21. ឆ្ងាយ

392 19 2
                                        

សម្លេងនាឡិកាបានបន្លឺ តុកៗៗ ក្នុងយប់ស្ងប់ស្ងាត់ហាក់ធ្វេីឲ្យបរិយាកាសមានសំពាធ ។ រាងស្តេីងច្រត់ដៃលេីគ្រែអ្នកជម្ងឺ គ្រាប់ភ្នែកក្រហមឃេីញសសៃ ខំប្រឹងបេីកព្រោះមិនចង់ឲ្យខកខានកាយវិការណាមួយរបស់អ្នកបណ្តូលចិត្ត ។ បេីទោះមិនបានលង់លក់ក្នុងដំណេកពីរយប់ហេីយក្តី ក៏រាងស្តេីងមិនមានអារម្មណ៍ថានឿយហត់ ក៏ព្រោះតែមនុស្សបណ្តូលចិត្តពុំទាន់មានសញ្ញារថានិងភ្ញាក់ដឹងស្មារតីវិញ ។

វេលាកាន់តែរលិចទៅ ការរង់ចាំកាន់តែយូរ ដោយស៊ូនិងភាពងងុយមិនជាប់ Qing Yi ទម្លាក់ត្របកភ្នែកសន្សឹមៗ តែក៏តរតាំងមិនឲ្យលង់លក់និងដំណេកឡេីយ ។

ព្រះសុរិយារះលេីដែនដី រាងស្តេីងដែលបណ្តោងសុឺរ៉ូមនឹងដៃ ដោយពាក់អាវសរនាមជាអ្នកជម្ងឺផងនោះ បេីកភ្នែកយឺតៗ ដោយដៃម្ខាងទៀត ត្រូវនារីម្នាក់បានកាន់ជាប់ ទំនងល្វេីយណាស់មែនហេីយ ទេីប Qing Yi ភាំងភ្លឹកមិនបានទទួលសញ្ញារភ្លាមៗថាអ្នកម្ខាងទៀតភ្ញាក់ពីការបាត់បង់ស្មារតី ។ ទាល់តែកន្លង 3 វិនាទីទេីបទទួលអារម្មណ៍ថា Shu Xing បានភ្ញាក់ដឹងខ្លួនហេីយ ទេីបមានប្រតិកម្មភ្លាមៗដោយស្ទុះទៅឱបអ្នកនៅលេីគ្រែដោយមិនបានឃេីញកែវភ្នែកបដិសេដរបស់គេ ។

" នេះអូនអត់ស្រួលខ្លួនកន្លែងណាទៀត ប្រាប់បងមក បងទៅប្រាប់ Lin Yan " Qing Yi ប្រលែងការឱបរួចសួរទៅ Shu Xing ទាំងកែវភ្នែកបារម្ភ នាងហាក់មិនហ៊ានធ្វេីកាយវិការខ្លាំងខ្លាចប៉ះពាល់ដល់អ្នកម្ខាងទៀត ។

" នេះ នាងជាអ្នកណា ? ហេតុអីខ្ញុំនៅទីនេះ ? " នាងក្រមុំទេីងេីបពីជម្ងឺតបដោយខ្សែរភ្នែកសម្លឹង Qing Yi ពីក្បាលដល់ចុងជេីង កែវភ្នែកបង្ហាញភាពប្រុងប្រយ័ត្ន និងរក្សាគម្លាត ។

" Xing , Xing កុំលេងណា បង...បងគឺ Qing Yi ខ្លា..ខ្លាឃ្មុំរបស់អូន " Qing Yi ថ្លេីមធ្លាក់ដល់បាតព្យាយាមរម្លឹកទំនាក់ទំនងខ្លួន ។

" នាងជាអ្នកណា ? " ដោយមជ្ឈដ្ឋានជុំវិញចម្លែក ចិត្តប្រុងប្រយ័ត្នកេីតមានរឹតខ្លាំង នាងក្រមុំសួរទាំងចិញ្ចើមចងជាប់គ្នា ហេីយព្យាយាមរកដាន មកបញ្ជាក់ពីដេីមចម ។ នាងក្រមុំសម្លឹងមើលនាឡិកានិងថ្ងៃខែលេីជញ្ជាំង ទឹកមុខស្មេីរឡេីងៗក៏ព្រោះបង្ហាញថា គម្លាតពីវេលាដែលនាងជួបឧបត្ទវហេតុ មកពេលនេះគឺ 3 ខែជាងមកហេីយ ។ នាងត្រលប់កែវភ្នែកមកមេីលមុខនារីម្នាក់ដែលមានកាយវិការប្លែកៗ ឱបនាងដោយក្តុកក្តួលមុននេះវិញ មុខមាត់ធម្មតា បេីនៅក្នុងវូងមនុស្សបែបវង្វេងព្រោះមុខសាមញ្ញគ្មានកន្លែងណាទាក់ភ្នែក ការស្លៀកពាក់ក៏ធម្មតា អាវយឺតខោរកាប៊យ ។

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Where stories live. Discover now