10. មិត្តភាព ឬ ស្នេហា ?

458 24 1
                                        

" គឺម៉ាតមួយគេត្រូវការបុគ្គលិកផ្នែកកាន់គិតលុយ ! " ឯងអាចសួរនាងមេីលអាចធ្វេីបានអត់ ? Lin Yan និយាយតាមទូរស័ព្ទ ។ " លំបាកពេកអត់ តិចហត់ពេកទៅ " Qing Yi តបដោយព្រួយបារម្ភ ។
" ការងារលេីលោកណាដែលមិនពិបាក មានតែដេកសុីហេីយទេីបមិនហត់ឯងសួរសាមីខ្លួនគេសិនទៅថាគេធ្វេីបានមិនបាន ។ "
Lin Yan ឆ្លេីយទាំងកំពុងកត់ត្រាកំណត់ហេតុអ្នកជម្ងឺ ។
" និយាយអញ្ចឹងយេីងខានជួបឯងច្រេីនថ្ងៃហេីយថ្ងៃនេះទៅញាំអីអត់យេីងជាអ្នកប៉ាវ ។ "
" បានអីជួបបេីមួយថ្ងៃៗគិតតែ Xing Xing ឆ្វេង Xing Xing ស្តាំស្រួលមិនស្រួលដេីរបុកយេីងឯងរំលងក្បាលយេីងពីលេីផងមិនដឹង " Lin Yan តបមាំងៗគ្មានទុកមុខទុកមាត់ឲ្យបន្តិចសោះ ។
" បានហេីយខ្ចិលនិយាយជាមួយឯងច្រេីនណាស់ យេីងដឹងឯងរវល់ "
" ខ្ពេីមណាស់បេីយកចិត្តទុកដាក់យេីងមែនមិនមែនឯងប្រេីយេីងជិតឆ្កួតបែបនេះទេ ។ " ពេទ្យ Lin និយាយទាំងពេបមាត់
" យីសក៏មួយមា៉ត់ធ្លាក់ដល់ដីមិនបាន " Qing Yi រអ៊ូរ ។
" ឯងធ្វើឲ្យដល់ឲ្យយើងមេីលមកអញ្ចឹង " Lin Yan ទម្លាក់ប៊ិចចុះទំនងដូចជារួចរាល់ការងារ ។
" អាកន្តឿគ្មានថ្ងៃខ្ពស់ " Qing Yi ប្រញាប់ជេររួចបិទទូរស័ព្ទភ្លាមៗតែម្តងខ្លាចតែពេទ្យ Lin តបទាន់ ។
ចំណែក Lin Yan ឃេីញបែបនេះអស់សំណើចក្រវីក្បាលហួសចិត្តនិងមិត្តដែលមិនចេះចាស់ទុំសោះ ។
នៅកន្លែងសាច់ចង្កាក់បែបចិន ( 串串 ) :
" តេីឯងនាំនាងទៅជួនម្ចាស់ហាងឬនៅ ? " Lin Yan តបដោយចាប់កាន់សាច់ទាញមកញាំនិងផឹកទឹកក្រូចមួយមាត់ផង ។
" អរ នាំទៅតាំងពីថ្ងៃស្អែកចូលធ្វេីការបានហេីយ " Qing Yi និយាយដោយដៃកំពុងដកសាច់ចេញពីចង្កាក់ដេីម្បីឲ្យ Shu Xing ងាយស្រួលញាំ ។
" ខ្ញុំអរគុណគ្រូពេទ្យ Lin មែនទែនដែលជួយរហូតបែបនេះខ្ញុំនិងធ្វេីការងារឲ្យបានល្អមិនឲ្យខូច Credit គ្រូពេទ្យទេ ។ " អាកប្បកិរិយារបស់ Shu Xing ហាក់រួសរាយជាងមុនក្រោយពីបានដឹងច្បាស់ពីទំនាក់ទំនងគ្រូពេទ្យ Lin និង Qing Yi គឺជាមិត្តភក្តិហេីយបេីមេីលតាមការនិយាយស្តីរបស់អ្នកទាំងពីរគឺគ្មានថ្ងៃនិងលង់ស្រឡាញ់គ្នាជាដាច់ខាត ។
" គឺមិនអីទេអ្នកនាង Xing ព្រោះខ្ញុំជួយទៅតាមលទ្ធភាពដែលនិង បេីសិនជាអាចអ្នកនាងគ្រាន់តែជួយមេីលថែម្នាក់នោះទៅបានហេីយ ។ " Lin Yan និយាយដោយភ្នែកមេីលទៅ Qing Yi ដែលកំពុងទំពារពេញមាត់ដូចក្មេង ។ Shu Xing សេីចតិចៗពេលឃេីញ Qing Yi មាត់ឡេីងប៉ោងដូចកំប្រុកផ្ទុកចំណីនាងយកដៃទៅចុចលេីថ្ពាល់ Qing Yi តិចៗព្រោះពេលនេះគេគួរឲ្យស្រឡាញ់ណាស់ ។
Lin Yan ដែលអង្គុយទល់មុខនោះបានលេីកទឹកក្រូចមកផឹកម្តងទៀត ភ្នែកសម្លឹងទៅអ្នកទល់មុខដែលកំពុងបញ្ចេញកាយវិការស្និទ្ធស្នាលដោយមិនដឹងខ្លួនដែលយេីងមេីលមិនដឹងថា Lin Yan គិតអីនោះទេ ។ នាងបានលេីកយកទូរសព្ទ័មកផ្ញេីរសារទៅ Qing Yi ដែលអង្គុយជិតនោះ [ ពេលដល់ផ្ទះយេីងមានរឿងនិយាយជាមួយឯង តែឯងម្នាក់ទេ ! ] រួចក៏ទម្លាក់ទូរស័ព្ទចុះញុំាធ្វេីដូចមិនដឹងរឿង ។ ទម្រាំ Qing Yi ឃេីញសារមួយនេះគឺពេលពួកគេនៅលេីឡាន Lin Yan តាមផ្លូវទៅផ្ទះវិញបាត់ទៅហេីយ ។ នាងបែរមុខទៅមេីល Lin Yan ដែលកំពុងកាន់ចង្កូតឡានរួចងក់ក្បាលតិចៗ ជាសញ្ញាយល់ព្រម ។ ក្រោយចាក់សោរឲ្យ Shu Xing ចូលដល់ក្នុងផ្ទះហេីយ Qing Yi បានចេញទៅរក Lin Yan ដែលអង្គុយចាំក្នុងឡាន " អួយមានរឿងអីធ្វេីដូចក្នុងរឿងភាគ ! " Qing Yi បេីកទ្វារឡានចូល ។
" ឯងនិងអ្នកនាង Xing ចុះសម្រុងនិងគ្នាបានល្អទេ ? " Lin Yan មិនតបបែរជាសួរសំណួរបែបនេះវិញ ។
" ងាប់គ្រាន់តែចឹងចាំបាច់លាក់ៗ ! " Qing Yi ផ្អែកទៅក្រោយពូកឡានរួចនិយាយ ។
" អា Qing កុំធ្វេីអីឲ្យលេីសលួសពីមិត្តភាពណា " Lin Yan និយាយទៅកាន់ Qing Yi ទាំងមុខមាំបែបសាច់ការណ៍ ។
" ឯងនិយាយអីយេីងមិនដឹងឯងចង់និយាយអីទេ " Qing Yi រាងភាំងហេីយព្យាយាមប្រកែកទាំងមាត់ខុសពីចិត្ត ។
" ឯងដឹងថាយេីងចង់សម្តៅទៅលើរឿងអី ! ឯងដឹងហេីយថាគេមិនមែនជាអ្នកនៅទីនេះ ថ្ងៃណាមួយគេគង់តែចាកចេញយេីងមិនចង់ឃេីញឯងដេីរលេីចាស់របស់យេីងទេ ។ " Lin Yan និយាយប៊ដោយបិទភ្នែកសម្លេងត្រជាក់ស្រេប ។
" តែ តែ .... ! " Qing Yi រកនិយាយអីមិនចេញព្រោះហេតុផលគ្រប់យ៉ាងនាងដឹងគ្រាន់តែចិត្តហាមមិនបាន ។
" យេីងនិយាយនេះមិនមែនដាក់កំហិតដល់ឯងឲ្យធ្វេីតាមយេីងទាំងស្រុងទេ តែយេីងធ្លាប់ឈឺចាប់ម្តងហេីយយេីងមិនចង់ឲ្យឯងឆ្លងកាត់រឿងនេះទៀតទេយេីងគ្រាន់តែចង់ឲ្យឯងមុននិងសម្រេចចិត្តត្រូវគិតឲ្យល្អិតល្អន់ជាមុខព្រោះនាងអាចជាមនុស្សដែលមានសង្សារ គូរដណ្តឹងឬរៀបការហេីយក៏ថាបាន " ទឹកភ្នែកមួយតំណកហូរចេញចេញពីកែវភ្នែក Lin Yan ព្រោះនាងនឹកឃេីញរឿងរ៉ាវដែលធ្លាប់ឆ្លងកាត់ពីមុន ។
" យេីងក៏មិនដឹងថាយេីងមានគំណិតអីទៅលេីគេដែរ យេីងគ្រាន់តែចង់ធ្វេីល្អដាក់នាង ចង់ឲ្យរបស់ដែលល្អទៅនាងតាមលទ្ធភាពយេីង យេីងខ្លាចនាងខឹង ខ្លាចនាងអន់ចិត្ត យេីងចង់ឃេីញស្នាមញញឹមនាង យេីងមិនច្បាស់ពីខ្លួនឯងនោះទេថាចាត់ទុកនាងជាអីព្រោះនាងជាមនុស្សទីមួយដែលធ្វេីឲ្យយេីងមានអារម្មណ៍បែបនេះបេីសិននាងជាមនុស្សប្រុសយេីងប្រាកដថាជាស្នេហាតែនេះនាងជាមនុស្សស្រីដូចយេីងដែរ យេីងច្របូកច្របល់ណាស់ Lin Yan " Qing Yi និយាយរួចក្តោបមុខខ្លួនឯងចុះព្រោះនាងមិនដឹងអារម្មណ៍បែបនេះគេហៅថាអ្វីនោះទេ ! ជាមិត្តភាព ? នាងនិង Lin Yan មិនដែលបញ្ចេញភាពស្និទ្ធស្នាលដូចពេលនាងនៅជាមួយ Shu Xing ទេ ។ ជាស្នេហា ? តែនាងនិង Shu Xing គឺជាមនុស្សស្រីដូចគ្នាតេីពិតជាអាចមានអារម្មណ៍បែបនេះលេីគ្នាមែនដែរអរ ? ដោយភាពស្មុគស្មាញពេក Qing Yi បានញីក្បាលនិងមុខខ្លួនឯងឡេីងក្រហមអស់ហេីយទេីបធ្វេីឲ្យ Lin Yan ដែលអង្គុយក្បែរនោះឃាត់និងឈប់សួរដេញដោលតទៀត ។
ក្រោយពេល Qing Yi ចូលមកដល់ផ្ទះវិញនាងបានឃេីញ Shu Xing អង្គុយចាំនាងដោយអង្គុយលេីគ្រែក្រវីជេីងទៅមកដូចកូនក្មេងដោយសារតែភាពគួរឲ្យស្រឡាញ់ពេកនាងទ្រាំមិនបានក៏ដេីរទៅញីក្បាល Shu Xing ដែលទេីបកក់សក់មុននេះហេីយអារម្មណ៍តប់ប្រមល់ដែលកេីតមានអម្បាញ់មិញទាំងអម្បាលមាណរសាយទៅតាមខ្យល់អស់ ។
" ម៉េចងូតទឹកអត់ជូនសល់ចឹងសេីមចឹងស្អែកឡេីងឈឺក្បាលឥឡូវហេីយ " នាងនិយាយរួចដេីរទៅយកកន្សែងរបស់ Shu Xing ដែលមានរូបទន្សាយនោះ ។
" និយាយអីក៏យូរម៉េស គេអង្គុយចាំឡេីងយូរ " Shu Xing រអ៊ូតិចក៏មិនហ៊ានប្រតិកម្មខ្លាំងព្រោះខ្លាច Qing Yi គិតថានាងជាមនុស្សចិត្តចង្អៀតចង្អល់ ។
" អរ គឺមានរឿងតិចតួចតែដោះស្រាយអស់ហើយបែរក្រោយមកខ្ញុំជូតសក់ឲ្យ " Qing Yi និយាយទាំងសម្លេងធម្មតា ។
ដោយលឺសម្លេង Qing Yi និយាយធម្មតាៗ Shu Xing ឆ្ងល់ប៉ុណ្ណាក៏មិនហ៊ានសួរដេញដោលទៀត បានត្រឹមបែរខ្នងដាក់ Qing Yi ឲ្យជូតសក់ឲ្យ ។
Qing Yi ជូតថ្នមនិងយកចិត្តទុកដាក់ដោយមិនហ៊ានប្រេីកម្លាំងខ្លាំងប្រៀបដូចមនេះមិនមែនជាសក់តែជារបស់មានតម្លៃក្នុងជីវិតគេអញ្ចឹង ។
" រួចហេីយ ! " Qing Yi និយាយទៅកាន់ Shu Xing រួចក៏ងេីបឡេីងទៅងូតទឹកដោយមិនបង្អង់ចាំ Shu Xing តបសិនសោះ ។
ដោយស្រង៉ាកចិត្ត Shu Xing ក៏មិនបាននិយាយអីទៀតរហូតដល់ពេលបិទភ្លេីងនាងឃេីញ Qing Yi គេគេងឆ្ងាយពីនាងជាងសព្វដងនាងតែងមានអារម្មណ៏ថា Qing Yi ចម្លែកតែមិនមានភស្តុតាងបញ្ជាក់ ។
ព្រឹកឡើងថ្ងៃថ្មី យេីងឃេីញ Qing Yi ជិះកង់ដឹក Shu Xing ដែលត្រូវធ្វេីការថ្ងៃដំបូង គឺនាងឈ្លាតមែនទែនហេីយក្រោយពីប្រមូលផងភ្លាមគឺដឹកទៅតែម្តងដោយមិនបង្អង់យូរព្រោះខ្លាចហួសម៉ោង ចំណែក Shu Xing បារម្ភពីគេខ្លាំងណាស់ព្រោះឃេីញជិះកង់ធាក់យកៗញេីសហូរពេញក្បាល ។
" ខំធ្វេីការណា ! ចាំល្ងាចខ្ញុំមកទទួល " Qing Yi និយាយទៅ Shu Xing ដែលញញឹមលិបភ្នែកតាមទម្លាប់ ។
" អូខេ " Shu Xing តបតែមួយម៉ាតក៏ដេីរចូលក្នុងបាត់ព្រោះនាងនៅស្រង៉ាកចិត្តនិង Qing Yi មិនទាន់បាត់ផង ។
ក្រោយពីជួបអ្នកគ្រប់គ្រងនិងបានប្រាប់ពីការងារដែលត្រូវធ្វេីរួចរាល់អស់ Shu Xing បានចាប់ផ្ដើមនូវជីវិតជាបុគ្គលិកក្នុងម៉ាតរបស់នាងយ៉ាងរលូនព្រោះចំណេះដឹងដែលនាងមានមិនបានភ្លេចទៅតាមការចង់ចាំរបស់នាងដែរនោះទេធ្វេីឲ្យនាងឆាប់យល់ការងារនិងធ្វេីបានល្អទៀតផង ។ ចំណែក Qing Yi ក៏ជូននាងមកនិងទទួលនាងចេញពីធ្វេីការឥតលោះថ្ងៃប៉ុន្តែមនោសញ្ចេតនារបស់នាងនិង Shu Xing ហាក់ផ្លាស់ប្តូរបន្តិចតាំងពីថ្ងៃដែលនាងធ្វេីឲ្យ Shu Xing ស្រង៉ាកចិត្តមកម្ល៉េះ ។ Shu Xing ក៏ហាក់កំពុងរង់ចាំការបកស្រាយពី Qing Yi ដែរតែមិនទទួលបានចម្លេីយទាល់តែសោះហេីយក៏គ្មានអ្នកណាលេីករឿងនោះមកមកនិយាយផងដែរ ។
នៅម៉ាត :
" សួស្តីអ្នកនាង " បុរសសង្ហាសម្បូរសូកូឡាបាននិយាយទៅ Shu Xing ដែលកំពុងកាន់ម៉ាសុីនស្កេននៅតុគិតលុយក្នុងម៉ាត ។
" ចាស ! គឺមានអ្វីចង់ឲ្យខ្ញុំជួយដែរ ? " Shu Xing ហាក់ឆ្ងល់ហេីយមេីលមុខទៅបុរសនោះតាមសុជីវធម៌បុគ្គលិក ។
" អូ ! បាទគឺចង់សួរអ្នកនាងថាតេីទឹកសុទ្ធនៅម្តុំណាដែរ ? " បុរសនោះសួរដោយព្យាយាមញញឹមបង្ហាញមន្តស្នេហ៍តែចំ Shu Xing គឺចប់ហេីយនាងគ្រាន់តែចង្អុលបង្ហាញកន្លែងរួចក៏ធ្វេីការងារផ្សេងទៀត ។ ចំណែកបុរសក៏មិនអៀនអីដែរដោយដេីរទៅយកទឹកសុទ្ធរួចដេីរមកគិតលុយដូចគ្មានអ្វីកេីតឡេីង ។
" អស់ 7 យន័ ( RMB ឬ យន័ ជាលុយដែលប្រេីនៅប្រទេសចិន ) លោក " Shu Xing និយាយទាំងភ្នែកសម្លឹងមេីលកុំព្យូទ័រ ។
បុរសនោះក៏ដកលុយហុចឲ្យធម្មតាប៉ុន្តែចាត់តាំងពីថ្ងៃនោះមកបុរសនោះមកម៉ាតរាល់ថ្ងៃមិនលោះសោះជួនអង្គុយ ២ , ៣ ម៉ោងក៏មានម្តងទិញទឹកម្តងទិញនំម្តងទិញស្ករ រហូតដល់គេនិង Shu Xing ចាប់ផ្តើមនិយាយគ្នាខ្លះៗទេីបដឹងថាគេឈ្មោះ Yong Le ( យ៉ុង ឡឹ ) ជាកូនរបស់មេប៉ូលីសប្រចាំកោះនេះ ។ គេហាក់ព្យាយាមរកប្រធានបទនិយាយជាមួយ Shu Xing ជាខ្លាំងតែ Shu Xing ចាប់ផ្តើមធុញទ្រាន់ព្រោះមានអារម្មណ៍ថាគេនិយាយច្រេីនពេកហេីយតែធ្វេីម៉េចជាបុគ្គលិកដេញភ្ញៀវក៏មិនបានបញ្ចេញភាពមិនពេញចិត្តក៏មិនកេីតខ្លាចដឹងដល់ថៅកែមានរឿងណាមួយការងារនេះពេទ្យ Lin ជាអ្នកណែនាំទៀត មានតែខាំមាត់សង្កត់ចិត្តតបដោយញឹមៗទៅដែលជាហេតុនាំឲ្យ Yong Le ស្មានថានាងមានចិត្តលេីខ្លួនដែរររហូតថ្ងៃមួយ " តេីអ្នកនាងអាចធ្វេីជាសង្សាររបស់ខ្ញុំបានទេ ? " Yong Le កាន់ផ្កាមួយបាច់លេីកឲ្យ Shu Xing ចំណែក Shu Xing ភាំងមិនទាន់និយាយអីផងស្រាប់តែក្រឡេកឃេីញ Qing Yi ដែលមកទទួលនាងចេញពីធ្វេីការកំពុងមេីលមកខាងក្នុងដោយនាងច្បាស់ណាស់ថាមុននេះ Qing Yi បានឃេីញនិងលឺអស់ហេីយនាងចាប់ផ្តេីមប្រញាប់បេីកទ្វារហេីយរត់ទៅ Qing Yi ដែលកំពុងឈរមេីលទាំងមុខស្មេីរថេង ។

Background Music :
{ Feelings By Lauv }

_______________

Han : ថាទៅធ្វេីការកាលពិតទៅលួចទាក់ទងគ្នា ។
Shu Xing Dead Note : Yunhandebear ✓
Han : 😭 សុំទោសពិតមែន ។

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Место, где живут истории. Откройте их для себя