11. ចំណោទបេះដូង !!!

379 23 2
                                        

តាមផ្លូវ Qing Yi មិននិយាយអីសូម្បីមួយមាត់នាងធាក់កង់យឺតៗទាំងស្ងាត់ស្ងៀមរហូតដល់ផ្ទះ ។
" មិនបាច់ចាំបាយយប់ទេ ញាំមុនទៅ " Qing Yi និយាយចប់ក៏បង្វែរក្បាលកង់ជិះចេញទៅបាត់ដោយទុក Shu Xing នៅឈរមុខផ្ទះមេីលនាងចេញទៅ ។ Shu Xing កេីតចិត្តខឹងដែល Qing Yi មិនស្តាប់នាងបកស្រាយហេីយទុកនាងចោលទៀតកេីតក្តៅចិត្តឆេវបិទទ្វារផ្ទះមួយទំហឹង ។
ក្រោយពីចេញមក Qing Yi បានព្រលែងទឹកភ្នែកដែលទប់មកនេះហូរមកតាមសម្រួលនាងជិះកង់ជុំវិញកោះដោយមិមខ្វល់ពីកែវភ្នែកអ្នកដ៏ទៃជាចុងក្រោយនាងបានឈប់នៅហាងកាហ្វេរបស់ Lydia ហេីយចូលទៅ ។
" អរសួរស្ដីបងយកដដែលមែនទេ ?" បុគ្គលិកទីនោះសួរ Qing Yi ដែលកំពុងឈរភ្លឹក ។
" ចាស ! " តបរួច Qing Yi ហុចប្រាក់ហេីយក៏ឡេីងលេីបាត់ដោយមិនរង់ចាំលុយអាប់ព្រោះខ្លាចគេឃេីញទឹកភ្នែកនាងដែលកំពុងហូរសំណាងហេីយដែលក្នុងហាងគេដាក់អំពូលពណ៌ពងមាន់មេីលមិនសូវច្បាស់ ហេីយមនុស្សក៏មិនសូវមានព្រោះមិនមែនថ្ងៃចុងសប្តាហ៍ ។
" គឺថាបង Lydia ភ្ញៀវពិសេសបងមកហាងហេីយមេីលទៅគាត់ដូចជាអារម្មណ៏មិនល្អសោះ " បុគ្គលិកក្នុងហាងចំណាំ Qing Yi បានក៏ខលប្រាប់ថៅកែខ្លួនព្រោះមេីលទៅថៅកែគាត់យកចិត្តទុកដាក់លេីម្នាក់នៅជាន់លេីនោះណាស់ឲ្យតែពេលម៉ោ Drink គាត់គឺថៅកែជាអ្នកឆុងផ្ទាល់ដៃតែម្តង ។
" និយាយពី Qing មែនចាំបន្តិចខ្ញុំទៅដល់ឥឡូវហេីយ " Lydia ដែលទេីបចេញពីហាងមុននេះក៏បកក្បាលឡានទៅហាងវិញ ។
ចំណែកឯ Qing Yi ដែលកំពុងអង្គុយអួលណែនក្នុងទ្រូងម្នាក់ឯងនៅជាន់លេីនេះកំពុងអារម្មណ៍ហោះហេីរដល់ណាក៏មិនដឹងសូម្បីតែមានមនុស្សនៅខាងក្រៅមួយសន្ទុះហេីយក៏មិនងាកមកទៀត ។
" Qing " Lydia ហៅ Qing Yi តិចៗព្រោះនាងមករៀងយូរដែរហេីយក៏មិនហ៊ានរំខានព្រោះឃេីញ Qing Yi អង្គុយកន្ដោចកន្ដែងម្នាក់ឯងហេីយពោរពេញដោយទុកសោក នាងឃេីញបែបនេះបេះដូងក៏ឈឺចាប់តិចៗ ដោយកែវភ្នែកបង្ហាញការបារម្ភ ។
" អូ ... អូ Lydia " Qing Yi ដូចភ្ញាក់ពីដេកដោយសម្លេងហៅរបស់ Lydia
" គឺនេះជា drink របស់ Qing " និយាយរួច Lydia ដាក់កាហ្វេលេីតុនិងមានលុយដែល Qing Yi ឲ្យអម្បាញ់មិញភ្ជាប់មកជាមួយ ។
" អូ ! អរគុណ ! " Qing Yi តបដោយអារម្មណ៍ហោះហើរនិងមុខកំពុងសេដភ្នែកដូចក្រហមៗទេីបយំហេីយទៀត ។
" មានរឿងអី Qing អាចប្រាប់ខ្ញុំបានណាព្រោះយេីងជាមិត្ត ! " Lydia និយាយទាំងព្រួយបារម្ភព្រោះស្ថានភាព Qing Yi ពេលនេះដូចមិនស្រួលសោះ ។
" អរ កុំបារម្មណ៌ពីខ្ញុំ ខ្ញុំមិនអីទេ Lydia " Qing Yi ព្យាយាមញញឹមទាំងក្នុងចិត្តប្រេះស្រាំហេីយច្របូកច្របល់ ។
" ហឹម ! នៅថាមិនអីទៀតតែបេី Qing មិនចង់និយាយខ្ញុំក៏មិនបង្ខំ Qing ដែរ " Lydia និយាយដោយយល់ពីទឹកចិត្ត Qing Yi ពេលនេះ ។
បរិយាកាសបែរស្ងប់ស្ងាត់លឺតែសម្លេងខ្យល់ដង្ហើមនិងបទចម្រៀងល្វេីយៗ មួយសន្ទុះក្រោយយេីងលឺសម្លេង Qing Yi បន្លឺឡើង " អឹម Lydia " គេបានហៅ Lydia តិចៗដូចកំពុងស្ទាក់ស្ទេីរថាគួរនិយាយឬអត់ ។
" ចាស ! " Lydia ងេីបមេីលមុខ Qing Yi ដែលអង្គុយទល់មុខនោះ ។
" តេីខ្ញុំពិតជាអាចប្រាប់បានហេស ? " Qing Yi ស្ទាក់ស្ទើរអមនិងទឹកភ្នែកជាប់រោមភ្នែកនាងតិចៗ ។
" អឹម ! វាជារឿងសម្ងាត់របស់យើងទាំង ២ គ្រូពេទ្យ Lin ក៏ខ្ញុំមិនប្រាប់ដែរ តែបេី Qing មិនទាន់ចង់ប្រាប់ក៏បានខ្ញុំមិនបង្ខំចិត្តទេណា ថ្ងៃណាដែលចង់ប្រាប់ឬមិនសប្បាយចិត្តអាចខលមកខ្ញុំគ្រប់ពេលណា ! " Lydia និយាយដោយសម្លេងទន់ភ្លន់ ។
" ហឹមមមម ! តេីជារឿងធម្មតាទេដែលយេីងមានចិត្តស្រឡាញ់ទៅបុគ្គលម្នាក់ទៀតដែលគេក៏ជាស្រីដូចគ្នា ? ការស្រឡាញ់នេះតេីវាខុសឆ្គងទេ ? " Qing Yi និយាយដែលឱនមុខចុះរង់ចាំចម្លើយ ។
Lydia ក្រោយលឺភ្លាមនាងបានបេីកភ្នែកធំៗតែក៏តូចទៅវិញដូចធម្មតាគ្មានអីកេីតឡេីង " ការស្រឡាញ់មិនអាចហាមបានទេ Qing ជួនកាលយេីងដឹងថានិងមិនមានផលល្អតែទឹកចិត្តដែលចង់ក្បែរចង់ថែក៏នៅតែមានបេីទោះបីដឹងហេីយថាមិនអាចទៅរួចក៏នៅតែចង់សាកល្បង ។ ស្នេហាមួយនេះវាពិបាកដេីរតែបេីជ្រុលជាលង់ខ្លួនហេីយក៏គួរតែរីករាយនិងទទួលយកវាហេីយកាន់ដៃគ្នាឆ្លងឧបសគ្គទៅមុខ បេីទោះបីថ្ងៃក្រោយបែកគ្នាយ៉ាងណាក៏បានកសាងអនុស្សាវរីយ៏ល្អៗជាមួយគ្នានិងចង់ចាំពីភាពកក់ក្តៅដែលបានផ្តល់ឲ្យគ្នាកាលគ្រានោះដែរដោយមិនមានពាក្យថាស្តាយក្រោយ ។ " Lydia និយាយដោយកែវភ្នែកសម្លឹងមើលមុខ Qing Yi ចំៗ ។ ចំណែក Qing Yi ដែលកំពុងអង្គុយគិតលេីសម្តី Lydia មុននេះក៏មិនបានចាប់អារម្មណ៍លេីក្រសែភ្នែក Lydia បាញ់យកមកខ្លួនដែរ ។ ក្រោយពីនិយាយជាមួយ Lydia រួច Qing Yi ក៏មានអារម្មណ៍ថាស្រាលចិត្តហេីយក៏យល់ច្បាស់ពីទឹកចិត្តខ្លួនឯងដែរ ។ នាងញញឹមតិចៗរួចអរគុណទៅ Lydia ដែលផ្តល់កម្លាំងចិត្តមកនាង នាងគិតថានាងនិង Lydia បានវិវឌ្ឍន៌ពីម៉ូយកាហ្វេទៅជាមិត្តភក្តិយល់ចិត្តហើយ ។
" អញ្ចឹងជួយខ្ចប់ carbonara ឲ្យផងណា ! " Qing Yi ញញឹមលិបភ្នែកតាមទម្លាប់ព្រោះពេលនេះនាងបានយល់ពីចិត្តខ្លួនឯងហេីយនាងប្រញាប់ទៅប្រាប់ពីទំហំចិត្តនាងទៅកាន់ Shu Xing ។
" អូខេ ៗ ម៉ូយដុំ " Lydia ញញឹមតបហេីយបែរខ្លួនចុះក្រោម ។ គ្រាន់តែបែរខ្លួនភ្លាម Lydia បានទម្លាក់ស្នាមញញឹមដែលបង្ខំចិត្តនេះភ្លាមនាងដេីរទៅប្រាប់បុគ្គលិកដូចគ្មានរឿងអីកេីតឡេីង ។
" សំណាងល្អណា ! " Lydia និយាយទៅកាន់ Qing Yi ដែលកំពុងកាន់ថង់ម្ហូបរៀបនិងដេីរចេញ ។
Qing Yi តបដោយស្នាមញញឹមរួចឡេីងកង់ជិះទៅបាត់ ។
" អា Mey ហាបិទហាងទៅកំដរបងផឹកតិច " Lydia និយាយទៅកាន់បុគ្គលិកខ្លួនរួចដេីរទៅអង្គុយនៅតុ ។
" អៅ ... អូខេបង ! " និយាយរួច អា Mey បានរៀបចំទាញទ្វារបិទត្រូវប្រុសស្រីមួយគូរស្ទាក់ ។
" ហាកក ឆាប់បិទម៉េសម៉ោងទឹម ៨ ? " ខាងប្រុសនិយាយ ។
" ថៅកែបាត់បង់ស្នេហា ផឹកតិចតួច ម៉េចចង់ចូលរួមអត់បងៗ " អា Mey សួរ
" អូរមិនបាច់ទេអញ្ចឹង អរគុណច្រេីនប្អូន " និយាយក៏នាំគ្នាដេីរចេញទៅ ។
ចំណែក Qing Yi ជិះកង់ដោយក្នុងចិត្តភ័យអរតិចៗ អារម្មណ៍មួយនេះមានតែធ្លាប់សារភាពស្នេហ៍ទេទេីបយល់ ។ ចិត្តអរព្រោះនាងបានយល់ពីចិត្តខ្លួនឯងច្បាស់ចំណែកចិត្តភ័យក៏ដោយសារខ្លាច Shu Xing និយាយថាគេមានអារម្មណ៍ល្អចំពោះម្នាក់ប្រុសនោះ ។
" ក្រាក ! " សម្លេងទ្វារបេីកឡើង Qing Yi ដេីរចូលផ្ទះយឺតៗព្រោះពេលនេះផ្ទះឡេីងងងឹតស្លុបគ្មានពន្លឺ ចំណែក Shu Xing កំពុងអង្គុយចាំនាងនៅលេីក្នុងផ្ទះគ្រាន់តលឺសម្លេងនាងមកវិញភ្លាម Shu Xing បានបេីកភ្លេីងដែលធ្វេីឲ្យចែងចាំងពន្លឺពេញផ្ទះហេីយងេីបមេីលមុខ Qing Yi ទាំងត្រជាក់ស្រេបកែវភ្នែកមុតមាំ ។ Qing Yi ចុកទ្រូងតិចៗក៏មិនបាននិយាយអ្វីដែរ នាងព្យាយាមសម្រួលចិត្តរួចនិយាយទៅកាន់ Shu Xing " ញុំាអីនៅ ! ខ្ញុំខ្ចប់អាហារមក ... " មិនទាន់និយាយចប់ស្រួលបួលផង Shu Xing បានស្ទុះទៅគប់ប្រអប់អាហារចោលនៅលេីដីតែម្តងព្រោះនាងខឹងនាងខឹងដែរ Qing Yi ដឹងហេីយលឺហេីយថានាងមិនចូលចិត្តឲ្យគេទៅទីនោះហេីយក៏មិនចូលចិត្តឲ្យនាងនិងម្ចាស់ហាងនោះស្និទ្ធស្នាលគ្នាអ្នកភ្នែកភ្លឺគេមេីលដឹងទាំងអស់ថាម្ចាស់ហាងនោះមានចិត្តទៅលេី Qing Yi ហេតុអីក៏ Qing Yi នៅតែចូលចិត្តទៅទៀត ? យ៉ាងម៉េចទុកធ្វេីជាកង់សាគួរមែនទេ ដែលរង់ចាំថ្ងៃណានាងចាកចេញនិងអាលបានទាក់ទងគ្នាបេីកចំហរ ។
" ម៉េចក៏ធ្វេីបែបនេះ ! " Qing Yi ដែលភាំងនិងសកម្មភាពអម្បាញ់មិញក៏ភ្ញាក់ឡេីងរួចសួរទៅ Shu Xing ទាំងសម្លេងញ័រក្នុងចិត្តឈឺស្ទើរផ្ទុះទៅហេីយ ។
" ម៉េច ? ប៉ះមិនបានទេមែនអត់ ? ស្រឡាញ់ម្នាក់និងខ្លាំងណាស់ហេស ? " Shu Xing តបទាំងខឹងដៃឡេីងញ័រអស់ហេីយ ។
" និយាយហេតុផលនិងគ្នាខ្លះបានអស់ ? ឬក៏ចាប់ផ្តើមធុញទ្រាន់និងខ្ញុំបានជាខ្ញុំធ្វេីអីក៏មិនដែលត្រូវចិត្តរហូតចឹង ? " Qing Yi តបដោយភ្នែកក្រហមសម្លឹងមេីលមុខ Shu Xing
" នេះនិយាយចង់បានន័យថាម៉េច ? អ្នកណាធុញនិងអ្នកណាឲ្យប្រាកដសុខៗក៏គេចចេញ ម្តងក្តៅម្តងត្រជាក់ ។ អឺត្រូវបេីនាងមានជម្រើសខ្ញុំក៏មានជម្រើសដូចគ្នាខ្ញុំភ្លេចថាទំនាក់ទំនងពួកយេីងគ្រាន់តែជាអ្នកស្នាក់អាស្រ័យនិងម្ចាស់ផ្ទះ ។ " និយាយរួច Shu Xing ដេីរទៅបន្ទប់បាត់ដោយទុក Qing Yi នៅឈរទីនោះម្នាក់ឯង ។
Qing Yi បានកេីបម្ហូបដែលកំពប់លេីដីនោះម្តងបន្តិចៗប្រៀបដូចកំពុងកេីបកម្ទេចបេះដូងដែលបានបែកជ្រុះចេញពីខ្លួនមុននេះ ទឹកភ្នែកនាងស្រក់លេីក្តាររនៀបធ្វេីឲ្យមានស្នាមលេីឈេីអារម្មណ៏ភាពក្លាហានដែលរកនិយាយពីទឹកចិត្តនាងទៅកាន់ Shu Xing ក៏បានរសាយ ។ សម្តីដែល Shu Xing និយាយមកកាន់នាងមុននេះដូចចម្រៀងគាំងឌីសគឺវិលវល់ទៅមកពេញខួរក្បាលនាងជានិច្ច ។ ដោយមិនចង់ប្រឈមមុខនិង Shu Xing ក្នុងបន្ទប់នាងបានគេងនៅលេីគ្រែជេីងគ្រុងក្បែរបង្អួចនោះដោយមិនបានទៅគេងក្នុងបន្ទប់ទេ ។ ចំណែក Shu Xing កាលដែលចាំយូរហេីយនៅតែមិនឃេីញ Qing Yi មកនាងកេីតចិត្តខឹងកាន់តែខ្លាំងដឹងអត់ថានាងទ្រាំប៉ុណ្ណាប៉ុន្មានថ្ងៃនេះ ។ ប៉ុន្មានថ្ងៃនេះ Qing Yi ចម្លែកដាក់នាងណាស់មិនមកជិតក៏មិនស្និទ្ធស្នាលដូចពីមុនគ្រាន់តែនាងប៉ះគេគេគ្រវាសចេញភ្លាមរៀងរត់ៗពីនាង ក៏ចាប់ផ្តើមគួរសមដូចអ្នកស្គាល់គ្នាធម្មតាតែនាងមិនចង់បានបែបនេះទេ នាងនឹកភាពស្និទ្ធស្នាលរវាងនាងនិង Qing Yi នាងខឹងនឹងគេដែលប៉ុន្មានថ្ងៃនេះគេទុកនាងចោលមិនខ្វល់មិនសួរនាំធ្វេីដូចអ្នកដ៏ទៃប្រៀបដូចឆ្លាក់ឆ្អឹងត្រីអញ្ចឹងទៅមិនទៅនៅមិននៅ ហេីយមានរឿងភ្លាមទុកនាងចោលនៅផ្ទះម្នាក់ឯងទៅរកម្នាក់ស្រីនោះដែលដឹងហេីយថាម្នាក់នោះមានចិត្តលេីគេ ។ យប់នេះនិងចារ្យហេីយថាមានអ្នកដេកយំ ១ គូរតែម្តងគឺម្នាក់ដេកក្រៅនុងយំម្នាក់ទៀតដេកយំឡេីងជោគខ្នេីយអស់ហេីយក្នុងបន្ទប់ ។

( Han :កាលពិត Qing Yi អត់ដឹង Lydia ស្រឡាញ់គេទេនិយាយមែន 😷 មនុស្សគ្នាមោគៗ slowៗ ចង់ងាប់គ្នាមិចដឹងតែសំខាន់អ្នកជុំវិញខ្លួនគេមេីលដឹងអស់ហេីយអត់តែអាលិប 🤭 )

Background Music :
{ That Way By Tate McRae & Jeremy Zucker }

________________

Han : បេីពិបាកពេក Han ចូលខ្លួនសុំថែចែ Lydia ជំនួសក៏បាន !
Shu Xing Dead Note : Yunhandebear has been deleted .
Han : 🤓😁🤗

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Dove le storie prendono vita. Scoprilo ora