12. ស្នាមថើបដំបូង !!!

337 16 1
                                    

ថ្ងៃនេះ Shu Xing មិនបានចាំ Qing Yi ជូនទៅធ្វើការដូចសព្វដងទេគឺនាងដេីរទៅធ្វេីការខ្លួនឯង ។ ចំណែក Qing Yi កាលដែលត្រលប់់មកពីប្រមូលផលហេីយក្នុងផ្ទះស្ងាត់សូន្យឆឹងព្រោះ Shu Xing គេទៅមុនហេីយ ។ ដោយក្តីបារម្ភ Qing Yi ជិះកង់យឺតៗទាំងឈឺក្បាលងំៗដល់ម៉ាតដែល Shu Xing ធ្វេីការក្រោយពីប្រាកដថា Shu Xing បានដល់គោលដៅដោយសុវត្តិភាពនិងកំពុងបំពេញការងារ Qing Yi ក៏មិនហ៊ានចូលរំខានបានត្រឹមអេីតមេីលពីក្រៅរួចក៏ចេញទៅផ្ទះវិញព្រោះពេលនេះនាងឈឺក្បាលមែនទែនទ្រាំមិនបានទេ សង្ស័យដោយសារយប់មិញគេងហាលខ្យល់ខាងក្រៅបន្ទប់ហេីយមេីលទៅទេីបក្តៅខ្លួននិងឈឺក្បាលបែបនេះ ។ គ្រាន់តែដល់ផ្ទះភ្លាម Qing Yi ដេីរតម្រង់ទៅលេីគ្រែខាងក្រៅភ្លាមតែម្តងហេីយទម្លាក់ខ្លួនចាប់ផ្តេីមគេងក្នុងសភាពជាអ្នកមិនស្រួលខ្លួនមិនទាំងហូបអាហារចូលពោះសោះ ។
" អូរ ! សួស្តីអ្នកនាង Xing " Lydia ដែលមកម៉ាតដេីម្បីទូទាត់ថ្លៃទឹកដោះគោប្រចាំខែបានរាក់ទាក់ទៅ Shu Xing ដែលកំពុងឈរនៅតុគិតលុយ ។
" ចាសសួស្តី ! " Shu Xing តបធម្មតាមិនឈ្លេីយក៏មិនរួសរាយ ។
" គឺយប់មិញ Qing ប្រញាប់ពេកភ្លេចយកលុយអាប់ ខ្ញុំសុំពឹងអ្នកនាងយកជូនគាត់វិញផងណា ។ " Lydia និយាយរួចបេីកកាបូបដោយដកលុយដែល Qing Yi ភ្លេចម្សិលមិញបំណងឲ្យ Shu Xing ផ្ទេរជំនួស ។
" ចាស ! បេីអ្នកនាងចង់សងអ្នកណា អ្នកនាងទៅរកអ្នកនោះចុះខ្ញុំគ្រាន់តែជាអ្នកស្នាក់អាស្រ័យមិនហ៊ានលូកដៃរឿងម្ចាស់ផ្ទះគេនោះទេ ។ " Shu Xing និយាយដោយភ្នែកមេីលកុំព្យូទ័រតែដៃដែលនាងដាក់នៅក្រោមបានក្តាប់ឡេីងណែនចេញស្នាមក្រចកអស់ហេីយ ។
Lydia កាលដែលលឺបែបនេះនាងច្បាស់ក្នុងចិត្តណាស់ថាពីរនាក់នេះមិនទាន់ត្រូវគ្នាទេ តែនាងឆ្ងល់ម្សិលមិញក្រែង Qing ទៅនិយាយសារភាពប្រាប់នាងហេីយតេីម៉េចបានរឿងរ៉ាវទៅជាបែបនេះវិញមេីលទៅស្ថានភាពដូចយ៉ាវយឺនជាងមុនទៀត ។ ដោយចិត្តមួយចង់ឲ្យអ្នកដែលខ្លួនស្រឡាញ់មានក្តីសុខចិត្តមួយក៏ច្រណែននិង Shu Xing ដែលមកក្រោយតែត្រូវ Qing Yi មានចិត្តស្រឡាញ់បារម្ភ ប៉ុន្តែទឹកចិត្តប្រពៃ បរិសុទ្ធល្អនិងសុច្ចរិករបស់ Lydia ញុំាងឲ្យនាងមិនមានគំណិតនិងចេតនាបំបែកបំបាក់ពួកគេឡេីយមានតែនិយាយលួងលោមនិងប្រាប់រឿងរ៉ាវដែលបានកេីតឡេីងទៅឲ្យ Shu Xing ស្តាប់ ។ ក្រោយពីបានយល់រឿងរ៉ាវទាំងអស់ Shu Xing មានចិត្តស្តាយក្រោយជាខ្លាំងព្រោះខ្លួនឯងក្មេងខ្ចីនិងឆេវឆាវយកតែចិត្តមិនខ្វល់អារម្មណ៌របស់ Qing Yi មិនដឹងថាគេយ៉ាងម៉េចទៅហេីយព្រោះមិនបានជួបគ្នាតាំងពីព្រឹកមកនាងនឹកគេខ្លាំងណាស់ដែរតែចិត្តចង់ឈ្នះព្រោះចង់ឲ្យគេតាមលួងតែមិននឹកស្មានថាចាំមួយថ្ងៃហេីយនៅតែអត់ឃេីញបែរជាឃេីញ Lydia វិញនាងព្យាយាមធ្វេីការទាំងអារម្មណ៍មិនជាប់ខ្លួនតាំងពីព្រឹកមកម្ល៉េះ ។
" អរគុណអ្នកនាងច្រេីនណាស់ដែលប្រាប់រឿងនេះមកខ្ញុំ " Shu Xing និយាយដោយមានសុជីវធម៌ទាំងចិត្តអំណរព្រោះបេីទោះបីពួកគេជាសត្រូវស្នេហាពិតមែនក្តីតែនាងត្រូវតែទទួលស្គាល់ថា Lydia ជាមនុស្សល្អ ទន់ភ្លន់និងយកអាសារអ្នកដទៃមិនដូចនាងឆេវឆាវយកតែចិត្តខ្លួនឯងបែបនេះក៏ដោយសារតែមូលហេតុនេះហេីយទេីបនាងប្រចណ្ឌ័ Qing Yi និង Lydia ខ្លាំងព្រោះនាងខ្លាច Qing Yi លង់ស្រលាញ់ Lydia ។
" បេីអស់ការណ៍អីហេីយ ខ្ញុំសុំលាសិនហេីយណាព្រោះនៅហាងមានភ្ញៀវច្រេីន ! " Lydia សុំខ្លួនទៅហាងវិញព្រោះនាងបានប្រេីភាពក្លាហានទាំងអស់របស់នាងនិយាយលេីកទឹកចិត្ត Shu Xing ហេីយអ្នកណាមិនឈឺចិត្តដែលចងអំបោះក្រហមឲ្យមនុស្សដែលខ្លួនស្រឡាញ់ជាមួយអ្នកដទៃតែបេី Qing សប្បាយចិត្តនាងរីករាយនិងធ្វេីព្រោះចិត្ត Qing មិនបាននៅនឹងនាងតាំងតែពីដំបូង ។
" ចាស ! អរគុណនាងមែនទែន Lydia " Shu Xing តបទៅ Lydia ដែលកំពុងបេីកទ្វារចេញ ។
Lydia មិនបានបែរមុខមករក Shu Xing ដែលកំពុងស្រែកនោះទេត្រឹមងក់ក្បាលជាសញ្ញារដោយសារនាងកំពុងព្យាយាមទប់ទឹកភ្នែកដែលស្រក់ពេលនេះនាងត្រូវការកន្លែងស្ងប់ស្ងាត់ដេីម្បីព្យាបាលរបួសបេះដូងហេីយ ។ តាមផ្លូវ Lydia និយាយក្នុងចិត្តទាំងអាល័យ : [ ខ្ញុំសង្ឃឹមថានាងក្តោបក្តាប់ឱកាសនេះឲ្យជាប់ព្រោះខ្ញុំមានភាពក្លាហានលះបង់តែម្តងនេះទេ តែបេីនាងមិនថែរក្សារធ្វេីឲ្យខ្ញុំមានឱកាសម្តងទៀតខ្ញុំនិងមិនប្រគល់គេឲ្យទៅនាងដោយងាយៗបែបនេះទៀតទេ ។ Qing នាងត្រូវតែមានសុភមង្គលណា ។ ] ចំណែក Yong Le ដេីរជ្រួសគ្នាជាមួយ Lydia ទេីបចេញពីម៉ាតមុននេះហាក់ចម្លែកចិត្តព្រោះឃេីញនារីម្នាក់នេះដេីរឱនមុខហូរទឹកភ្នែកតែក៏មិនហ៊ានសួរនាំខ្លាចគេជេរថាចេះដឹងរឿងគេ ។
" អ្នកនាង Xing ! " Yong Le ហៅ Shu Xing ដែលកំពុងនៅមុខកុំព្យូទ័រ ។
Shu Xing កាលពីដំបូលលឺសម្លេងបេីកទ្វារហេីយមានសម្រុតជេីងមនុស្សដេីរចូលមកនាងស្មានតែ Qing Yi មកហាងមេីលនាងចិត្តអរផងភ័យផងធ្វេីជាមិនមេីលមកទ្វារតែចុងក្រោយអ្នកដែលមកមិនមែនជាអ្នកដែលនាងរង់ចាំផង កែវភ្នែកបង្ហាញពីភាពខកចិត្តសម្លឹងមេីលទៅមុខម្នាក់នៅមាត់ទ្វារទាំងធុញទ្រាន់ ។
" ខ្ញុំគិតថាខ្ញុំគួរតែនិយាយប្រាប់លោកឲ្យច្បាស់ខ្ញុំមានអ្នកដែលខ្ញុំស្រឡាញ់ហេីយសូមលោកកុំធ្វេីបែបនេះទៀតព្រោះអាចនិងជះឥទ្ធិពលមិនល្អដល់អ្នករាល់គ្នា ។ Shu Xing បដិសេធផាំងៗត្រង់ៗគ្មានបញ្ឆិតបញ្ឆៀងអីទេ ។
" អូ ! អូរឲ្យខ្ញុំសូមទោសផងអ្នកនាង ដែលរំខានដល់អ្នកនាង ។ Yong Le និយាយដោយឱនមុខចុះក្នុងចិត្តខ្មាស់អៀនព្រោះគេយ៉ាងណាក៏សង្ហារដែរត្រូវគេមកបដិសេដស្នេហ៌ផាំងៗបែបនេះក្នុងចិត្តរអៀសខ្លួនហេីយខ្មាស់ណាស់ ។
" ចាស " Shu Xing តប
បន្ទាប់ពីត្រូវគេបដិសេដរួចមក Yong Le ដេីរចេញពី ម៉ាតទាំងទឹកមុខស្រពាប់ស្រពោន ។ និយាយទៅម៉ាតនេះថ្ងៃនិងគេចេញទៅយំពីរនាក់ហៃ ! -_-
ដល់ម៉ោងចេញពីធ្វេីអ្នកវេនយប់ក៏មកជំនួសកន្លែង Shu Xing ចាំអេីយចាំនៅតែមិនឃេីញម្នាក់ដែលធ្វេីឲ្យនាងឯការបេះដូងសោះរហូតដល់យប់ម៉ោង 6 ទៅហេីយនៅតែមិនឃេីញវត្តមានទេីបញុំាងឲ្យ Shu Xing កាន់តែខូចចិត្តទៅៗនឹកគិតប្រហែលគេលែងខ្វល់លែងបារម្ភហេីយមេីលទៅរួចក៏ដេីរទៅផ្ទះដោយខ្លួនឯងទាំងកន្ដោចកន្តែងដូចខ្លែងដាច់ខ្សែរ ។ សម្លេងបេីកទ្វារបានបន្លឺឡេីងក៏មិនបានដាស់សតិអ្នកដែលគេងលេីគ្រែឲ្យភ្ញាល់សោះព្រោះពេលនេះនាងពិបាកក្នុងខ្លួនខ្លាំងណាស់ក្តៅខ្លួនហេីយអត់បាយតាំងពីព្រឹករហូតដល់ស្មាលនេះ ( បេីនៅក្រៅរឿងសង្ស័យចេតរ៉យបាត់ហេីយ តែក្នុងរឿង Han ចេះតែសរសេរទៅ ) ហេីយក៏មិនព្រមទាក់ទងទៅពេទ្យ Lin សុខចិត្តដេកទ្រាំតែឯង ។
ក្រោយឃេីញ Qing Yi ដេកអង្កុញខ្លួនដូចកូនឆ្មាររងរបួសមិនព្រមភ្ញាក់ Shu Xing កេីតក្តីសង្ស័យក៏រត់ទាំងប្រញាប់មកស្ទាបក្បាល Qing Yi ។
" ស្លាប់ហេីយហេតុអីក៏ក្តៅដល់ថ្នាក់នេះ ? " Shu Xing និយាយទាំងភ្នែកក្រហមព្រោះស្ថានភាព Qing Yi ពេលនេះដូចកំបិតចាក់ដោតបេះដូងនាងអញ្ចឹង គេគេងយ៉ាងស្ងប់ស្ងៀមញេីសបែកពេញខ្លួនបេីទោះបីបែបនេះក៏មិនហ៊ានរំខានអ្នកណាសុខចិត្តទ្រាំតែឯង ។ Shu Xing ព្យាយាមដាស់ Qing Yi ឲ្យមានស្មារតីតិចៗ " Yi ហា ! អត់ស្រួលខ្លួនកន្លែងណាខ្លះប្រាប់ Xing បានអត់ ? កុំគេងចឹងមេីល Xing បារម្ភណាស់ " នាងនិយាយទាំងអួលដេីមករ ។
" អឹមមម ? Xing ទេអរខ្ញុំភ្លេចទៅទទួលនាងចេញពីធ្វេីការសូមទោសណាគេងរៀងជ្រុលចាំខ្ញុំទៅធ្វេីបាយ " Qing Yi ភ្ញាក់ទាំងមមីងមមាំងស្មារតីមិនមូលល្អបង្រុងងេីបឡេីងតែត្រូវ Shu Xing ចាប់ក្បាលដាក់ឲ្យគេងលេីភ្លូវនាងវិញ ។
" មិនបាច់ទេ ! យេីងទៅពេទ្យទៅណា Yi ! " និយាយរួចនាងរៀបលេីក Qing Yi ហេីយតែត្រូវ Qing Yi ចាប់ដៃទាន់ " អត់ទៅទេ មិនអីទេតិចតួចតាសតែស្អែកជាហេីយ " Qing Yi និយាយទាំងចាប់ដៃ Shu Xing ភ្នែកបិទរកគេងទៀត ។
" តែនេះក្តៅមែនទែនហេីយ ! Yi ចង់ឃេីញខ្ញុំយំមែនទេីបសុខចិត្ត " Shu Xing ប្រកែកទាំងចិត្តស្លន់ទៅហេីយដោយឃេីញសាមីខ្លួនគេហីៗមិនខ្វល់និងសុខភាពខ្លួនឯងដូចពេលនេះ ។ នាងចាប់ផ្តេីមនិយាយលួងផងកាចផងនៅតែមិនបានផល Shu Xing ទាល់តម្រិះមានតែខលហៅពេទ្យ Lin ឲ្យមកជួយ ។ ថ្ងៃនេះសំណាងដែលគ្រូពេទ្យ Lin អត់យាមយប់ក្រោយលេីកទូរសព្ទ័ភ្លាមគេស្កាត់មកទាំងយប់ ។
" ហូយ ! ចរិកបែបនេះកែឲ្យបានទៅណា កុំទម្លាប់បែបនេះទៀតនិយាយមិនចេះស្តាប់គ្នាសោះ ។ " Lin Yan ទម្លាក់ស្តេរតូបន្ទាប់ពីពិនិត្យឲ្យ Qing Yi រួចចាប់ផ្តេីមឲ្យថ្នាំនិងសរសេរពីតម្រូវការលេបលេីនោះ ។ ចំណែកឯ Shu Xing កំពុងរៀបចំដាំបបរដេីម្បីឲ្យ Qing Yi ព្រោះបេីមេីលតាមសភាពគឺ Qing Yi អត់ហូបអីតាំងពីព្រឹកមកម៉្លេះ ។
ក្រោយពេលរួចដៃនាងដេីរមកមេីលទៅ Qing Yi ទាំងចិត្តព្រួយបារម្ភប្រៀបដូចសុីរ៉ូមដែលដាក់លេីដៃ Qing Yi ចាក់ចូលសាច់នាងដូចគ្នាដែរអញ្ចឹង ។ Lin Yan ដែលកំពុងអង្គុយកត់ថ្នាំរៀងភ្ញាក់ផ្អេីលតិចៗនិងប្រតិកម្មងរបស់ Shu Xing ព្រោះនាងមេីលទៅពិតជាបារម្មណ៌លេី Qing Yi មិនចាញ់ Qing Yi បារម្មណ៌និងនាងប៉ុន្មានទេនាងសម្លឹងមេីល Shu Xing ដណ្តប់ភួយព្រមទាំងប្តូរកន្សែងត្រជាក់ឲ្យ Qing Yi ទាំងមិនខ្លាចនឿយហត់ពេលនេះ Qing Yi បានគេងលក់ក្រោយពីព្យួរសុីរ៉ូមមកម្ល៉េះ ។
" ប្រហែល ២ ម៉ោងអីទៀតអស់សុីរ៉ូមលែងអីហេីយខ្ញុំដាក់សុីរ៉ូមឲ្យគេមានកម្លាំងទេគេមិនអីទេគ្រាន់តែមិនហូបអាហារហេីយក្តៅខ្លួនតែប៉ុណ្ណោះ " Lin Yan និយាយដេីម្បីបន្ថយចិត្តបារម្មណ៌របស់ Shu Xing ។
" អរគុណនាងមែនទែនបេីគ្មាននាងខ្ញុំមិនដឹងធ្វេីម៉េចទេ " Shu Xing តបដោយភ្នែកសម្លឹងមេីល Qing Yi ដែលគេងនៅលេីគ្រែឥតដាក់ ។
" គឺមួយទៀតកុំឃេីញវារឹងមាំបែបនេះតាមពិតវាខ្លាចចាក់ថ្នាំ ហេីយខ្លាចម្ជុលទេីបវាមិនហ៊ានហៅខ្ញុំ ពេលឈឺម្តងៗវាចូលចិត្តលាក់ណាស់ព្រោះមិនចង់ធ្វេីជាបន្ទុកអ្នកដទៃ " ។
Shu Xing ស្តាប់ហេីយរឹតតែខ្លោចចិត្តនិងហេីយស្តាយក្រោយនូវទង្វេីរដែលធ្វេីដាក់ Qing Yi មុននេះ នាងដេីរទៅជិត Qing Yi រួចដាក់ថ្ងាសនាងទល់និងថ្ងាស Ying Yi ដែកកំពុងគេងលង់លក់ដោយមិនខ្វល់ពីញេីសឬខ្លាចឆ្លងពី Qing Yi នោះទេ ។ ចំណែកពេទ្យ Lin ដែលឈរក្បែរនោះហាក់ចាប់ផ្តេីមរង្គោះរង្គេីរចិត្តដែលព្យាយាមរារាំងមិនឲ្យពួកគេមានចិត្តលេីគ្នាព្រោះគេមេីលទៅ Shu Xing ពិតជាស្រឡាញ់ Qing Yi ខ្លាំងណាស់ ។
" បេីមិនមានអីទេខ្ញុំលាសិនហេីយណា ! " Lin Yan និយាយដោយកាន់ប្រអប់ថ្នាំដេីរចេញទៅ ។
" អ្នកគ្រូពេទ្យមិនចាំគេដឹងខ្លួនសិនទេឬ ? " Shu Xing និយាយស្កាត់ដំណេីរ ។
" គេចង់ជួបនាងជាងខ្ញុំ ខ្ញុំមិនចង់ធ្វេីជាអំពូលភ្លេីងទេ " Lin Yan និយាយលេងសេីចដេីម្បីកុំឲ្យបរិរយាកាសតានតឹង ។
Shu Xing និយាយមិនចេញព្រោះអៀននិងសម្តីគ្រូពេទ្យ Lin នាងបានត្រឹមឈរមេីលពេទ្យ Yan ចេញទៅទាំងមុខក្រហម ។ ក្រោយជូនដំណេីរពេទ្យLin រួចនាងចូលផ្ទះទៅអង្គុយលេីពូកក្នុងបន្ទប់ដែល Qing Yi កំពុងគេងនាងប្រែក្រណាត់សេីមដែលដាក់លេីក្បាល Qing Yi រួចសម្លឹងមេីលមុខ Qing Yi តាំងពីចិញ្ចឹមចុះដល់ច្រមុះចុះដល់បបូរមាត់ ។ មុខ Qing Yi មិនមែនជាប្រភេទមុខពងក្រពេីដែលគេនិយមទេ ទម្រង់មុខនាងផ្តល់អារម្មណ៏កក់ក្តៅនិងស្អាតបែបមាំមួនសង្ហារបេីទោះបីនាងជានារីក៏ដោយ បបូរមាត់ Qing Yi ឡេីងក្រៀមខ្សោះដោយសារមិនមានជាតិទឹកប្រៀបកំពុងទាក់ទាញនាងឲ្យទៅប៉ះ Shu Xing មេីលហេីយមេីលទៀតដង្ហេីមក៏ចាប់ផ្តេីមដកយឺតៗដោយភាពក្លាហាននៃចិត្តធ្វេីឲ្យនាងឱនថេីបមាត់អ្នកដែលកំពុងឈឺដេកលេីគ្រែតិចៗរួចខ្ទៀតចេញមកវិញភ្លាមទាំងបេះដូងលោតញ៉ាប់ដូចចង់ហោះចេញមកក្រៅ ។ នាងព្យាយាមដកដង្ហេីមៗវែងៗឲ្យបេះដូងទៅប្រក្រតីវិញតែដូចជាមិនបានផលសោះមុខនាងចាប់ផ្តេីមសាយភាយចំហាយក្តៅៗបង្ហាញច្បាស់ណាស់ថាកំពុងអៀនខ្លាំងមែនទែនចំណែកអ្នកដែលឈឺនោះកំពុងលង់លក់មិនដឹងថាមានគេលួចស្នាមថេីបដំបូងបាត់ទៅហេីយទេ ។

Background Music :
{ Just Vibe By Jeff Bernat }
______________

Han : Bottom អ្នកថេីប Top មុនគិតម៉េចទៅឯង ។ 🌝🌚
តែក្នុងរឿងទេណាឈឺថេីបគ្នានិងតែនៅក្រៅ 3 កុំ 3 ការពារប្រយ័ត្នចត្តាឡីស័កខានបាន Sweet ។

Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]Où les histoires vivent. Découvrez maintenant