បរិយាកាសភូមិគ្រឹះត្រកូល zhang ពេលនេះលែងតានតឹងដូចមុនហេីយ ក៏ព្រោះអ្នកនាងធំប្រចាំគ្រួសារវិលមកដោយសុវត្តិភាព ។ លោក Zhang Yi និង ភរិយាបានធ្វើការស្វាគមន៍កូនដោយត្រេកអរទឹកចិត្តជាម្តាយឪពុក កាលដែលឃេីញកូនសុខសប្បាយនោះមុខជាឥតខ្ចោះពេកក្រៃ ។
អាហារពេលល្ងាចបានប្រារព្ធឡេីងយ៉ាងហឹកហាក់ ដែលជាអាហារជាជុំគ្រួសារក្រោយពេលបែកបាក់ ៣ ខែ មកនេះ ។
" នេះកូន យ៉ាងម៉េចហេីយ ? តិចទៀតដុកទ័រ Lim គាត់និងមកកូនអត់ស្រួលកន្លែងណាប្រាប់គាត់ " អ្នកស្រី Zong Lin ជាម្តាយបង្ហាញទឹកមុខព្រួយបារម្ភ តែក៏ធូរចិត្តដែលកូនមិនមានកេីតរឿងអី ។
" ដូចជា មិនអីដែរ ! " Shu Xing តបដោយសម្លេងត្រជាក់តាមចរិកជាក់ស្តែងដូចរាល់ដង បេីទោះទឹកចិត្តនឹករលឹកគ្រួសារនិងម្តាយ ក៏មិនអាចធ្វើកាយវិការ ប្រណេកប្រណាក់ដូចកាលនៅកុមារបាន ។
" ទេ ម៉ាក់គិតថាហៅដុកទ័រនៅបារាំងមកឆែកមេីលបញ្ជាក់ទេីបម៉ាក់ទុកចិត្ត " និយាយរួច អ្នកស្រី Zong Lin លេីកទូរស័ព្ទខលទៅមេការ ឲ្យគេរៀបចំ ។
Shu Xing បានត្រឹមញញឹមតិចៗគ្រវីក្បាលរួចបន្តមេីលរបាយការណ៏ក្រុមហ៊ុនក្នុង Laptop បន្ត ។ នាងលេីកទូរស័ព្ទដៃខលទៅលេខានាងដេីម្បីផ្តែផ្តាំការងារ ។ ក្រោយទម្លាក់ទូរស័ព្ទភ្លាម ម៉ាក់នាងដែលអង្គុយក្បែរនោះភ្លាត់មាត់ក្តែងៗ
" នេះកូនមិនសម្រាកសិនទេហី ការងារចាំឲ្យ Bettie ជំនួសសិនក៏បាន នេះទេីបមកពីលំបាកកាត់ព្យុះភ្លៀង ។ " អ្នកស្រី Zong Lin ជាម្តាយជ្រួញចិញ្ចើមតិចៗ មិនពេញចិត្តនិងកូនដែលខំធ្វើការ មិនខ្វល់ពីសុខភាពខ្លួនឯងបែបនេះ ។
" ឲ្យសម្រាកយ៉ាងម៉េច បេីកញ្ច្រោងកញ្ចាស់នោះចេញកន្ទុយតិចៗហេីយ " Shu Xing ញញឹមចុងមាត់កែវភ្នែកមុតស្រួច ។ កេីតក្នុងគ្រួសារស្តុកស្តម្ភ មានឋានៈនិងមុខមាត់ក្នុងសង្គម មនុស្សចរឹកបែបណានាងសឹងមេីលធ្លុះដល់ក្រយៅ អ្នកណាមកជិតនាងមានបំណងអី បានប្រយោជន៍អីខ្លះ នាងដឹងច្បាស់ក៏ព្រោះបែបនេះនាងមានចិត្តប្រុងប្រយ័ត្នជាមួយអ្នកជុំវិញខ្លួនជានិច្ច រហូតទៅជាមនុស្សបេះដូងថ្មរ ចិត្តដាច់គ្មានមេត្តា ។
YOU ARE READING
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
RomanceShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...
![Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]](https://img.wattpad.com/cover/284766764-64-k991245.jpg)