កំលោះតូច រត់ទៅតាមមនុស្សមាឌធំពីក្រោយ ដេីម្បីសុំ
អនុញ្ញាតពីគេទៅបន្ទប់ជួលវិញមួយភ្លែត ព្រោះខ្លាចថា
យ៉ុងគី នឹងយំក្រោយភ្ញាក់ឡើងពុំឃេីញវត្តមានរបស់ខ្លួន
ប៉ុន្តែក៏ដូរចិត្តចង់ធ្វើបាប ជុងហ្គុក វិញភ្លាមៗ បន្ទាប់ពីឃេីញ
មនុស្សនៅទីនោះច្រេីន ទេីបស្រែកហៅគេពីចម្ងាយ៖«ប្ដីឈប់សិន!អ្ហស...ច្រឡំមាត់ទៀតហេីយ ស្មានថានៅទីនេះមានតែខ្ញុំពីរនាក់ប្ដី ហិហិ»កំលោះតូច ធ្វើជាខ្ទប់សេីច
សើចហិហិ ដូចគ្មានចេតនាហៅ ជុងហ្គុក ថាប្ដីនៅចំពោះមុខមនុស្សគ្រប់គ្នា ទាំងដែលការពិតជាគម្រោងការ ចង់
បំបាក់មុខមនុស្សប្រុសកំណាចសោះ។«ត្រៀមខ្លួន»កាយសង្ហារ ខ្ពស់ស្រឡះ គ្រងឈុតគ្រ័ហ្សេរ
ពណ៌ខ្មៅយ៉ាងស្រស់ស្អាតស័ក្ដិសមជាអ្នកជំនួញគ្រឿង
ពេជ្រដ៏មានឥទ្ធិពលម្នាក់ទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង
ផ្ទាល់ និង ក្រៅប្រទេសផងដែរ ជាពិសេសគឺនៅ ហុងកុង
តែម្ដង។ពីរម៉ាត់យ៉ាងខ្លីបោះទៅកាន់ក្មេងប្រុសវ័យ២២ឆ្នាំ ឲ្យត្រៀម
ខ្លួន។ មិនដឹងឲ្យត្រៀមដេីម្បីអ្វីទេ?ចង់ចាប់មកឆុង ឫ ដេញ
ចេញពីភូមិគ្រឹះក៏មិនដឹង។ ចម្លើយនឹងបង្ហាញបន្ទាប់ពីគេ
មកពីពិនិត្យទំនិញនៅតាមសាខា គ្រឿងពេជ្រជាច្រើនក្នុងទីក្រុងសេអ៊ូលរួចរាល់។Skip...
«រត់ចេញពីភូមិគ្រឹះក្នុងម៉ោងការងារមិនខ្លាចត្រូវគេចាប់បានទេហេស?»ធីងអឺ សួរទៅកាន់អ្នកដែលកំពុងតែបញ្ចុកបាយកូន ទាំងភ្នែកនៅឯចុងជេីង ព្រោះបារម្ភពីរឿងការងាររបស់គេ ខ្លាចថាត្រូវអ្នកនៅក្នុងភូមិគ្រឹះចាប់បាន នឹងត្រូវដេញចេញ។
«មិនអីទេ ខ្ញុំអាចដោះស្រាយបាន!ខ្ញុំគ្រាន់តែបារម្ភពីកូន
ណាមួយមិនចង់រំខានបងស្រីច្រេីនជាងនេះ បងស្រីហត់
នឿយនឹងការងារហេីយ ត្រូវមកជួយមេីលកូនឲ្យខ្ញុំទៀត
ខ្ញុំក្រែងចិត្តណាស»ចាប់តាំងពី២ឆ្នាំមុនដែលបានជួបគ្នា
ធីងអឺ ល្អនឹងខ្លួនណាស់ នាងតែងតែជួយរំដោះដៃ ជួយ
មេីលថែកូនជំនួស រហូតដល់ដាក់វេនគ្នាមេីលមួយពេល
ម្នាក់។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!