ខ្យល់ជំនោរបក់ផាយផាត់នាំយកក្លិនប្រៃពីទឹកសមុទ្រ ពន្លឺព្រះអាទិត្យរះ ចិញ្ចែងចិញ្ចាច មនុស្សម្នារ សស្រាក់សស្រាំញ៉ាប់ដៃញ៉ាប់ជេីងធ្វេីការរៀងៗខ្លួន ដោយមានអ្នកនេសាទក៏ចេញទូក អ្នកលក់ភោគផលបន្លែផ្លែឈើក៏រៀបចំទៅទីតាំងដែលលក់ដូរ ស្នាមញញឹមនៅលេីមុខពួកគេបង្ហាញឲ្យដឹងថាពួកគេពេញចិត្តនិងជីវភាពបែបនេះ ។ ប្រជាជនលេីកោះនេះមានប្រមាណ 7000 នាក់ជាងប្រហែល 1120 គ្រួសារដោយមានបុព្វបុរសរស់នៅទីនេះតាំងពីយូរណាស់មកហេីយ ផលិតផលដែលល្បីចេញពីកោះនេះមានដូចជា គ្រឿងសមុទ្រគ្រប់ប្រភេទ ត្រីសមុទ្រ ផ្លែឈេី និងសារាយដែលជាប្រភពចំណូកយ៉ាងចំបងរបស់កោះនេះ គ្រឿងសមុទ្រស្រស់ៗដែលបានមកពីទូកនេសាទរួចគេធ្វេីការដឹកចេញទៅលក់នៅកំពង់ផែទីក្រុងសៀងហៃផងដែរ ។
" មួយទូក ពីរទូក ! " នារីសំបុរសណ្តែកបាយ មានសសៃដៃឡេីងពេញដៃ ម្នាក់ក៏កំពុងអង្គុយកត់គ្រឿងសមុទ្រដែលរៀបនិងចេញយ៉ាងយកចិត្តទុកដាក់ដោយដៃម្ខាងចង្អុលផង មាត់រាប់ផងខ្លាចខុស។
ហេុីយយយ ! នាងក្រមុំងេីបឡេីងពត់ខ្លួនប្រាណដែលអង្គុយកត់រាប់ម៉ោងតាំងពីព្រលឹមស្រាងៗ ទំនងដូចជារួចរាល់ការងារហេីយទេីបងេីបមកបែបនេះ ។
" Qing Yi ! ពូអរគុណមែនទែនដែលខំមកជួយរំខានក្មួយបែបនេះដូចមិនសមសោះ ។ " និយាយចប់គាត់ហុចថង់គ្រឿងសមុទ្រមួយថង់ធំបំណងជូនទៅនារីម្នាក់នោះ ។ តែត្រូវនាងបដិសេដ " ពូ ! ខ្ញុំយកធ្វេីអីបេីហូបរាល់ថ្ងៃហេីយនិង ណាមួយខ្ញុំចង់ហូបខ្ញុំរកខ្លួនឯងបានពូអេីយ ! " នារីត្របកភ្នែកមួយជាន់ មុខមូលតិចៗ ញញឹមទៅកាន់ពូនោះបាត់ភ្នែកអស់ ដៃម្ខាងរុញឲ្យគាត់វិញ ។" "អត់ទេ ! មិនអាចដាច់ខាតឯងជួយពូតាំងពីពូឈឺភ្លាមៗឥឡូវពូធូរស្រាលខ្លាំងហេីយឯងត្រូវទទួលយកដាច់ខាតណា Qing Yi " ។ លោកពូម្នាក់នោះព្យាយាមហុចថង់មិនទម្លាក់ចុះឡេីយដោយបដិសេដពុំបាន Qing Yi យកដោយដៃពីរឱនក្បាលបន្តិចចាត់ទុកជាការអំណរ ។ កាលដែលឃេីញ Qing Yi យកហេីយ លោកពូនោះបង្ហាញស្នាមញញឹមយ៉ាងពេញចិត្ត។ "ស្អែកឯងមិនបាច់មកជួយពូទៀតទេណា ព្រោះពូធូរស្រាលច្រេីនហេីយរំខានឯងច្រេីនពេកពូមិនស្រណុកចិត្តសោះ។ " ពូម្ចាស់ទូកនិយាយទៅកាន់ Qing Yi ដែលឈរកាន់ថង់គ្រឿងសមុទ្រនោះ។ "តែ .... " ឈីងអ៊ីករៀបនិងតបត្រូវគាត់ស្កាត់ " គ្មានតែគ្មាន Matcha អីទេ តែមកទៀតពូខឹងហេីយណា ! " គាត់គំរាមបែបនេះ ។ ជាចុងក្រោយនាងក៏យល់ព្រមរួចក៏លាលោកពូដេីរចេញទៅ ចំណែកពូម្ចាស់ទូកវិញតាមមេីលដំណេីរនាងពីក្រោយរហូតដោយកែវភ្នែកចាស់ទុំមេីលមកក្មេងៗដោយក្តីស្រឡាញ់រាប់អានហេីយក្រវីក្បាលតិចៗនឹកស្តាយអាណិត Qing Yi ដែលជាក្មេងល្អតែត្រូលំបាកតាំងពីតូចដល់ធំ ។
[ Zheng Qing Yi ក្មេងស្រីដែលត្រូវបានជីដូនម្នាក់រេីសមកចិញ្ចឹមតាំងតែពីកូនង៉ែតមកម្ល៉េះក៏ដោយសារមិនដឹងឪពុកម្តាយជាអ្នកណាជីដូនដែលរេីសមកនោះសម្រេចចិត្តដាក់ត្រកូលតាមគាត់ដល់សព្វថ្ងៃ ។ ]
ព្រះអាទិត្យជះពន្លឺមកលេីផ្ទៃសមុទ្រធ្វេីឲ្យផ្លាតចេញពណ៌មាសគួរឲ្យគយគន់ ខ្យល់បក់ផាយផាត់នាំយកក្លិនសមុទ្រមកជាមួយ ចាបយំអឺងកងញុំាងឲ្យទស្សនិយភាពនេះសមប្រាកដឥតឧបមា ។ មួយសន្ទុះក្រោយមកយេីងឃេីញ Qing Yi ដេីរមកដល់គ្លីនិកពេទ្យតែមួយប្រចាំកោះនេះរួចស្រែកដោយមិនញញេីតថា "
Lin Yan យេីងមានរបស់ផ្ញេីរតែមកយឺតសុីអស់ឥឡូវនិងហា ! " និយាយរួចរកកៅអីអង្គុយដោយខ្លួនឯងដូចគ្មានខ្លាចក្រែងចិត្តម្ចាស់គ្លីនិកអីសោះ " ។ មួយសន្ទុះក្រោយមកគេឃើញមាឌល្អិតពាក់វែនតាចេញមកពីក្នុងរួចបន្ទរថា " ស្អីគេបានមកពីណាហា ឃេីញបាត់មួយថ្ងៃ មកវិញបានរបស់ ឯងសង្ស័យណាស់វេុីយ " ។ មាត់និយាយតែដៃកំពុងចាប់ហែកមេីលខាងក្នុង ។ " ជុកៗៗៗ ស្អាតបាតជាពេទ្យចេះដឹងដែរតែការគិតខ្មៅកខ្វក់ ! " Qing Yi ក្រឡាប់ភ្នែកឡេីងលេីបែបជ្រេញ ។ " អួយសុទ្ធខ្មៅកខ្វក់នោះអ្នកអត់ខ្មៅប្រាប់ម៉ោថាបានមកពីណា បេីយេីងមិនឃេីញឯងចុះទូកផង " " អេីយនិយាយច្រេីនណាស់ បានសុីហេីយនៅបិទមាត់មិនជិត គ្រូពេទ្យស្អីមាត់ដាចម្ល៉េះ គឺពូឡូងគាត់ឲ្យព្រោះយេីងទៅជួយគាត់ ដំបូងថាមិនយកទេ តែគាត់នៀកចេះតែរុញមករហូតបដិសេដមិនបានទេីបយកមក ។ " " ឃេីញទេ ជួយគេចង់បានរបស់ ! " គ្រូពេទ្យ Lin និយាយញ៉ោះព្រោះដឹងច្បាស់ពីចរិក Qing Yi បែបណាទេីបហ៊ាននិយាយអញ្ចឹង ។ ដូចព្រៀងទុក Qing Yi ឆេវតែម្តង ភ្នែកតឹងៗខំប្រឹងបេីកស្រែកថា " នែ អាគ្រូពេទ្យហេងសយ មាត់ដាច់ហេីយមេីលអ្នកដ៏ទៃអាក្រក់ទៀត ប្រយ័ត្នឯងវៃដូចកាលនៅក្មេងណា " និយាយរួចធ្វេីជាច្របាច់ករគ្រូពេទ្យ Lin ។ ពួកគេតែងតែញ៉ោះគ្នាទៅមកបែបនេះតាំងតែពីតូចដល់ធំ ពួកគេជាមិត្តក៏ដូចជាគ្រួសារតែមួយដែរ គឺរាប់អានគ្នាតាំងពីតូចៗ មនោសញ្ចេតនាកាត់ផ្តាច់មិនបានទេដូចបងប្អូនគ្នាអញ្ចឹង ។ " យេីងទៅវិញហេីយ ប្រញាប់ទៅប៉ះមងផង " និយាយដេីរចេញទៅមិនចាំយូរ ដោយទុកឲ្យគ្រូពេទ្យលីង សេីចគ្រវីក្បាលតិចៗ ។ Qing Yi ដេីរយឺតៗ មិនប្រញាប់ ស្រស់ស្រូបខ្យល់សមុទ្រ នាងស្រឡាញ់ទីនេះ ជាទឹកដីដែលនាងធំធាត់ឡេីង ជាទឹកដីដែលផ្តល់ជីវិតដល់នាង នាងមានមោទនភាពដែលបានរស់នៅទីនេះហេីយក៏មិនដែលគិតថាមានថ្ងៃចាកចេញពីទីនេះទេ ។ ក្រោយបានដេីរបន្តិចនាងមានអារម្មណ៍ថាមិនស្រួល ព្រោះនាងដូចឃេីញនារីម្នាក់ដេកសន្លប់ស្ដូកស្តឹងនៅច្រាំងសមុទ្រ ដោយមន្ទិលសង្ស័យនាងចាប់ផ្តេីមរត់ទៅយ៉ាងលឿនទៅដល់ច្រាំងនោះ ។ " អ្នកនាង ....អ្នកនាង ..." Qing Yi ព្យាយាមអង្រួននាងក្រមុំដែលសន្លប់នោះជាអកុសលនៅតែមិនបានផល ។ ដោយអស់ជម្រេីសនាងបីនារីម្នាក់នោះរួចរត់ទៅគ្លីនិកមិត្តនាងដែលនាងទេីបចេញអម្បាញ់មិញ ។ ការដែលឃេីញមិត្តភ័យស្លន់ស្លោបីមនុស្សប្លែកមុខចូលមកដល់ដោយអាការះសន្លប់ស្តូកស្តឹងបែបនេះ វិជ្ជាជីវៈជាពេទ្យរបស់ Lin Yan បានលេចឡេីងភ្លាមៗ ដោយឲ្យគិលានុបដ្ឋាយិការៀបចំដាក់គ្រែរួចចាប់ផ្តេីមពិនិត្យដោយម៉ត់ចត់ ។ ក្រោយពីពិនិត្យអស់រយះពេល ២ ម៉ោងលទ្ធផលក៏ចេញមក Lin Yan សួរទៅកាន់ Qing Yi ថា " តេីឯងឃេីញនាងនៅឯណា ? នាងមេីលទៅមិនមែនមនុស្សលេីកោះយេីងទេ " Lin Yan និយាយដោយទឹកមុខឆ្ងល់ ។ " គឺយេីងឃេីញមុននេះនៅច្រាំងសមុទ្រស្មានថា ដេកលក់ក្បែរទឹកក៏ខំដាស់ តែដាស់យ៉ាងណាមិនភ្ញាក់ទេីបស្លន់ស្លោរមកបែបនេះ ។ " Qing Yi និយាយធ្វេីមុខម៉ក់ៗ " សំណាងហេីយជួយទាន់ពេលបេីមិនអញ្ចឹងស្ថានការណ៍ស្រោចស្រង់លែងបានហេីយ " Lin Yan ក្រវីក្បាលរួចនិយាយបន្ត " នាងប៉ះទង្គិចផ្នែកក្បាលដែលធ្វេីឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ អាចនិងមិនចងចាំរឿងរ៉ាវទាំងស្រុងរបស់នាង មិនដឹងពីអត្តសញ្ញាណខ្លួនឯងផងដែរ " និយាយចប់លីយៀនលេីកវែនតាបន្តិច ។ "តេីពេលណានាងដឹងខ្លួនវិញ ហេីយពេលណានាងមានការចងចាំវិញ !!! " Qing Yi ឧទានព្រោះតែភ្ញាក់ផ្អេីលថាមានរឿងបែបនេះពិតមែន ព្រោះអាបាត់បង់ការចងចាំស្អីនិងធ្លាប់តែឃេីញក្នុងរឿងឥឡូវមកស្រស់ៗអញ្ចឹង នាងឆ្លេរឆ្លារហេីយ ។ " គឺប្រហែលជា ២ ៣ ថ្ងៃទៀតនាងនិងភ្ញាក់មកវិញហេីយមិនអីទេ តែបេីអារឿងចងចាំនិងយេីងមិនច្បាស់ដែរព្រោះអ្នកខ្លះប្រេីពេលតែ ១ សប្តាហ៍គេចាំវិញ ចំណែកអ្នកខ្លះ ១ខែ ១ឆ្នាំ ១០ឆ្នាំ ទៅក៏មាន " គ្រូពេទ្យ Lin និយាយ ។ ចំណែក Qing Yi បានត្រឹមចំហរមាត់ ធ្វេីមុខឡេឡេីររកកល់និយាយមិនចេញ ។ បានហេីយអ្នកជម្ងឺរមកទៀតហេីយឯងអាចទៅមេីលនាងបាន លីងយៀននិយាយរួចដេីរទៅបាត់ ។ Qing Yi ដែលឈរក្បែរនោះបានត្រឹមដេីរចូលបន្ទប់អ្នកជម្ងឺដេីម្បីទៅមេីលនារីដែលនាងជួយ ។ Qing Yi ហាក់ជាប់គាំង ដេីរលែងទៅមុនក្រោយពីបានឃេីញសម្រស់នារីដែលដេកនៅលេីគ្រែអ្នកជម្ងឺយ៉ាងស្ងៀមនោះ ។ [ ក្នុងចិត្ត " ព្រះអេីយ ! តាំងពីកេីតមកមិនដែលជួបអ្នកណាស្អាតដូចគេនោះទេ ច្រមុះស្រួច ទម្រង់មុខពងក្រពើ ប្រជ្រុយចុង
ចិញ្ចេីមមួយគ្រាប់នោះហាក់កាន់តែលេីកសម្រស់នាងថ្វេរដង នាងដូចនិងនាងមឆ្ឆារនៅក្នុងរឿងណាស់ ទេៗ នាងស្អាតជាងក្នុងរឿងទៅទៀត " ] Qing Yi ឈរភ្លឹកគិតតែឯង ។{ អធ្យាស្រ័យចំពោះកន្លែងដែលនិយាយពីបញ្ហារបាត់បង់ការចង់ចាំ ចំពោះបងៗដែលរៀនពេទ្យសូមកុំប្រកែរប្រកាន់អីព្រោះជាតម្រូវការសាច់រឿង 😖 សម្រាប់បច្ចេកទេសក្នុងការនេសាទក៏ដូចគ្នាខ្ញុំនិងព្យាយាម research ពត៌មានបន្ថែមទៀត ។ សូមអរគុណចំពោះការអានរបស់លោកអ្នក Bye }
DU LIEST GERADE
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
RomantikShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...