" Qing ! " Lydia បានស្រែកហៅ Qing Yi ដែលទេីបចេញពីសាលាហេីយងាកមុខឆ្វេងស្តាំរកនាង ។
" Aw Lydia " Qing Yi រត់តិចៗទៅកាន់ Lydia ព្រមទាំងទឹកមុខញញឹមបែបឃេីញមិត្តចាស់ ។
" មេីលទៅ Qing បែរស្គមដល់ហេីយនៀក " Lydia មេីលទៅរូបរាង Qing Yi លេីក្រោមមុខប្រកបដោយភាពមន្ទិល ។
" មែន ? មានណាហី " Qing Yi បង្វិលខ្លួន នាងឆ្លុះកញ្ចក់រាល់ថ្ងៃដូចមិនឃេីញប្លែកអីផងនឹង ។
" មែនតេីស ! អូរនិយាយចឹងយេីងទៅញុំាអីជុំជាមួយគ្នាល្អទេ ? ព្រោះស្អែកខ្ញុំត្រូវទៅវិញទាំងព្រលឹម " Lydia បង្ហាញគោលបំណងព្រោះនាងក្រោយបានជួបឪពុករួចគឺមិនមានធុរៈអីត្រូវដោះស្រាយទៀតទេ សូម្បីតែចិត្តក៏ធូរស្រាលដែរ ។
" បានតាស Lydia ចាំតែបបួលទេតេី ! " Qing Yi ញញឹមបែបពេញចិត្តដោយដេីរជាមួយ Lydia ទៅតូបអាហារជិតៗនេះ ។
" អ្នក...អ្នកនាង ! " Lunox ហៅថៅកែខ្លួនដែលក្តាប់ដៃជាប់ភ្នែកសម្លឹងមេីលខាងក្រៅ សីតុណ្ហភាពភាពក៏ចុះត្រជាក់ស្រេបដូចតំបន់ប៉ូលទៅហេីយ ។
" ថី ? " Shu Xing និយាយខ្មោះៗតែមិនបែរភ្នែកដែលកំពុងមេីលគេបណ្តេីរគ្នាញុំាអីចេញទេ ។
" គឺ...គឺថាគួរបេីកតាមឬអត់ដែរចាស ? " Lunox សឹងខាំអណ្តាតខ្លួនទៅហេីយដែលសួរបែបនេះ តែធ្វេីម៉េចនាងមិចនិងដឹងចិត្តថៅកែថាចង់បានអីទៅ ។
" បេីក រឿងអីមិនបេីក គេអ្នកធ្វេីគេមិនរអៀសផង យេីងជាអ្នកស្អាតស្អំហេតុអីត្រូវខ្លាច ។ " Shu Xing ផ្អែកលេីពូកឡាន គងទាក់ខ្លារ តែមុខខ្មៅនិយាយបែបឌឺដង ដៀមដាម ចិត្តសឹងតែចង់ចាប់បោចបញ្រ្ចាស Qing Yi ហេីយ ។
" ចាសចាសអ្នកនាង " Lunox ចាប់ចង្កូតឡានបេីកយឺតៗទៅមុខដល់ហាងអាហារតូចៗតាមផ្លូវក្បែរសាលាដែល Qing Yi នាំ Lydia ចូលមុននេះ ។ [ God Bless You អ្នកនាង Zheng , បេីមិនស្លាប់ការពិការដែរ ] Lunox បន់ស្រន់សុំសេចក្តីសុខជូន Qing Yi ដែលធ្វេីឲ្យថៅកែនាងមុខខ្មៅដូចធ្យូងអង្គុយក្រោយដូចអ្នកតានេះ ។
[ អស់ពីមួយចូលមួយ អស់ពី Alice មក Lydia នេះបងមានស្រីប៉ុន្មាននាក់ឲ្យប្រាកដ ? បងរាល់ថ្ងៃចាត់ទុកអូនជាអី ? ] Shu Xing អង្គុយក្រោយអស់ពីខឹងបែរមកពិបាកចិត្ត អន់ចិត្តតែឯង ព្រោះនាងដឹងច្បាស់ថា Qing Yi ជាមនុស្សមានមន្តស្នេហ៍ គេមិនមែនជាប្រភេទមនុស្សមុខស្អាតជាងគេលេីសលប់ដូចទេពអប្សរអីទេ តែគេជាមនុស្សមានទឹកចិត្តល្អ យកចិត្តទុកដាក់និងម៉ត់ចត់ គេផ្តល់ភាពកក់ក្តៅដល់អ្នកជុំវិញខ្លួននិងធ្វេីឲ្យអ្នកដទៃលង់ស្រឡាញ់គេទាំងមិនដឹងខ្លួន ចំណុចនេះហើយទើបធ្វើឲ្យ Shu Xing ភ័យហេីយមិនចូលចិត្តឲ្យអ្នកណាម្នាក់មកជិត Qing Yi មិនថាជាមនុស្សស្រីឬមនុស្សប្រុស ។
ព្រោះគេដឹងច្បាស់ថា Qing Yi មានចំណុចទាក់ទាញច្រេីន នាងមានចិត្តប្រកាន់ចំពោះ Lydia ជាងគេព្រោះនាងច្បាស់តែម្តងថា Lydia ស្រឡាញ់ Qing Yi ដោយគ្រាន់តែសម្លឹងមើលកែវភ្នែកគេមេីលទៅ Qing Yi ។
VOCÊ ESTÁ LENDO
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
RomanceShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...
![Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]](https://img.wattpad.com/cover/284766764-64-k991245.jpg)