់ចិត្តជាងទៅវិញ ។
តែចំពោះ Qing Yi នាងយល់អត្ថន័យនៃក្តីស្រលាញ់ពិតប្រាកដ យល់ពីពាក្យថានឹកគេពេករហូតឲ្យតែបានឃេីញដំបូលផ្ទះគេក៏អស់ចិត្ត មនុស្សម្នាក់ដែលអាចបញ្ជារខួរក្បាលយេីងបាន យល់ថាលេីលោកនេះពិតជាមានមនុស្សដែលធ្វេីឲ្យយេីងលះបង់ទម្លាប់អាក្រក់ និងកែប្រែគោលការណ៍ទម្លាប់រស់នៅខ្លួនឯងដោយសារគេ ។ ពេលខ្លះនាងច្រណែននិង Xing Xing ណាស់គឺ Xing Xing ដែលនៅលេីកោះនោះ ម្នាក់ដែលទទួលបានការស្រឡាញ់ថ្នាក់ថ្នមពី Qing Yi ។ នាងស្រឡាញ់ Qing Yi រហូតដល់កេីតចិត្តប្រចណ្ឌ័និងខ្លួនឯងទៀត បេីទោះដឹងថាមនុស្សពីរនាក់នេះសុទ្ធតែជានាងខ្លួនឯងក៏ដោយ តែនាងធ្លាប់តូចចិត្តដេកគិតថាតេី Qing Yi ស្រឡាញ់ Zhang Shu Xing ដែលជាប្រធានក្រុមហ៊ុននៅសៀងហៃនេះ ឬតាមពិតចិត្តគេគ្រាន់តែស្រឡាញ់ Xing Xing ម្នាក់ដែលហូរតាមទឹកដល់កោះសុឹងសឿកហេីយបាត់បង់ការចងចាំនាពេលនោះ ។ ក្នុងចិត្តនាងខ្លាចគេពិបាកបែងចែកតេីគេស្រឡាញ់ម្នាក់ណាឲ្យប្រាកដ ។
ВЫ ЧИТАЕТЕ
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
Любовные романыShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...
![Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]](https://img.wattpad.com/cover/284766764-64-k991245.jpg)