បំពេរបេះដូង​omega​ EP26:ប្រពន្ធ​

4.9K 314 3
                                    

«ឆ្កួត​...!!»អណ្ដាត​គ្រលាស់​ពាក្យ​ឆ្កួត​ ហាក់​ដូច​អ្វី​ដែល
ជុងហ្គុក​ និយាយ​មិនអាច​ទៅ​រួច​ ស្រប​ខួរក្បាល​កំពុង​តែ
គិត​ដល់​យប់​មួយ​កាល​ពី៥ឆ្នាំ​មុន​។ ត្រឹម​តែ​មួយ​យប់​សោះ
ក៏ទទួលបាន​ឈាម​មួយ​ដុំ​នៅ​ក្នុង​ពោះ។

«បងប្រាប់​ការពិត​ទៅចុះ មួយ​យប់ក៏អាចមាន​កូន​បាន​ដែរ​ឲ្យ​តែ​យេីង​ឆុងមី​បាន​ច្រើន​ដង​»
«តែ​អូន​ជា​មនុស្ស​ប្រុស​!!​ ម្ដេច​នឹងអាច?»
«តែអូន​ក៏ជា​អូមេហ្គា​ ហេតុ​អ្វី​មិនអាច?»
«ពូ....»សំឡេង​ស្រាល​ស្រទន់​បង្អូស​ហៅ​សព្វនាម​មនុស្ស​






ប្រុស​ជា​ទី​ស្រឡាញ់យ៉ាងវែង​អន្លាយ​ ព្រោះ​គាំង​ ​មិន​ដឹង​គួរឆ្លើយ​តប​ជាមួយ​គេវិញ​បែប​ណា។គេដឹង​ថា​ខ្លួន​ជា​ក្មេង​ប្រុស​
កេីត​មក​ដោយ​យក​ឈាម​ជ័រ​ជា​អូមេហ្គា​ មកជាមួយ​ឫ?​ គេ
ដឹង​យូរ​ឫឆាប់?​តេី​គេ​មាន​អារម្មណ៍​បែបណានាពេលនោះ?
ស្រឡាំងកាំង​ ឫ ​ធម្មតា​?​ ចូលចិត្ត​ ឫ​ ស្អប់​ខ្ពើម​?

«ហេតុអ្វី​ធ្វើ​មុខ​បែប​ហ្នឹង​?»មុខ​សង្ហា​ខាប​ព្រលឹង​ ឱន​សម្លឹង​
មេីល​កូន​មុខ​តូច​ច្រមិច​ ដែល​ម្ចាស់​វា​កំពុង​តែ​ស្ថិត​នៅលេី
ប្រអប់​ដៃ​មាំទាំ​ សួរ​ឡើង​ទាំង​លេីក​ចិញ្ចឹម​ឆ្ងល់​ ហាក់​ដូច​
ជា​មិនយល់​ពិតៗ។

«អូ...អូន​គ្រាន់​តែ​ចម្លែក​ចិត្ត​ ព្រោះ​...ព្រោះ​មិនយល់​ពី​អ្វី​ដែលពូ​និយាយ​ទេ»កែវភ្នែក​ពណ៌​ទឹក​សមុទ្រ​ រេចុះ​រេឡេីង






មិន​ហ៊ាន​ប្រឈម​មុខ​នឹង​កែវភ្នែក​មុត​មាំ​ ស្រប​អណ្ដាត​
ព្យាយាម​គ្រលាស់​ពាក្យ​កុហក​ចេញ​មក​។

«ពិតមែន​ហ្អេ៎ស?»ក្រោយ​ពី​ទម្លាក់​រាងកាយ​តូច​ល្អិត​ ដាក់
ចូល​ក្នុង​អាង​ទឹក​ថ្នមៗ​ គេក៏លេីក​ចិញ្ចើម​សួរ​សាជាថ្មី​ ជាហេតុ​ ធ្វើ​​ឲ្យ​ក្មេង​ពុំមាន​ជំនាញ​ខាង​កុហក​ ចាប់​ផ្តើម​ភ័យ​ញីរញ័រ
អង្គុយ​មិន​សុខ​។

«អឹ...គឺ...គឺអូន​-»សារភាព​ត្រង់​ចុះ​ ស្ថានការណ៏​តក់ក្រហល់​ពេក​ រៀប​ពាក្យ​ពេចន៍​និយាយ​មិន​ចេញ​សោះ​ ចេញ
បានតែ​ អឹ​ និង​ គឺ​ ហេីយ​ខណៈ​នោះ​ សំឡេង​គ្រលរមាំក៏
បន្លឺ​កាត់​៖
«បង​ញ៉ោះ​អូន​លេងទេ!ភ័យ​ម្ល៉េះ​?»ឃើញ​ពិបាក​ភ្នែក​ពេក
គេក៏ស៊ូ​ជ្រេីស​កុហក​ថា​គ្រាន់​តែ​ជា​ពាក្យ​សម្រាប់​ញ៉ោះញ៉ង​





បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now