កង់បានឈប់នៅហាងផ្តិតរូបហ្វីលតែមួយគត់លេីកោះ Qing Yi ចុះទៅយកដោយឲ្យ Shu Xing ចាំនៅលេីកង់ ។ យេីងឃេីញ Qing Yi កាន់រូបមកជាមួយដេីរផ្លូវមិនត្រង់រវល់តែមេីលរូបថតជក់ចិត្តដិតអារម្មណ៍ ។
" Yi ដេីរមេីលផ្លូវផងមេីលដួលឥឡូវនិង ! " Shu Xing ហៅ Qing Yi ដែលដេីរឱនចុះក្រោម ។
" អូរ ៗ " Qing Yi ប្រញាប់ដាក់រូបថតទុកក្នុងនិងកាបូបរួចដេីរត្រហេបត្រហបមក ។
" យ៉ាប់ណាស់ដូចកូនក្មេងចឹង ចេះនៅម្នាក់ឯងបានដល់ធំបុិនណាណី " Shu Xing ឱបចង្កេះរួចដាក់ក្បាលផ្ទប់និងខ្នង Qing Yi ដែលកំពុងធាក់កង់នាងពិតជានឹកក្លិនរបស់ Qing Yi ណាស់គឺក្លិបសាប៊ូបោកខោអាវនិងទឹកក្រអូបធម្មតាតែផ្តល់អារម្មណ៍ខុសភ្លែកពីអ្នកដទៃនេះជាក្លិន Qing Yi ដែលមិនមានអ្នកណាមានដូចបេីទោះមិនក្រអូបដូចទឹកអប់ប៉ុន្តែហិតកាលណាស្ងប់អារម្មណ៍និងមានភាពកក់ក្តៅ ។
Qing Yi បានឈប់នៅហាងលក់សម្ភារៈគំនូរមួយដែលក្នុងនោះមាន DIY ឲ្យភ្ញៀវមកទេសចរទីនេះគូររូបដោយខ្លួនឯងដេីម្បីទិកជាអនុស្សាវរីយ៍ ។ Qing Yi ដែលចាប់កាន់ដៃ Shu Xing ដោយនៅក្រោយនាងដេីម្បីបង្រៀនលាយពណ៏និងជ្រេីសរេីសជក់ដែលសាកសមនិងប្រភេទគំនូរ ។ ពីដំបូងស្មារតី Shu Xing នៅមូលល្អមិនទាន់បែកខ្ញែកទេតែវេលាកាន់តែយូរៗទៅនាងបានបង្វែរស្មារតីពីការគំនូរមកម្នាក់ដែលកំពុងឱបនាងពីនាងពីក្រោយហេីយកំពុងកាន់ដៃបង្រៀននាងទៅវិញខ្យល់ដង្ហេីមគេមកខ្សាយៗចូលត្រចៀកនាងអារម្មណ៍នេះកាន់តែមានខ្លាំងនៅពេល Qing Yi និយាយម្តងៗធ្វេីឲ្យនាងរសើបយ៉ាងខ្លាំងត្រចៀកក៏មិនដឹងហេតុអីចាប់ផ្តេីមក្រហមឡេីងៗសម្លឹងមេីល Qing Yi មិនដាក់ភ្នែកសោះមាត់ Qing Yi ដែលកំពុងនិយាយហាក់ទាក់ទាញ Shu Xing ឲ្យប្រព្រឹត្តអ្វីម្យ៉ាងលេីនោះ ។
" នេះ Xing យល់នៅ ? " Qing Yi និយាយដោយប្រលែងដៃដែលឱន Shu Xing ពីក្រោយរួចចាប់កាន់ក្រដាស់របស់ខ្លួនឯងមកចាប់ផ្តេីមគូរ ។
កាលដែលឃេីញគេឈប់ឱបហេីយប្រលែងដៃបែបនេះ Shu Xing មានកូនចិត្តខកចិត្តតិចៗក៏មិនបាននិយាយអីឲ្យ Qing Yi ដែរព្រោះមិនចង់ឲ្យគេគិតថានាងជាមនុស្សងក់ងរខុសពេលខុសវេលា ។
YOU ARE READING
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
RomanceShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...
![Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]](https://img.wattpad.com/cover/284766764-64-k991245.jpg)