38. Dark Side Of Qing Yi

395 27 10
                                    

ដោយភាពល្អក់កករផ្នែកអារម្មណ៍រវាងគ្នានឹងគ្នា តាមផ្លូវយេីងមិនបានលឺសម្លេងអ្នកណាផ្តេីមការសន្ទនាទៀតឡេីយ ។ រហូតដល់ Condo ដែល Shu Xing រស់នៅក៏ពុំមានអ្នកណានិយាយស្តីទេ ។

Qing Yi ដែលនៅថ្មឹងជាប់បែបមិនដឹងថាសម្តីណាធ្វេីឲ្យគេខឹងសោះឡេីយ រកនឹកលួងក៏មិនចេញព្រោះមិនដឹងគេខឹងរឿងអី បានត្រឹមសម្លឹងមេីលមុខគេបែបយកចិត្តយកថ្លេីម ។

ពេលនេះ Shu Xing អន់ចិត្ត ខូចចិត្តណាស់តាមត្រង់ នាងខឹងចិត្តជាងគេគឺពេលដែល Qing Yi និយាយដូចពីរនាក់គេត្រឹមជាសង្សារគ្នាធម្មតាៗ អាចបែកគ្នាពេលណាក៏បាន តែចំពោះ Shu Xing គឺខុសគ្នា នាងជាមនុស្សច្បាស់លាស់ខ្លាំងចំពោះរឿងស្នេហា ជាមនុស្សមិនងាយនឹងផ្តេីមចិត្តលេីអ្នកណាម្នាក់ងាយៗទេ តែបេីជ្រុលចិត្តស្រឡាញ់ហេីយគឺនាងរៀបគំរោងថានិងត្រូវរស់នៅជាមួយគ្នាអស់មួយជីវិត មិនមែនមួយឆាវៗដូចភ្លេីងចំបេីងទេ ។ តួយ៉ាងចំពោះ Qing Yi នាងត្រៀមខ្លួនជាស្រេចថានិងត្រូវរស់នៅថែទាំគ្នាអស់មួយជីវិតហេីយ តេីអ្នកណាមិនខឹងបេីដៃគូរម្ខាងទៀតនិយាយសម្តីដូចមុននេះមក ។

" អូន.....អូនចង់ញុំាអីដែរ បងធ្វេីឲ្យ " Qing Yi បេីកទូរទឹកកកយកគ្រឿងផ្សំធ្វេីម្ហូបមកសួរទាំងលំទោនទៅ Shu Xing ដែលមុខមាំតាំងពីក្នុងឡានរហូតដល់ក្នុងផ្ទះ ។

Qing Yi នៅរក្សាអាកប្បកិរិយាសួរទៅ Shu Xing ទាំងដឹងថាអាចនិងមិនបានចម្លេីយអីមកក៏ដោយ ។ ដោយប្រឈមនិងកែវភ្នែកគួរឲ្យអាណិតរបស់ Qing Yi មិនបាន Shu Xing ដកដង្ហើមធំតបទៅអ្នកដែលរង់ចាំចម្លេីយ " ស៊ុបប្រហិតត្រី " និយាយរួចនាងដេីរចូលបន្ទប់សៀវភៅបាត់ដោយអន់ចិត្តដែលគេមិនយល់អារម្មណ៍ ។

សួរថា Qing Yi ពេលនេះសប្បាយចិត្តទេ ? ស្រណុកចិត្តទេ ? ចម្លេីយគឺអត់ ។ តែឲ្យដឹងថាមនុស្សដូច Qing Yi ខ្លាចមុខខ្លាចក្រោយណាស់ ជួនបេីទោះដឹងថាគេខឹងហេីយតែនាងបែរមិនហ៊ានទៅសួរមូលហេតុហេីយលួងលោមគេទេ ចរឹកបែបនេះតែងត្រូវបាន Shu Xing ស្តីឲ្យថាជាគល់ឈេីតែញយ ។ មិនមែនមានចិត្តឌឺឬចង់ផ្ចាញ់ផ្ចាលយកឈ្នះចាញ់អីទេ តែនាពិតជាមិនដឹងពីរបៀបលួងអ្នកដែលខឹងតមសម្តីពិតមែន ខ្លាចសុញថាខ្លួនកាន់តែលួងគេកាន់តែខឹង ។

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Hikayelerin yaşadığı yer. Şimdi keşfedin