EP42:ចន​ ជុងហ្គុក​!យប់​នេះ​ដេក​ក្រៅ​បន្ទប់​!!

5.3K 335 3
                                    

     «Mommy អូនខុសអី?»
     «កូន​ខុស​ព្រោះ​និយាយ​ពាក្យ​មិនពិត!»
     «ចុះបង?បងខុស​រឿង​អ្វី​ដែរប្រពន្ធ​សម្លាញ់​?»
     «ពូខុស​ដែល​មុន​នេះថា​អូន​ត្រូវ​អំពើ​គេ​ ទាំង​ដែលអូន
ខំពរ​ពោះ​កូន​ភ្លោះ​បី​ឲ្យ​ពូ!»កំលោះ​តូច​ តបផាំងៗ​មិនខ្ចីដក
មាត់​ទាល់តែ​កំពូល​ប៉ា​ និង​ កំពូល​កូន​ស្ងាត់​មាត់​ឈឹង​ ឈរ
ឡេីង​ត្រង់​ភ្លឹង​ដូច​គោរព​ទង់​ជាតិ​។

     «Mommy លេីក​ទោស​ឲ្យ​អូន​ផង​ អូន​លែង​ហក
(កុហក​)Mommy​ទៀត​ហើយ​»អាល្អិត​ លេីកដៃ​សំពះ​


កំលោះ​តូច​ សម្ដែង​ទឹក​មុខ​អង្វរករ​សុំការ​អភ័យទោស​ពី​
Mommy ប៉ុន្តែ​ ថេយ៉ុង​ ហាក់​មិនទន់​ចិត្ត​អាណិត​កូន
ប្រុស​ក្បាល​ខូច​កុហក​ខ្លួន​ថា​ត្រូវ​លោកអ៊ុំ​សង្ហា​វ៉ៃទាល់តែ
យំសោះ។

     «បងដឹងថាបង​ខុស​ ដែល​គិតថាពោះអូន​ធំ​ព្រោះ​ត្រូវ​
អំពេី​គេ​ ប៉ុន្តែ​អូនក៏ដឹងថាបង​ស្រឡាញ់​អូនខ្លាំង​ប៉ុណ្ណា​ ព្រោះ​
តែ​ការ​ស្រឡាញ់​នេះ​ហើយ​ទេីប​បង​បារម្ភ​ជ្រុល​ ភ័យ​ជ្រុល​
គិត​លេី​អូន​ដូច្នេះ​!បេីអូន​ស្រឡាញ់​បង​ អូន​គួរ​តែ​លេីក​ទោសឲ្យ​បង​ទៅណាថេយ៍ណា​ ទុក​តែ​អាក្បាលខូចនៅ
ទីនេះ-»ខំរៀប​រាប់​បែក​អូរ​ហូរ​ស្ទឹង​ ព្រោះ​គិត​ថា​នឹង​ទទួល​បានការ​អភ័យ​ពី​ប្រពន្ធ​ ប៉ុន្តែ​អត់ទេ!​ មិន​ត្រឹមតែ​មិន​ទទួល​បាន​ការ​អភ័យទោស​ទេ​ ថែមទាំង​ត្រូវ​ប្រពន្ធ​ក្មេងគំហកស្ទេីរ​តែលស់​ព្រលឹង​ទៀត​ផង។

     «មិនបាន!!!ក្បាល​កញ្ចាស់​ហេីយ​នៅ​ទម្លាក់​កំហុស​ឲ្យ​
កូន​ទៀត​!ធ្វើ​ឪគេ​យ៉ាង​ម៉េ​ចហ្នឹង?»នាយតូច​ ជ្រួញ​ចិញ្ចើម​
គំហក​សួរ​ប្ដី​ទាំង​មិន​យល់​។ យូរៗទៅ​ ចង់​រួច​ខ្លួន​ខ្លាំង​ពេករហូត​សុខចិត្ត​ឲ្យ​កូន​ទទួល​ទោស​តែ​ម្នាក់ឯង​។

     «មិន​មែន​បែប​ហ្នឹង​ទេ​ អូន​កំពុង​តែ​យល់​ច្រឡំ​លេីប្ដី
ល្អ​ហេីយ​»ស្ដាប់​គេ​និយាយ​មិន​ទាន់​ចប់​ផង​ ក៏ហាឡេីង​ថា
គេ​ទម្លាក់​ទោស​ឲ្យ​កូន​ទទួល​តែ​ម្នាក់ឯង​។ អ្នក​ណាថា?
ស្រឡាញ់​ស្ទេីរ​លេប​ទៅ​ហេីយ​ អ្នក​ណាដាច់ចិត្ត​?

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now