41. រនាំងស្នេហ៍

565 33 10
                                        

Lydia ដេីរចេញពីក្រុមហ៊ុនដែលផ្គត់ផ្គង់គ្រាប់កាហ្វេនិងម៉ាស៊ីនកាហ្វេនាងរាល់ដងក្រោយទូទាត់បញ្ជីរចុងខែរួចរាល់ ។ នាងដេីរសុខៗក៏ស្រាប់តែឃេីញបុរសដែលធ្លាប់ជួយនាងថ្ងៃមុនដេីរតាមផ្លូវដោយពាក់អាវធំដូចទម្លាប់ តែមេីលទៅគេដូចអារម្មណ៍មិននៅនឹងខ្លួនសោះទេីបដេីររកបុកសសរភ្លេីងតាមផ្លូវចេះ Lydia ស្រែកឃាត់ទាន់ ។

" អេលោក ! " Lydia ស្រែកហៅ Anthony ដែលទេីបចេញពីប្រជុំក្នុងអគារនេះ កំពុងធ្វេីដំណេីររកឆ្ពោះទៅកាន់ឡានគេវិញ ។

Anthony ក្រឡេកមើលឆ្វេងស្ដាំរកសម្លេងអ្នកដែលហៅ គ្រាន់តែឃេីញវត្តមាន Lydia ភ្លាមគេលេីកចុងមាត់ញញឹមភ្លាមតែម្តង ។

" អូរគឺអ្នកនាង " Anthony ញញឹមរាក់ទាក់ក៏មិនដឹងមូលហេតុអ្វីដែរគ្រាន់តែឃេីញ Lydia ភ្លាមបេះដូងគេលោតញ៉ាប់ដូចគ្រាប់ប៉េងប៉ុងទៅហេីយ ខំឃាត់យ៉ាងណាក៏ឃាត់មិនជាប់ ។

" ចាសគឺខ្ញុំ ថ្ងៃមុនមិនទាន់បានអរគុណលោកឲ្យបានត្រឹមត្រូវផង ប្រញាប់ៗទៅបាត់ " Lydia ញញឹមទន់ភ្លន់តាមអត្តចរិកនាង ។

" បាទ ! មិនអីទេ មិនបាច់គួរសមទេណា " Anthony តបដោយលេីកដៃអេះក្បាល មុខឡេីងក្រហមដូចមនុស្សកំពុងអៀន ។

" ចាស ណាមួយមិញឃេីញលោកដេីរបិះបុកសសរទេីបហៅជួយរំលឹក " Lydia និយាយញោះលេងព្រោះកាយវិការគេអម្បាញ់មិញល្អសេីចណាស់ ។

Anthony បែរមុខក្រហមច្រាលដូចឡេីងឈាម សឹងតែត្បុលទៅណាក៏មិនដឹងអៀននឹង Lydia ផង ខ្មាស់ផង ហាមាត់និយាយមិនចេញបានត្រឹមបិទមាត់វិញឈរភ្លឹកញញឹមអេះក្បាល ។

" សូមទោសផង អ្នកនាង " Anthony តបខ្សោយៗមិនហ៊ានមេីលមុខខាងស្រីចំៗ "

" ហាកក ហិហិ ហេតុអីមកសូមទោសខ្ញុំវិញ " Lydia ដែលញញឹមទន់ភ្លន់រឹតតែទ្រាំមិនបានសភាពគួរឲ្យចង់សេីចរបស់ Anthony ។

" បាទ...គឺ.... " Anthony មុខចង់និយាយតបតែមិនដឹងនិយាយថាម៉េចទៀត ដូចក្មេងប្រុសជំទង់ជួប Crush ចឹង អៀនឡេីងខ្វេរឱនមុខចុះ ។ រហូតដល់ Lydia ស្មានថាការសន្ទនារវាងពួកគេត្រូវបានបញ្ចប់ហេីយ បែរ Anthony និយាយបន្ត

" ខ្ញុំ.....ខ្ញុំឈ្មោះ Anthony Wang រីករាយដែលបានស្គាល់ " Anthony ណែនាំខ្លួនទាំងមិនដឹងមូលហេតុដូចគ្នាថាហេតុអីបានត្រូវណែនាំ ដឹងត្រឹមថាមានកូនចិត្តមួយរុញច្រានហេីយប្រាប់គេក្តែងៗថាឲ្យចាប់ឱកាសនេះឲ្យជាប់ ។ បេីទោះកេីតក្នុងគ្រួសារអ្នកមានស្តុកស្តម្ភ តែគេមិនមែនជាជំពូកកូនប្រុសអ្នកមានចូលចិត្តរញ៉េរញ៉ៃជាមួយស្រីៗដទៃទៀតទេ ពីមុនកាលនៅជាសង្សារ Shu Xing គឺគេតែងរក្សារគម្លាតជាមួយអ្នកដទៃតាមជាក់ស្តែង តែឥឡូវគេខ្លួនមួយទេីបហ៊ាននិយាយជាមួយ Lydia ច្រេីនដល់ថ្នាក់នេះ ។

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Место, где живут истории. Откройте их для себя