16. ការស្រឡាញ់មួយនេះ !!!

388 17 1
                                        

" បងទុកស៊ុមគំនូរនៅណា ? "  ពេលទៅដល់ផ្ទះភ្លាម Shu Xing និយាយទៅកាន់ Qing Yi ដែលកំពុងបែរខ្លួនចាក់សោរផ្ទះ ។ 

" នេះហៅ Yi ថាបែបម៉េចមិញ ? Qing Yi សួរទាំងស្រឡាំងកាំងព្រោះរំភេីបដូចបានញុំាស្ករមួយគីឡូរចឹងតែក៏សួរបញ្ជាក់ព្រោះខ្លាចខ្លួនឯងស្តាប់ច្រឡំ ។

" អូនសួរបងថា បងទុកស៊ុមគំនូរនៅណា ? " Shu Xing មុខក្រហមប្រឹងនិយាយធម្មតាតែចិត្តវិញអៀនមិនស្ទេីរទេ ។

ក្រោយលឺច្បាស់ Qing Yi ស្ទុះវឹងទៅពរ Shu Xing ឡេីងបង្វិលនាងមួយជុំតែម្តងព្រោះគេអរខ្លាំពេករកនិយាយមិនចេញដោយសារតែធ្វេីការងារធ្ងន់ៗដូចប្រុសមកយូរហេីយដូចនេះទម្ងន់ Shu Xing ប៉ុណ្ណឹងមិនធ្ងន់សម្រាប់នាងទាល់តែសោះ ។

" ហេតុ...ហេតុអីក៏ហៅ Yi ប....ប..បង ហេីយ Xing ជាអូ...អូន. " Qing Yi និយាយទាំងត្រដិតព្រោះរាល់ពេល Shu Xing ហៅបែបនេះចិត្តនាងដូចលាបទឹកឃ្មុំអញ្ចឹង ផង់ជ្រៅលេីភាពផ្អែមល្អែមដែលនាងមិនដែលរំពឹងទុកក្នុងថានិងកេីតមានក្នុងជីវិតនាងទាល់តែសោះ ។

" ព្រោះតែ Yi ជាអ្នកមេីលថែនិងរកលុយមកចិញ្ចឹម Xing នោះអី " Shu Xing តោងករ Qing Yi ដោយដៃសងខាងរបស់នាង មុខកាន់តែខិតជិតឡេីងៗនៅពេលនិយាយទៅកាន់ Qing Yi បន្ទាប់មកនាងខ្សិបតិចៗក្បែរត្រចៀក Qing Yi ថា " ណាមួយ Yi ជាអ្នក .....អឺ.... " Shu Xing និយាយបង្អូសហេីយផ្លុំត្រចៀក Qing Yi តិចៗដោយមិនខ្វល់ប្រតិកម្មអ្នកម្ខាងទៀតកំពុងខ្ទប់អាវទេរួចក៏ហួសចូលទៅងូតទឹកបាត់ទុកឲ្យ Qing Yi ឈរដូចរូបចម្លាក់មាត់បេីកធំៗហាក់មិននឹកស្មាននិងសម្តីម្នាក់កំពុងតែងូតទឹកនោះ ។

[ ហិហិ សារីបុិនៗនេះហ៊ានមកលេងសម្តីផងអត់ស្គាល់អ្វីជាអ្វី ] Shu Xing ងូតទឹកបណ្តេីរគិតក្នងចិត្តបណ្តេីរទឹកមុខញញឹមបានចិត្តព្រោះនាងបានសងសឹក Qing Yi ដែលមកញោះនាងកាលនៅហាងគំនូរមុននេះ ។

[ នេះយេីងកំពុងត្រូវគេនិយាយបន្លំមែនទេ ? ] Qing Yi ឈរស្ងៀមធ្វេីមុខមោគៗយឺតៗ និយាយក្នុងចិត្ត ។

Shu Xing ចេញមកជាមួយឈុតគេងដូចរាល់ដងដោយដេីរទៅចុចទូរទស្សន៍មេីលធ្វេីមិនដឹង ដូច Qing Yi ជាខ្យល់មិនខ្វល់ថាខ្លួនឯងជាអ្នកនិយាយសម្តីឲ្យគេមុខក្រហមមុននេះ ។

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Tempat di mana cerita hidup. Terokai sekarang