ព្រឹកព្រលឹមថ្ងៃរះក្រោមពន្លឺព្រះសុរិយាព្រឺងៗ យេីងឃេីញរូបស្រស់ បបូរមាត់ក្រហមសក់ពណ៏កាហ្វេដូចសសៃសូត្រទម្លាក់ដោយមូលរួញតិចៗកំពុងនៅភោជនីយដ្ឋានដ៏ល្បីដេីម្បីស្រស់ស្រូបអាហារពេលព្រឹក និង ញុំាកាហ្វេដាស់អារម្មណ៏ ទិដ្ឋភាពនេះពិតជាកម្រខ្លាំងណាស់ព្រោះមនុស្សដូច Shu Xing នេះរាល់ថ្ងៃរវល់រកពេលសម្រាកគ្មានបែរចម្លែកអីថ្ងៃនេះមានពេលមកអង្គុយញុំាអាហារពេលព្រឹកយឺតៗខុសទម្លាប់ចឹង ប្រហែលការងារក្រុមហ៊ុនស្បេីយខ្លះហេីយណាមួយបិទបញ្ជីនិងរៀបចំផែនការអស់ហេីយ គំរោងជាច្រេីនបានបញ្ចប់យ៉ាងរលូនជាទីគាប់ចិត្ត តែអ្វីដែលសំខាន់ក៏ព្រោះចេះតែនឹកឃើញរឿងដែលកេីតឡេីងថ្ងៃមុនជាមួយ Qing Yi នោះធ្វេីឲ្យនាងគេងមិនលក់ បេីទោះខំសំងំគេងយ៉ាងណាក៏មិនលក់ ដូចថ្ងៃនេះជាដេីមនាងភ្ញាក់តាំងពីម៉ោង 2 យប់គេងវិញមិនលក់សោះខួរក្បាលវិលវល់រញ៉េរញ៉ៃ ទេីបនឹកគិតថាបេីជ្រុលជាភ្ញាក់ទៅហេីយក៏មកងេីបពីព្រលឹមបន្តិចដេីម៊រលំហែរខួរក្បាលនិងដេីម្បីញុំាអីខ្លះទៅ ។ ក្រោយញុំារួចនាងកាន់កែវកាហ្វេដេីរចេញពីហាងយឺតៗ ព្រះអាទិត្យដែលបេីកថ្ងៃចាំងឲ្យស្រមោលនាងលេចចេញលេីផ្ទៃដី អារម្មណ៍ដែលបិទជិតបានកាត់បន្ថយខ្លះៗដែរ ។ នាងដេីរយឺតៗគយគន់ទេសភាពទីក្រុងសៀងហៃដែលជាទីក្រុងហៃសូរអ៊ូអរមនុស្សម្នារប្រដាក់ តែព្រលឹមអ៊ុលបែបនេះហាក់រៀងស្ងប់ស្ងាត់សុខស្រួលផ្លូវកាយចិត្តម្យ៉ាងដែរ ក្រោយដេីរទៅដល់ជិតបង់សម្រាប់អង្គុយលេងនៅសួនច្បារ បែរស្រាប់លឺសម្លេងនារីវ័យកណ្តាលស្រែកហៅថា " Xing Xing " នាងក្រឡេកយ៉ាងលឿនដោយនឹកស្មានថាមានអ្នកណាហៅនាងតែតាមពិតនារីវ័យចំណាស់នោះហៅចៅគាត់ដែលកំពុងរត់លេងលេីវាលស្មៅសោះ ។ ទឹកចិត្តដែលស្ងប់ស្ងាត់របស់ Shu Xing ហាក់ដូចគេយកថ្មទៅទម្លាក់ឲ្យបែករង្គោះរង្គេីរ ព្រោះកម្រមានអ្នកណាហៅឈ្មោះនាងបែបនេះណាស់ក្រៅពី ឳពុកម្តាយនាងតែមួយគត់ក៏មិនដែលឲ្យអ្នកណាហៅនាងក្រៅពីនេះ តែហេតុអីបានជាគ្រាន់លឺឈ្មោះនេះភ្លាមបែរមានរឿងរ៉ាវជាច្រេីនហោះកាត់ខួរក្បាលនាងដូចខ្សែរភាពយន្តអញ្ចឹង សម្លេងមួយបានលាន់លឺក្នុងខួរក្បាលនាងការចង់ចាំដូចផ្ទាំងភាពយន្តបានហោះឡេីងពាសពេញការគិតរបស់នាង " ផ្កាយ ! Xing Xing តេីល្អទេ ? " ការចង់ចាំដែលបាត់បង់ផុសឡេីងបន្តិចម្តងៗនាងចាប់ផ្តេីមរកនឹកឃេីញទាំងស្រុងនូវទំនាក់ទំនងរវាងនាងនិង Qing Yi ។ សម្តីដែល Qing Yi ធ្លាប់និយាយទៅកាន់នាងទាំងពេលសារភាពស្នេហ៍ ពេលផ្អែមល្ហែមនិងគ្នា " បងស្រលាញ់អូនណាស់ដឹងអត់ ! " សម្តីទាំងប៉ុន្មានដូចខ្សែរអាត់ថតសម្លេងរំលឹកនាងពីអតីតកាលដែលនាងបំភ្លេចកាលគ្រានោះ " អូនជាអ្នកជិតដិត " " បេីមានថ្ងៃណាមួយអូនភ្លេចបង បងត្រូវតាមស្រឡាញ់អូនម្តងទៀត " សូម្បីការសន្យារដែលនាងកប់ទុកចោលក្នុងខួរក្បាល សម្តី និង កាយវិការ ភាពស្និទ្ធស្នាលនាងទៅកាន់ Qing Yi កាលពីមុនបានស្តារមកវិញទាំងស្រុង មិនចន្លោះកន្លែងណាទេ ទាំងរឿងរ៉ាវដែរធ្លាប់ឆ្លងកាត់ជាមួយគ្នា ទាំងវេលាដែលកំពុងផ្អែមល្អែម ទង្វេីរល្អដែរគេធ្វេីដាក់នាង ទឹកចិត្តស្រឡាញ់ដែលមានចំពោះ Qing Yi ពេលដែលជិះកង់នាងឱបចង្កេះគេ គឺរលឹកនឹកឃេីញមកវិញគ្រប់យ៉ាង បេីថាពេលមុននាងចាំស្រពិចស្រពិលដូចសុបិនមិនមែនជាការពិត តែពេលនេះនាងនឹកឃេីញពេញលេញ សូម្បីទឹកចិត្តនិងភាពកក់ក្តៅដែលទទួលបានកាលគ្រានោះក៏ចងចាំក្នុងចិត្តវិញដែរ ។ ភ្នែកនាងចាប់ផ្តេីមក្តៅព្រោះទឹកចិត្តពេលនេះចុកចាប់ ពេីតផ្សារណាស់ពេលដែលនឹកឃេីញទង្វេីរ ការនិយាយស្តីមេីលងាយរបស់នាងទៅកាន់ Qing Yi នាងនេះហេីយជាអ្នកធ្វេីបាបមនុស្សជាទីស្រឡាញ់ដោយផ្ទាល់ដៃឯង ទាំងដែលអ្នកម្ខាងនោះស្មោះសរស្រឡាញ់នាងលេីសអ្វីៗទាំងអស់ អារម្មណ៍សោកស្តាយ ក្តីស្រឡាញ់ ភាពខ្លោចចិត្តចំពោះ Qing Yi ដូចខ្សែររឹតបេះដូងនាងស្ទេីរដកដង្ហេីមមិនរួច ខរសន្យាដែលនាងដាក់ឲ្យ Qing Yi គ្រានោះប្រដូចនិងអំបិលដែលរោយលេីការឈឺចាប់នាងរឹតតែខ្លាំង នាងបានធ្វេីរឿងដែលសម្លាប់ទឹកចិត្ត Qing Yi ជាច្រេីនលេីកច្រេីនសារដល់ថ្នាក់នេះតេី Qing Yi របស់នាងពេលនោះឈឺចាប់ប៉ុណ្ណារទៅ ទឹកមុខ ដែល Qing Yi ស្រក់ទឹកភ្នែកដេីរចេញទៅបានលេចឡេីងចំពោះមុខនាងវិលវល់ពេញខួរក្បាលហេីយ នាងជាអ្នកយកកាំបិតចាក់ Qing Yi ដោយផ្ទាល់ដៃ នាងជាអ្នកបំផ្លាញគេដោយផ្ទាល់ នាងជាអ្នករុញមនុស្សដែលស្រឡាញ់នាងចេញ មនុស្សម្នាក់ដែលតែងធ្វេីល្អដាក់នាងដោយមិនចង់បានទាំងអស់ ភ្នែកនាងស្រវាំងអស់ហេីយព្រោះទឹកភ្នែកដក់ជាប់ពេញកែវភ្នែក មមាលធ្លាក់លេីការ៉ូដូចទឹកភ្លៀងប៉ះដី ។
VOCÊ ESTÁ LENDO
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
RomanceShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...